រាជធានីភ្នំពេញ ៖ ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានលើកឡើងថា អ្នកនាងនឹងស្នើទៅក្រសួងកិច្ចការនារី ដើម្បីសុំជំនួយផ្នែកច្បាប់ ក្នុងករណីបុរសដែលបានធ្វើការជេ.រប្រមា.ថមកលើតារាចម្រៀងនាង ស៊ឹម ថៃណា បើមិនចេញមុខសុំទោសតាមការទាមទារនោះទេ។

តាមរយៈបណ្តាញសង្គម អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារថា «កាលពីយប់ថ្ងៃអាទិត្យ កន្លងទៅនេះ តារាចម្រៀង ស៊ឹម ថៃណា ត្រូវបានបុរសម្នាក់ជេ.រប្រទេច ខណៈពេលដែលគាត់កំពុងតែបំពេញការងារ (ច្រៀង) នៅឯភោជនីយដ្ឋានមួយកន្លែង»។ នាងបញ្ជាក់ថា «នាងខ្ញុំបានខលទៅប្អូនស្រី ដើម្បីសាកសួរព័ត៌មានជាក់លាក់ ហើយប្អូនស្រីបានសំណូមពរឱ្យបុគ្គលរូបនោះមកសុំទោសប្អូនស្រីនៅចំពោះមុខ (ជាលក្ខណៈ Private ក៏បាន ) ដើម្បីបញ្ចប់ទង្វើមាក់ងា.យស្ត្រីពេលដែលពួកគាត់បំពេញការងារពេលយប់ ទោះអាជីពណាក៏ដោយ បើបុគ្គលរូបនោះ មិនមកសុំទោសប្អូនស្រីទេ នាងខ្ញុំ និងប្អូនស្រី នឹងស្នើទៅក្រសួងកិច្ចការនារី ដើម្បីស្នើសុំជំនួយផ្នែកច្បាប់»។

ជាការកត់សម្គាល់ រហូតមកទល់នាពេលនេះ ករណីបុរសម្នាក់ធ្វើការជេ.រប្រមា.ថ ដោយប្រើពាក្យសម្ដីអសុរោះមកលើតារាចម្រៀងនាង ស៊ឹម ថៃណា នៅមិនទាន់រលត់កំដៅនៅឡើយទេ ក្នុងពេលដែលមហាជន ជាពិសេសបណ្តាអ្នកសិល្បៈជាបន្តបន្ទាប់បានចេញមុខបង្ហោះសារ ដោយសម្តែងការមិនពេញចិត្តចំពោះខាងលើនេះឡើយ។

មិនត្រឹមតែប៉ុណ្ណោះ អ្នកនាង យក់ ឋិតរដ្ឋា ដែលត្រូវជាមិត្ដភក្ដិរបស់តារាចម្រៀង ស៊ឹម ថៃណា ក៏បានបង្ហោះសារតាមបណ្តាញសង្គមថា «នាងពិតជាអាណិត ស៊ឹម ថៃណា ខ្លាំងណាស់ ហើយកាន់តែខ្លោចចិត្ដទៀតនោះ គឺត្រង់ថា នាងពុំមានឪពុក-ម្ដាយ ហើយត្រូវគេមើលងា.យបែបនេះទៀត»។

ទោះជាយ៉ាងណា អ្នកនាង យក់ ឋិតរដ្ឋា បានលើកទឹកចិត្ដ ថៃណា ថា «រឿងរ៉ាវជីវិតរបស់មនុស្សគ្រប់គ្នា គឺបែបនេះ តែយើងគួរជម្នះ ប្រឹងតស៊ូលើជីវិតឲ្យបាន ដ្បិតពេលខ្លះត្រូវជួបរឿងរ៉ាវ និងឧបសគ្គដ៏ច្រើនក្នុងពេលតែមួយ តែយើងមិនត្រូវឲ្យឧសគ្គទាំងនោះ ឈ្នះយើងទេ»។
គួរបញ្ជាក់ថា តារាចម្រៀងនាង ស៊ឹម ថៃណា បានចេញមកនិយាយទាំងទឹកភ្នែក និងអួលដើម.ក ក្រោយទទួលរងការប្រមា.ថមើលងា.យដោយពាក្យសម្តីពីបុរសម្នាក់នៅក្នុងហាងដែលនាងកំពុងតែធ្វើការ។

តាមរយៈវីដេអូដែលបាន live តាមបណ្តាញសង្គម តារាចម្រៀង ស៊ឹម ថៃណា បានលើកឡើងពីហេតុការណ៍មួយនេះថា «ដំបូងនាងបានចូលទៅអង្គុយលេងជាមួយភ្ញៀវដែលស្គាល់គ្នាតាមហ្វេសប៊ុកប្រមាណជា១០ឆ្នាំមកហើយ»។ នាងបញ្ជាក់ថា «ក្នុងចំណោមនោះ ក៏មានបុរស៣នាក់ផ្សេងទៀតនៅជាមួយគ្នាដែរ ហើយនាងក៏សម្រេចចិត្តមកអង្គុយជាមួយ ដោយសារយល់ និងស្គាល់បុរសរូបនោះតែម្នាក់ប៉ុណ្ណោះ»។

នាងបន្ថែមថា «ក្រោយការជជែកគ្នាមួយសន្ទុះ បុរសដែលនាងស្គាល់ក៏ចង់បានលេខទូរស័ព្ទនាង ដើម្បីងាយស្រួលទំនាក់ទំនង ព្រោះស្គាល់គ្នាយូរហើយ។ ដោយយល់ថា ជាការរាប់អានគ្នា នាងក៏បានអោយលេខទូរស័ព្ទ ដោយបានភ្ជាប់ជាមួយតេឡេក្រាមទៅកាន់បុរសស្គាល់គ្នានោះតែម្តង» ។ ស៊ឹម ថៃណា បានលើកឡើងបន្តទៀតថា «លុះពេលឃើញនាងអោយលេខទូរស័ព្ទ ក៏មានបុរសម្នាក់នៅក្បែរនោះបានធ្វើការជេ.រប្រមា.ថមកលើរូបនាង ដោយពាក្យសម្តីអសុរោះតែម្តង»។ បើតាម ស៊ឹម ថៃណា ថា «នេះជាលើកទី១ហើយ ដែលនាងទទួលការជេ.រប្រមា.ថដោយពាក្យសម្តីអសុរោះបែបនេះ ចាប់តាំងពីប្រឡូកសិល្បៈជាង២០ឆ្នាំ ខណៈពេលនាងក៏មិនធ្លាប់ទទួលការជេ.របែបនេះលោកឪពុក និងអ្នកម្តាយ ព្រមទាំងបងប្អូនរបស់នាងឡើយ។
គួររំលឹកថា ៖ ស៊ឹម ថៃណា ស្រក់ទឹកភ្នែក និងនិយាយទាំងអួលដើម.ក ក្រោយត្រូវបុរសម្នាក់ជេ.រប្រមា.ថរូបនាង(វីដេអូ) ។ គួររំលឹកទៀតថា ៖ អ្នកនាងយក់ ឋិតរដ្ឋា នឹងស្វាមី បង្ហោះសារលើកទឹកចិត្ត ក្រោយតារា៣ដួងរងការជេ.រប្រមា.ថ និងមើលងា.យ ៕






ចែករំលែកព័តមាននេះ