ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាង​យក់ ឋិតរ​ដ្ឋា នឹង​ស្វាមី បង្ហោះ​សារ​លើកទឹកចិត្ត ក្រោយ​តារា​៣​ដួង​រង​ការ​ជេ​.​រ​ប្រមា​.​ថ និង​មើល​ងា​.​យ

2 ឆ្នាំ មុន
  • ភ្នំពេញ

ថ្មី​ៗ​នេះ អ្នក​ទាំងអស់​គ្នា​ប្រាកដជា​បានដឹង​ហើយ រឿងរ៉ាវ​តារាចម្រៀង​នាង ស៊ឹ​ម ថៃ​ណា ដែល​បាន​ចេញ​មុខ​មក​និយាយ​ទាំង​ទឹកភ្នែក​រលីងរលោង និង​អួល​ដើម​.​ក​យ៉ាង​ខ្លាំង ក្រោយ​ពី​រង​នូវ​ការ​និយាយ​ជេ​.​រ​ប្រមា​.​ថ​មើល​ងា​.​យ​គ្រប់​សព្វបែបយ៉ាង ដោយសារ​តែ

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ អ្នក​ទាំងអស់​គ្នា​ប្រាកដជា​បានដឹង​ហើយ រឿងរ៉ាវ​តារាចម្រៀង​នាង ស៊ឹ​ម ថៃ​ណា ដែល​បាន​ចេញ​មុខ​មក​និយាយ​ទាំង​ទឹកភ្នែក​រលីងរលោង និង​អួល​ដើម​.​ក​យ៉ាង​ខ្លាំង ក្រោយ​ពី​រង​នូវ​ការ​និយាយ​ជេ​.​រ​ប្រមា​.​ថ​មើល​ងា​.​យ​គ្រប់​សព្វបែបយ៉ាង ដោយសារ​តែ​ពាក្យ​សម្តី​របស់​បុរស​ម្នាក់​នៅ​ក្នុង​ហាង​ដែល​នាង​កំពុងធ្វើការ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ តារាចម្រៀង​ស្រី​រូប​នេះ បាន​ចាត់​ទុក​ពាក្យ​សម្តី​ជេ​.​រ​ប្រមា​.​ថ​របស់​បុរស​ម្នាក់​នោះ គឺជា​លើក​ទី​១​ហើយ ចាប់តាំងពី​នាង​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ​។

មិន​នៅ​ស្ងៀម​តទៅ​ទៀត បន្ទាប់​ពី​ឃើញ​មិត្តសម្លាញ់​របស់​ខ្លួន​ត្រូវ​គេ​មើល​ងា​.​យ​ភ្លាម ស្រាប់តែ​តារាចម្រៀង​ស្រី អ្នក​នាង យក់ ថិ​តរ​ដ្ឋា ក៏​ចេញ​មុខ​មក​បង្ហោះ​រូប​២​សន្លឹក ដោយ​ភ្ជាប់​ជាមួយ​សារ​យ៉ាង​វែង​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​ខ្លួន​ឱ្យ​គ្រប់​គ្នា​បានដឹង​ថា «​សម្លាញ់​អើយ ឯង​ឃើញ​ទឹកភ្នែក​សម្លាញ់​ហូរ​ដោយ​ភាព​បរិសុទ្ធ ស៊ឹ​ម ថៃ​ណា គ្នា​អាណិត​ឯង​ត្រង់​អត់​មាន​ឪពុក​ម្តាយ​នឹង​គេ ហើយ​ត្រូវ​គេ​និយាយ​ចេញ​មក​មើល​ងា​.​យ​ទៀត​មិត្ត​អើយ តែឯង​ចង់​ប្រាប់​ទៅ​សម្លាញ់​ថា រឿង​ជីវិត​របស់​មនុស្ស​យើង​គ្រប់​គ្នា គឺ​វា​បែប​នេះឯង​»​។

ស្រី អ្នក​នាង យក់ ថិ​តរ​ដ្ឋា បន្ត​ថា «​ហើយគ្នា​ចង់ឱ្យ​សម្លាញ់​ត្រូវ​តែ​ជម្នះ​ប្រឹង​តស៊ូ​លើ​ជីវិត​មួយ​នេះ​អោយ​បាន បើ​ទោះជា​មាន​ពេល​ខ្លះ​ត្រូវ​ជួប​រឿងរ៉ាវ និង​ឧបសគ្គ​ដ៏​ច្រើន​យ៉ាងណា​ក៏​ដោយ កុំ​បណ្តោយ​អោយ​ឧបសគ្គ​ទាំងនោះ វា​ឈ្នះ​យើង ជូត​ទឹកភ្នែក​ចេញ ហើយ​ប្រាប់​ខ្លួនឯង​ថា ខ្ញុំ​មិន​ចុះចាញ់​ទេ ! ខ្ញុំ​ត្រូវ​តែ​ស៊ូ​បន្ត​ទៀត កុំអោយ​សម្ដី ឬ​ទ​ង្វើ​របស់​មនុស្ស​មួយ​ចំនួន​ដែល​បាន​គិត​មិនល្អ​មក​លើ​យើង​នឹង​មើល​ងា​.​យ​យើង វា​បានចិត្ត​ហើយ គិតតែ​ពី​ជាន់ពន្លិច​យើង​ថែម​ទៀត​។ ចឹ​ង​យើង​ត្រូវ​តែ​ធ្វើ​ចិត្ត​អោយ​សប្បាយ​ៗ​ឱ្យ​បាន​ច្រើន​ហើយ​ប្រឹង​រកស៊ី និង​ប្រកបការងារ​អោយ​ច្រើន​ណា​មិត្តសម្លាញ់ ហើយ​ហាម​កើត​ឌី​ហ្វេ​សសិន​ណា​មិត្ត ពួក​យើង​នឹង​នៅ​ជិត និង​ចាំ​ផ្តល់​កម្លាំងចិត្ត​អោយ​ឯង​រហូត​ណា​»​។

ក្រោយ​ពី​ឃើញ​ភរិយា​របស់​ខ្លួន គឺ​តារាចម្រៀង​អ្នក​នាង យក់​ថិ​តរ​ដ្ឋា បង្ហោះ​សារ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ភ្លាម​ៗ​នោះ​លោក ឃុំ ប៉ុនណា​ដែ​ត ក៏​បង្ហោះ​សារ​ស៊ែរ​បន្ត​ពី​ប្រពន្ធ​របស់​ខ្លួន​បែប​នេះ​ថា «​ពិតជា​មានរឿង​មិន​ចេះ​ចប់​សម្រាប់​ការ​មើល​ងា​.​យ ប្រមា​.​ថម​កលើ​អ្នកសិល្បៈ បើ​ខ្ញុំ​ចាំ​មិន​ភ្លេច​ទេ ប៉ុន្មាន​ឆ្នាំ​មុន ១- ប្អូនស្រី ទេព បូ​ព្រឹក ក៏​ធ្លាប់​បាន​គេ​គប់​ទឹកកក​ដាក់​, ២- ប្អូន ជា ដេ​វិ​ដ ក៏​ត្រូវ​គេ​គប់​ទឹក​កក​ដាក់​ដែរ​, ៣- ប្អូនស្រី ស៊ឹ​ម ថៃ​ណា ប៉ុន្មាន​ថ្ងៃមុន ក៏​ត្រូវ​បាន​មនុស្ស​ជេ​.​រ ប​.​ញ្ចោ​រ នៅ​ក្នុង​ទីតាំង​ភោជនីយដ្ឋាន​មួយ​កន្លែង​»​។

លោក ឃុំ ប៉ុនណា​ដែ​ត បន្ត​ថា «​និយាយ​នេះ​សូ​ម្បី​តែ​ភរិយា​ខ្ញុំ កាលពី​ពួក​យើង​ច្រៀង​នៅ Spark ក៏​ធ្លាប់​បាន​គេ​ប៉ះពាល់​មើល​ងា​.​យ​ដែរ​។ ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​មនុស្ស​ប្រភេទ​នេះ ទោះបីជា​ពួក​យើង​មិនមែន​អ្នកសិល្បៈ​ក៏​ដោយ ក្នុង​ករណី​ធ្វើ​បែប​នេះ គឺ​បំពាន​សិទ្ធិ​បុគ្គល​ហើយ អ្នក​អាច​ជាប់​ទោសទណ្ឌ​តាម​ជាក់ស្តែង​។ ជា​ចុង​ក្រោយ ខ្ញុំ​សូម​ឱ្យ​បងប្អូន​ប្រជាជន​ខ្មែរ​ទាំងអស់ និង​ស្ថាប័ន​ពាក់ព័ន្ធ បងប្អូន​សារព័ត៌មាន​ទាំងអស់ មេត្តា​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​លើក​តម្លៃ​សិល្បៈ​ខ្មែរ​យើង​ផង​។ ហើយ​អ្នក​ដែល​ចូល​ចិត្ត​បំពុលសង្គម សូម​កាត់​បន្ថយ​ការ​ផ្សព្វផ្សាយ​ចៀសវាង​ជា​គំរូ​អាក្រក់​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ ខ្ញុំ​សូម​អភ័យទោស​ជា​មុន បើ​មានការ​លើសលស់ ក៏​គ្មាន​បំណង​ប៉ះពាល់​បងប្អូន​ណា​ឡើយ អរគុណ​ដោយ​ក្តី​គោរព​»។

គួររំលឹកថាស៊ឹ​ម ថៃ​ណា ស្រក់​ទឹកភ្នែក និង​និយាយ​ទាំង​អួល​ដើ​ម.ក ក្រោយ​ត្រូវ​បុរស​ម្នាក់​ជេ​.​រ​ប្រមា​.​ថ​រូប​នាង​(វី​ដេ​អូ​)គួររំលឹក​ទៀតថាទីបំផុត​! បុរស​ដែល​គប់​ទឹកកក​ដាក់​តារាចម្រៀង​រ៉េ​បលោក ជី ដេ​វី​ដ ចេញ​មុខ​សុំ​ទោស​ហើយដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ