ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​យូរ​! Motorola បង្ហាញ​គំរូ​ស្មា​ត​ហ្វូ​ន​បត់​ជំនាន់​ថ្មី ដូច​ខ្សែដៃ​ទះ Slap Bracelet

6 ខែ មុន

សហរដ្ឋអាមេរិក ៖ នៅ​ក្នុង​ព្រឹត្តិការណ៍​ច្នៃប្រឌិត​ពិភពលោក​ប្រចាំឆ្នាំ Lenovo Tech World 2023 នៅ​

សហរដ្ឋអាមេរិក ៖ នៅ​ក្នុង​ព្រឹត្តិការណ៍​ច្នៃប្រឌិត​ពិភពលោក​ប្រចាំឆ្នាំ Lenovo Tech World 2023 នៅ​ទីក្រុង​អូ​ស្ទី​ន (Austin) រដ្ឋ​តិច​សាស់ (Texas) កាលពី​ពេល​ថ្មី​ៗ​នេះ Motorola ដែល​ជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ដ៏​ល្បីល្បាញ​មួយ​របស់​ពិភពលោក បាន​បង្ហាញ​គំរូ ឬ Concept ជំនាន់​ថ្មី​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ចំនួន ដោយនៅ​ក្នុង​នោះ​រួម​ទាំង​គំរូ​ស្មា​ត​ហ្វូ​ន​រចនា​បទ​បែប​ខ្សែដៃ​ទះ​ឆក់ Slap Bracelet ដែល​ជា​គំរូ​ដ៏​ទាក់ទាញ​ខ្លាំង​បំផុត​របស់​ខ្លួន​។

ក្រុមហ៊ុន Motorola បន្ត​ជំរុញ​គោលដៅ និង​ការ​វិនិយោគ​លើ​បច្ចេកវិទ្យា​អេ​ក្រង់ ដែល​អាច​បត់បែន​បាន​យ៉ាង​រស់​រវើក​។ ជាក់ស្តែង គំរូ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ក្រុមហ៊ុន​អា​មេ​រិ​កមួយ​នេះ ប្រើ​អេ​ក្រង់ FHD+ pOLED ដែល​អាច​បត់​រាង​ជា​ទម្រង់​ផ្សេង​ៗ​គ្នា អាស្រ័យ​លើ​តម្រូវការ​របស់​អ្នក​ប្រើប្រាស់​។ បន្ថែម​លើស​ពី​នេះ វា​មាន​ភាព​បត់បែន​ខ្លាំង ដោយ​អាច​រុំ​កដៃ ដែល​ស្រ​ដៀង​នឹង​ខ្សែដៃ​ទះ​ឆក់ Slap Bracelet ដែល​ក្មេង​ៗ​ចូល​ចិត្ត​លេង ឬ​បទ​ពិសោធន៍​ស្រ​ដៀង​គ្នា​នឹង​ស្មា​ត​ហ្វូ​ន Motorola Razr+ ដែរ​។

នៅ​ពេល​ដាក់​រាបស្មើ អេ​ក្រង់​មាន​ទំហំ​ដល់ ៦.៩​អ៊ី​ញ (6.9″) ដំណើរការ​ប្រតិបត្តិការ Android ពេញលេញ ដូច​ស្មា​ត​ហ្វូ​ន​ដទៃ​ទៀត​ដែរ​។ ចំណែក​នៅ​ពេល​បញ្ឈរ ឬ​កោង ស្មា​ត​ហ្វូ​ន​អាច​កែតម្រូវ​ទៅ​ជាទី​តាំង​បញ្ឈរ​ដោយ​ខ្លួនឯង ដោយ​ដំណើរការ​ទម្រង់​តូច​ជាង​មុន​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ Android លើ​អេ​ក្រង់​ទំហំ ៤.៦​អ៊ី​ញ​។

គំនិត​នៃ​ការ​បង្ហាញ​ភាព​ប្រែប្រួល​នេះ បង្កើត​បន្ថែម​ទៀត​លើ​ការ​បង្ហាញ និង​ការ​ច្នៃប្រឌិត​មេកានិច​ពី​ឧបករណ៍ ដែល​អាច​បត់បែន​បាន និង​អាច​បង្វិល​បាន​ទាំង​នៅ​ក្នុង​ប្រភេទ​ស្មា​ត​ហ្វូ​ន និង​កុំព្យូទ័រ​។ ក្រុមហ៊ុន Motorola បាន​បង្កើត​គំរូ AI ជំនាន់​ថ្មី ដែល​ដំណើរការ​ក្នុង​មូលដ្ឋាន​លើ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​នេះ ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ពង្រីក​រចនា​បទ​ផ្ទាល់ខ្លួន ក៏​ដូច​ជា​បង្កើន​ទំនើប​ភាព និង​ភាព​ទាក់ទាញ និង​រីករាយ​របស់​ពួក​គេ​៕ (​ប្រភព​ពី Pubity និង Lenovo)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ