ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ច្រក​ទ្វារ​ប៉ោយ​ប៉ែ​ត​ចោទប្រកាន់​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​យក​សំរាម​យឺតយ៉ាវ​

6 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​នគរបាល​ច្រក​ទ្វារ​ប៉ោយ​ប៉ែ​ត​បាន​ចោទប្រកាន់​ទៅក្រុមហ៊ុន​ស៊ី​ន​ទ្រី​យក​សំរាម​យឺតយ៉ាវ​ ដោយទុក​ស្អុយរលួយ ដែលការ​លើក​ឡើង​នេះ ក្នុងកិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯក​ភាព​ក្រុង​ នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៣​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​នគរបាល​ច្រក​ទ្វារ​ប៉ោយ​ប៉ែ​ត​បាន​ចោទប្រកាន់​ទៅក្រុមហ៊ុន​ស៊ី​ន​ទ្រី​យក​សំរាម​យឺតយ៉ាវ​ ដោយទុក​ស្អុយរលួយ ដែលការ​លើក​ឡើង​នេះ ក្នុងកិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯក​ភាព​ក្រុង​ នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៣​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​។

លោក​វរសេនីយ៍ឯក ហេង សុវណ្ណ មន្ត្រី​នគរបាល​អន្តោរ​ប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​លើក​ឡើង​ថា​ ​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​អនាម័យ​ក្រុង​ប៉ោយ​ប៉ែ​ត​ ដូច​ជា​មានការ​យឺតយ៉ាវ​ការ​ប្រមូល​សំរាម​ចោល​បើ​ប្រមូល​លុយ​លឿន​ ទុក​អោយ​សំរាម​ស្អុយរលួយ​ធ្វើ​ប៉ះពាល់​បរិស្ថាន​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ទុក​ចោល​រហូត​១០​ទៅ​១៥​ថ្ងៃ​ទើប​មក​យក​ទៅ​ចោល​ ។

​លោក​បាន​បញ្ជាក់​ថា​ ​សុំ​អោយ​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​ និង​ការិយាល័យ​ជំនាញ​ត្រូវ​ពិនិត្យ​ឡើង​វិញ​ចំពោះ​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​អនាម័យ​ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​ប្រមូល​សំរាម​មាន​ភាព​យឺតយ៉ាវ​ផ្នែក​សេវា​កម្ម​ធ្វើ​ប៉ះ​ពាល់​បរិស្ថាន​ និង​សុខភាព​ភ្ញៀវ​ដែល​ចេញ​-​ចូល​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ។

លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​បាន​តឿន​រំលឹក​ដល់​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​អនាម័យ​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​ប្រមូល​សំរាម​អោយ​បាន​ទាន់​ពេលវេលា​ ជា​ពិសេស​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​ដែល​មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចេញ​-ចូល​ឆ្លងកាត់​ត្រូវ​សេ​វា​កម្ម​អោយ​បាន​ល្អ ​និង​ទាន់​ពេលវេលា​មិន​ត្រូវ​យឺតយ៉ាវ ​ធ្វើ​ឱ្យ​ប៉ះ​ពាល​បរិស្ថាន​ និង​សុខភាព​ ។

អត្ថបទសរសេរ ដោយ