ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្សី​ព្រមា.ន​អាមេរិក​ថា​មិន​ត្រូវ​ធ្វើ​ពិ​សោធ​អា.វុ.ធ​នុយ​ក្លេអ៊ែរ​សា​ជា​ថ្មី​ទេ

1 ថ្ងៃ មុន

ទី​ក្រុង​ម៉ូស្គូ៖ ប្រទេស​រុស្ស៊ី​ចាប់​ផ្ដើម​ចេញ​សារ​ព្រមាន​ទុក​ជា​មុន​ចំពោះ​រដ្ឋាភិបាល​របស់​លោក​ត្រាំ​ដែល​នឹង​ឡើង​កាន់​អំណាច​នៅ​ខែ​មករា​ខាង​មុខ​នេះ​។ ​រុស្ស៊ី​ថា​រដ្ឋាភិបាល​អាមេរិក​ក្រោម​ការ​ដឹក​នាំ​របស់​ត្រាំ​មិន​ត្រូវ​ធ្វើ​តេស្ត​សាក​ល្បង​អាវុធ​នុយ​ក្លេអ៊ែរ​នោះ​ទេ​។ រុស្ស៊ី​ថ្លែង​ថា​ខ្លួន​សូម​រក្សា​សិទ្ធិ​ចាត់​វិធាន​ការ​ឆ្លើយ​តប​​​ចំពោះ​អ្វី​ដែល​រុស្ស៊ី​ចាត់​ទុក​ថា​ជា​ទង្វើ​អមិត្ត​​របស់​​អាមេរិក​។​​ បើ​​​ប្រទេស​មហា​អំណាច​នុយ​ក្លេអ៊ែរ​ទាំង​២​ធ្វើ​តេស្ត​អាវុធ​ប្រល័យ​លោក​នេះ​សាជា​ថ្មី និង​រត់​ប្រណាំង​គ្នា​ចុះ​ឡើង​ៗ​ វា​នឹង​វិល​ទៅ​រក​សម័យ​កាល​សង្គ្រាម​ត្រជាក់​ឡើង​វិញ​ដែល​ពិភព​លោក​ធ្លាប់​ហែល​ឆ្លង​យ៉ាង​ល្វីង​ជូរ​ចត់​រយៈ​ពេល​ជិត​៨០​ឆ្នាំ​ចាប់​តាំង​ពី​​អាមេរិក​សាក​ពិសោធ​​​គ្រាប់​បែក​នុយ​ក្លេអ៊ែរដំបូង​បំផុត​​របស់​ខ្លួន​នៅ​​វាល​លំហ​អាឡា​ម័រ​ហ្គ័រ​ដូ (Alamogordo) ​ក្នុង​រដ្ឋ​ញូម៉ិក​ស៊ីកូ​កាល​ពី​ឆ្នាំ​១៩៤៥​។​ សព្វ​ថ្ងៃ​នេះ…

ទី​ក្រុង​ម៉ូស្គូ៖ ប្រទេស​រុស្ស៊ី​ចាប់​ផ្ដើម​ចេញ​សារ​ព្រមាន​ទុក​ជា​មុន​ចំពោះ​រដ្ឋាភិបាល​របស់​លោក​ត្រាំ​ដែល​នឹង​ឡើង​កាន់​អំណាច​នៅ​ខែ​មករា​ខាង​មុខ​នេះ​។ ​រុស្ស៊ី​ថា​រដ្ឋាភិបាល​អាមេរិក​ក្រោម​ការ​ដឹក​នាំ​របស់​ត្រាំ​មិន​ត្រូវ​ធ្វើ​តេស្ត​សាក​ល្បង​អាវុធ​នុយ​ក្លេអ៊ែរ​នោះ​ទេ​។ រុស្ស៊ី​ថ្លែង​ថា​ខ្លួន​សូម​រក្សា​សិទ្ធិ​ចាត់​វិធាន​ការ​ឆ្លើយ​តប​​​ចំពោះ​អ្វី​ដែល​រុស្ស៊ី​ចាត់​ទុក​ថា​ជា​ទង្វើ​អមិត្ត​​របស់​​អាមេរិក​។​​

បើ​​​ប្រទេស​មហា​អំណាច​នុយ​ក្លេអ៊ែរ​ទាំង​២​ធ្វើ​តេស្ត​អាវុធ​ប្រល័យ​លោក​នេះ​សាជា​ថ្មី និង​រត់​ប្រណាំង​គ្នា​ចុះ​ឡើង​ៗ​ វា​នឹង​វិល​ទៅ​រក​សម័យ​កាល​សង្គ្រាម​ត្រជាក់​ឡើង​វិញ​ដែល​ពិភព​លោក​ធ្លាប់​ហែល​ឆ្លង​យ៉ាង​ល្វីង​ជូរ​ចត់​រយៈ​ពេល​ជិត​៨០​ឆ្នាំ​ចាប់​តាំង​ពី​​អាមេរិក​សាក​ពិសោធ​​​គ្រាប់​បែក​នុយ​ក្លេអ៊ែរដំបូង​បំផុត​​របស់​ខ្លួន​នៅ​​វាល​លំហ​អាឡា​ម័រ​ហ្គ័រ​ដូ (Alamogordo) ​ក្នុង​រដ្ឋ​ញូម៉ិក​ស៊ីកូ​កាល​ពី​ឆ្នាំ​១៩៤៥​។​

សព្វ​ថ្ងៃ​នេះ មហា​អំណាច​បី​គឺ​អាមេរិក រុស្ស៊ី និង​ចិន​កំពុង​ធ្វើ​ទំនើប​កម្ម​ឃ្លាំង​អាវុធ​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​នៅ​ពេល​សន្ធិ​សញ្ញា​កាត់​បន្ថយ​អាវុធ​ដែល​បន្សល់​ទុក​តាំង​ពី​សម័យ​សង្គ្រាម​ត្រជាក់​ចាប់​ផ្ដើម​សឹង​តែ​ដួល​រលំ​ទាំង​ស្រុង​ទៅ​ហើយ​​។​ អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី លោក​សឺហ្គេ រីយ៉ាប់​កូស​ (Sergei Ryabkov) ​​ថ្លែង​ថា​លោក​ត្រាំ​កាល​ពី​ពេល​គាត់​កាន់​អំណាច​នៅ​អាណត្តិ​មុន គាត់​បាន​សម្រេច​ចិត្ត​ដ៏​គ្រោះ​ថ្នាក់​។ កាល​នោះ នៅ​សុខ​ៗ​គាត់​ដក​ខ្លួន​ពី​សន្ធិ​សញ្ញា​​ហាម​ឃាត់​ការ​​សាក​ល្បង​អាវុធ​នុយ​ក្លេ​អ៊ែរ​។

លោក​ថ្លែង​ថា​សភាព​ការណ៍​ពិភព​លោក​កំពុង​ស្ថិត​​នៅ​ក្នុង​ដំណាក់​កាល​ដ៏​សែន​ពិបាក​។ នយោបាយ​របស់​អាមេរិក​ចំពោះ​រុស្ស៊ី​ពោរ​ពេញ​ដោយ​ភាព​អមិត្ត​បំផុត​។ ហេតុ​នេះ យើង​ត្រូវ​តែ​ចាត់​វិធាន​ការ​ដែល​ចាំ​បាច់​ដើម្បី​ការ​ពារ​សន្តិ​សុខ​ជាតិ​របស់​យើង​ ហើយ​យើង​ត្រូវ​តែ​ផ្ញើ​សារ​នយោបាយ​ដ៏​សម​ស្រប​មួយ​ថា​យើង​នឹង​មិន​បោះ​បង់​ចោល​ដាច់​ខាត​នូវ​វិធាន​ការ​ណា​មួយ​។​

សូម​រំលឹក​ថា​កាសែត​វ៉ាស៊ីនតោន​ប៉ុន​ប៉ុស្តិ៍​​ធ្លាប់​បាន​ចុះ​ផ្សាយ​កាល​ពី​ឆ្នាំ​២០២០​ថា​លោក​ត្រាំ​កាលពី​អំឡុង​ឆ្នាំ​២០១៧​-២០២១ លោក​ធ្លាប់​ពិចារណា​ធ្វើ​តេស្ត​នុយ​ក្លេអ៊ែរ​ឡើង​វិញ​បន្ទាប់​ពី​ខក​ខាន​តាំង​ពី​ឆ្នាំ​១៩៩២​។ ​សភាព​ការណ៍​ពិភព​លោក​ហាក់​ដូច​ជា​មិន​សូវ​ស្រួល​នៅ​ពេល​លោ​កពូទីន​​កាល​ពី​ឆ្នាំ​២០២៣​ប្រកាស​ដក​ខ្លួន​ពី​សន្ធិ​សញ្ញា​ហាម​ឃាត់​​ការ​ធ្វើ​តេស្ត​អាវុធ​នុយ​ក្លេអ៊ែរ​។​​

​ក្រុម​អ្នក​តាម​ដាន​ការ​គ្រប់​គ្រង​​​អាវុធ​ពិភព​លោក​កំពុង​តែ​បារម្ភខ្លាំង​ឡើង​ៗ​​នៅ​ពេល​អាមេរិក​ចង់​ធ្វើ​តេស្ត​នុយ​ក្លេអ៊ែរ​ឡើង​វិញ​ ហើយ​ត្រៀម​អភិ​វឌ្ឍ​ឈាន​ឡើង​​នូវ​អាវុធ​ដែល​កាន់​តែ​ទំនើប​ឡើង​ៗ​ដើម្បី​ទុក​ជា​សារ​នយោបាយ​ប្រាប់​ទៅ​គូ​ប្រជែង​របស់​ខ្លួន​ដូច​ជា​រុស្ស៊ី និង​ចិន​ជា​ដើម​។ សព្វ​ថ្ងៃ​នេះ រុស្ស៊ី​មាន​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​៥៥៨០​គ្រាប់​ ល្មម​​អាច​បំផ្លាញ​ភព​ផែន​ដី​នេះ​ឱ្យ​រលាយ​សាប​សូន្យ​បាន​។ ចំណែក​អាមេរិក​ក៏​មិន​អន់​ប៉ុន្មាន​ដែរ​មាន​ក្បាល​នុយ​ក្លេអ៊ែរ​៥០៤៤​គ្រាប់​។ ចិន​មាន​៥០០​គ្រាប់​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ