ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ស៊ឹ​ម ថៃ​ណា ដក​ពាក្យបណ្តឹង​វិញ ក្រោយ​បុរស​ម្នាក់​ជេរ​ប្រមា​.​ថនា​ង​ចេញ​មុខ​សុំ​ទោស​(​វី​ដេ​អូ​)

6 ខែ មុន
  • ភ្នំពេញ

នៅ​ទីបំផុត តារាចម្រៀង​នាង ស៊ឹ​ម ថៃ​ណា បាន​សម្រេច​ដក​ពាក្យបណ្តឹង​វិញ​ហើយ បន្ទាប់​ពី​បុរស​ម្នាក់​ដែល​បាន​ជេរ​ប្រមា​.​ថ​ដោយ​ពាក្យ​សម្ដី​អសុរោះ​មក​លើ​រូប​នាង​នោះ បាន​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត តារាចម្រៀង​នាង ស៊ឹ​ម ថៃ​ណា បាន​សម្រេច​ដក​ពាក្យបណ្តឹង​វិញ​ហើយ បន្ទាប់​ពី​បុរស​ម្នាក់​ដែល​បាន​ជេរ​ប្រមា​.​ថ​ដោយ​ពាក្យ​សម្ដី​អសុរោះ​មក​លើ​រូប​នាង​នោះ បាន​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​តាម​ការ​ទាមទារ​របស់​នាង​។

តារាចម្រៀង​រូប​នេះ បាន​បញ្ចេញ​វី​ដេ​អូ​ឃ្លី​ប​បង្ហាញ​ពី​បុរស​ដែល​បាន​ជេរ​ប្រមា​.​ថ​មក​រូប​នាង​បាន​ធ្វើការ​សុំ​ទោស​នាង ដោយ​អម​ជាមួយនឹង​សំ​ណេ​រ​ខ្លី​ថា «​ពូ​ដែល​បាន​ជេរ​ប្រមា​.​ថម​កលើ​រូប​នាង​ខ្ញុំ ថ្ងៃនេះ​គាត់​ចេញ​មក​សុំ​ទោស​ជា​សាធារណៈ​ហើយ ហើយ​ខ្ញុំ​ក៏​បាន​ដក​ពាក្យបណ្តឹង​និង​បញ្ចប់រឿង​ត្រឹមតែ​ប៉ុណ្ណេះ​»​។

តាម​រយៈ​វី​ដេ​អូ​នោះ បុរស​ដែល​បាន​ជេរ​ប្រមា​.​ថម​កលើ​ស្រី​ស្អាត ស៊ឹ​ម ថៃ​ណា បាន​និយាយ​ថា «​ខ្ញុំ​សូម​ធ្វើការ​សុំ​ទោស​ជាស​ធារ​ណៈ ដែល​កាលពី​ថ្ងៃ​ទី​៦ ខែកក្កដា ខ្ញុំ​បាន​ទៅ​ហូប​ចុក​នៅ​កន្លែង​មួយ ហើយដោយ​សារ​តែ​ស្រវឹង ខ្ញុំ​ក៏​បាន​ជេរ​ប៉ះពាល់​កិត្តិយស​ដល់​ក្មួយ​ស្រី ស៊ឹ​ម ថៃ​ណា តែ​ថ្ងៃនេះ ខ្ញុំ​បាន​ចេញ​មក​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​មុខ​គាត់​»​។

លោក​បញ្ជាក់​ថា «​លោក​ស្នើ​សុំ​ដល់​បុរស​ទាំងអស់ កុំ​ឲ្យ​ជេរ​ប្រមា​.​ថ​ប៉ះពាល់​ដល់​នារី​ៗ​ដូច​រូប​លោក​ទៀត ហើយ​លោក​សន្យា​នឹង​មិន​មាន​លើក​ទី​២ ចំពោះ​ការ​ជេរ​ប្រមា​.​ថ​ទៅ​លើ​នារី​ៗ​គ្រប់​រូប​ទៀត​ដែរ​»​។

គួរ​បញ្ជាក់​ថា តារាចម្រៀង​នាង ស៊ឹ​ម ថៃ​ណា បាន​ឈាន​ដល់​វិធានការ​តាម​ផ្លូវច្បាប់ បន្ទាប់​ពី​បុរស​ដែល​បាន​ជេរ​ប្រមា​.​ថម​កលើ​រូប​នាង​នៅ​ក្នុង​ហាង​ផឹកស៊ី​មួយ​កន្លែង ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ មិន​បាន​ចេញ​មុខ​សុំ​ទោស​តាម​ការ​ទាមទារ​របស់​នាង ខណៈ​ពេល​វិធានការ​ផ្លូវច្បាប់​នេះ ធ្វើ​ឡើង​តាម​រយៈ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​។

អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​សម្រេច​ទុក​ពេល​២៤​ម៉ោង​ឱ្យទៅ​បុរស​រូប​នោះ​ចេញ​មុខ​សុំ​ទោស​តារាចម្រៀង​នាង ស៊ឹ​ម ថៃ​ណា នៅ​មុន​ពេល​អ្នក​នាង​នឹង​ស្នើ​ទៅ​ក្រសួង​កិច្ចការ​នារី ដើម្បី​សុំ​ជំនួយ​ផ្នែក​ច្បាប់​ទៅ​លើ​ករណី​នេះ​។ យ៉ាងណា ការ​ប្រកាស​របស់​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ដោយ​ទាមទារ​ឱ្យ​បុរស​ខាងលើ​ចេញ​មុខ​សុំ​ទោស​នៅ​មិន​ទទួល​បាន​លទ្ធផល ទើប​អ្នក​នាង​សម្រេច​ប្រើប្រាស់​វិធានការ​ផ្លូវច្បាប់​តែ​ម្តង​។

អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​បញ្ជាក់​ថា «​តារាចម្រៀង ស៊ឹ​ម ថៃ​ណា ត្រូវ​បាន​បុរស​ម្នាក់​ជេរប្រទេច ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​បំពេញការងារ (​ច្រៀង​) នៅ​ឯ​ភោជនីយដ្ឋាន​មួយ​កន្លែង​»​។ អ្នក​នាង​បញ្ជាក់​ថា «​នាង​ខ្ញុំ​បាន​ខ​ល​ទៅ​ប្អូនស្រី ដើម្បី​សាកសួរ​ព័ត៌មាន​ជាក់លាក់ ហើយ​ប្អូនស្រី​ក៏​បាន​សំណូមពរ​ឱ្យ​បុគ្គល​រូប​នោះ មក​សុំ​ទោស​ប្អូនស្រី​នៅ​ចំពោះ​មុខ (​ជា​លក្ខណៈ Private ក៏​បាន​) ដើម្បី​បញ្ចប់​ទ​ង្វើ​មាក់ងាយ​ស្ត្រី​ដែល​ពួក​គាត់​បំពេញការងារ​ពេល​យប់ ទោះបីជា​អាជីព​ណា​ក៏​ដោយ​»​។

តារាចម្រៀង​នាង ស៊ឹ​ម ថៃ​ណា បាន​ចេញ​មក​និយាយ​ទាំង​ទឹកភ្នែក អួល​ដើម​.​ក ក្រោយ​ទទួល​រង​ការ​ប្រមា​.​ថ​មើល​ងា​.​យ​ដោយ​ពាក្យ​សម្តី​ពី​បុរស​ម្នាក់​នោះ​នៅ​ក្នុង​ហាង​ដែល​នាង​កំពុងធ្វើការ​។

តាម​រយៈ​វី​ដេ​អូ​ដែល​បាន live តាម​បណ្តាញ​សង្គម ស្រី​ស្អាត ស៊ឹ​ម ថៃ​ណា បាន​លើក​ឡើង​ពី​ហេតុការណ៍​មួយ​នេះ​ថា «​ដំបូង​នាង​បាន​ចូល​ទៅ​អង្គុយ​លេង​ជាមួយ​ភ្ញៀវ​ដែល​ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​ប្រមាណ​ជា​១០​ឆ្នាំ​មក​ហើយ​»​។ នាង​បញ្ជាក់​ថា «​ក្នុង​ចំណោម​នោះ ក៏​មាន​បុរស​៣​នាក់​ផ្សេង​ទៀត​ក៏​នៅ​ជាមួយ​គ្នា​ដែរ ហើយ​នាង​ក៏​សម្រេចចិត្ត​មក​អង្គុយ​ជាមួយ នេះ​ដោយសារ​តែ​យល់ និង​ស្គាល់​បុរស​រូប​នោះ​តែ​ម្នាក់​ប៉ុណ្ណោះ​»​។

នាង​បន្ថែម​ថា «​ក្រោយ​ការ​ជជែក​គ្នា​មួយសន្ទុះ បុរស​ដែល​នាង​ស្គាល់​ក៏​ចង់បាន​លេខ​ទូរស័ព្ទ​នាង ដើម្បី​ងាយស្រួល​ទំនាក់ទំនង ព្រោះ​ស្គាល់គ្នា​យូរហើយ​។ ដោយ​យល់​ថា ជា​ការ​រាប់អាន​គ្នា នាង​ក៏​បានឱ្យ​លេខ​ទូរស័ព្ទ​ដោយ​បាន​ភ្ជាប់​ជាមួយ​តេ​ឡេ​ក្រាម​ទៅ​កាន់​បុរស​ស្គាល់គ្នា​នោះ​តែ​ម្តង​»​។

ស៊ឹ​ម ថៃ​ណា បាន​លើក​ឡើង​បន្ត​ទៀត​ថា «​លុះ​ពេល​ឃើញ​នាង​ឱ្យ​លេខ​ទូរស័ព្ទ​នោះ ក៏​មាន​បុរស​ម្នាក់​នៅ​ក្បែរ​នោះ បាន​ធ្វើការ​ជេរ​ប្រមា​.​ថម​កលើ​រូប​នាង ដោយ​ពាក្យ​សម្តី​អសុរោះ​តែ​ម្តង​»​។ បើ​តាម ស៊ឹ​ម ថៃ​ណា ថា «​នេះ​ជា​លើក​ទី​១​ហើយ ដែល​នាង​ទទួល​ការ​ជេរ​ប្រមា​.​ថ​ដោយ​ប្រើ​ពាក្យ​សម្តី​អសុរោះ​បែប​នេះ ចាប់តាំងពី​ប្រឡូក​សិល្បៈ​ជាង​២០​ឆ្នាំ​មក​ហើយ ខណៈ​ពេល​នាង​ក៏​មិន​ធ្លាប់​ទទួល​ការ​ជេរ​បែប​នេះ​ពី​ម្តាយ និង​បងប្អូន​របស់​នាង​ឡើយ​»​។

គួរ​រំលឹក​ថាស៊ឹ​ម ថៃ​ណា ស្រក់​ទឹកភ្នែក និង​និយាយ​ទាំង​អួល​ដើម​.​ក ក្រោយ​ត្រូវ​បុរស​ម្នាក់​ជេ​.​រ​ប្រមា​.​ថ​រូប​នាង​(​វី​ដេ​អូ​)គួរ​រំលឹក​បន្ត​ថាច​ន ច័ន្ទ​ល​ក្ខិ​ណា ត្រៀម​ស្នើ​សុំ​ជំនួយ​ផ្នែក​ច្បាប់ រឿង​បុរស​ជេ​.​រ​ប្រមា​.​ថ ស៊ឹ​ម ថៃ​ណា បើ​មិន​ចេញ​សុំ​ទោសគួរ​រំលឹក​ទៀត​ថារឿងរ៉ាវ​តារាចម្រៀង ស៊ឹ​ម ថៃ​ណា រង​ការ​ជេ​.​រ​ប្រមា​.​ថ​ពី​បុរស​ម្នាក់​ឈាន​ដល់​វិធានការ​ផ្លូវច្បាប់​ហើយ​(​វី​ដេ​អូ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ