ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! បុរស​ដែល​គប់​ទឹកកក​ដាក់​តារាចម្រៀង​រ៉េ​បលោក ជី ដេ​វី​ដ ចេញ​មុខ​សុំ​ទោស​ហើយ

8 ខែ មុន
  • ភ្នំពេញ

នៅ​ទីបំផុត បុរស​ម្នាក់​ដែល​បាន​ធ្វើ​សកម្មភាព​គប់​ទឹកកក​ដាក់​តារាចម្រៀង​រ៉េ​ប លោក ជី ដេ​វី​ដ បាន​សម្រេចចិត្ត​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​ហើយ បន្ទាប់​ពី​តារាចម្រៀង​រូប​នេះ បាន​ប្រកាស​ទុក​ពេល​៨​ម៉ោង​អោយ​បុរស​រូប​នោះ​ចេញ​មុខ​ដោះស្រាយ និង​សុំ​ទោស នៅ​មុន​ពេល

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត បុរស​ម្នាក់​ដែល​បាន​ធ្វើ​សកម្មភាព​គប់​ទឹកកក​ដាក់​តារាចម្រៀង​រ៉េ​ប លោក ជី ដេ​វី​ដ បាន​សម្រេចចិត្ត​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​ហើយ បន្ទាប់​ពី​តារាចម្រៀង​រូប​នេះ បាន​ប្រកាស​ទុក​ពេល​៨​ម៉ោង​អោយ​បុរស​រូប​នោះ​ចេញ​មុខ​ដោះស្រាយ និង​សុំ​ទោស នៅ​មុន​ពេល​លោក​មាន​វិធានការ​ផ្សេង​ៗ​។

គណនី​ហ្វេ​ស​ប៊ុ​ករប​ស់បុរស​ខាងលើ​នេះ ដែល​មានឈ្មោះ «Chhayleng khy» បាន​បង្ហោះ​សារ​សុំ​ទោស​លោក ជី ដេ​វី​ដ កាលពី​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៣ នេះ​ថា «​ខ្ញុំបាទ​ឈ្មោះ ឃី ឆៃ​ឡេ​ង សូម​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ​ទៅ​កាន់​លោក ជី ដេ​វីត តារាចម្រៀង​រ៉េ​ប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ជា​ហ្វេ​ន​ៗ​របស់​លោក​ទាំងអស់​គ្នា​ផង​ដែរ ដោយ​រូប​ខ្ញុំបាទ បាន​ប្រព្រឹត្ត​ខុស​កាលពី​យប់​ថ្ងៃ​ទី​២៩ ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែកក្កដា​កន្លង​មក នៅ​ផាប់​មួយ​កន្លែង ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដែល​អម​ដោយ​រូបភាព និង​អាកប្បកិរិយា​មិន​សមរម្យ​ទៅ​ដល់​លោក ជី ដេ​វីត និង​ហ្វេ​ន​ៗ​របស់​គាត់​ដទៃ​ទៀត​»​។

លោក​បញ្ជាក់​ថា «​ខ្ញុំបាទ សូម​ទទួលស្គាល់​នូវ​កំហុស​ខុសឆ្គង​ទាំងអស់​ដែល​បាន​ប្រព្រឹត្ត ហើយ​ក៏​សូម​សន្យា​ថា នឹង​មិន​អោយ​មាន​ទ​ង្វើ​បែប​នេះ​កើតឡើង​ម្តងទៀត​ឡើយ​។ ជា​ថ្មី​ម្តងទៀត សូម​លោក ជី ដេ​វីត និង​ហ្វេ​ន​ៗ​ផ្តល់​នូវ​ការ​អភ័យទោស​ដល់​រូប​ខ្ញុំបាទ​បាន​កែប្រែ​សារ​ជា​ថ្មី​! សូម​ទទួល​នូវ​ការ​សុំ​ទោស និង​គោរព​ពី​ខ្ញុំបាទ​!»​។

បុរស​ខាងលើ​នេះ ក៏​បាន​បញ្ជាក់​ចុង​ក្រោយ​តាម​រយៈ​សារ​ដែល​បាន​បង្ហោះ​នោះ​ដែរ​ថា «​មិត្ត​នៅ​រួម​តុ​ខ្ញុំ​ទាំងអស់ ពួក​គាត់​មិន​បានដឹង​រឿង​ទាំងនេះ​ទេ​»​។

ទោះជា​យ៉ាងណា បើ​ទោះបីជា​បុរស​ខាងលើ​នេះ បាន​ចេញ​មុខ​សុំ​ទោស​តារាចម្រៀង​រ៉េ​បលោក ជី ដេ​វី​ដ នា​ពេល​នេះ​ក៏​ដោយ ប៉ុន្តែ​គេ​ឃើញ​មាន​បណ្តា​អ្នកគាំទ្រ​តារាចម្រៀង​រូប​នេះ​ជា​ច្រើន​ហាក់​នៅ​មិន​ទាន់​អស់ចិត្ត និង​បង្ហាញ​អារម្មណ៍​មិន​ទទួលយក​នូវ​ការ​សុំ​ទោស​នេះ​ឡើយ ព្រោះ​ពួក​គេ​យល់​ថា «​ទ​ង្វើ​បែប​នេះ មិន​អាច​ទទួលយក​បាន​ទេ​»​។

យ៉ាងណា ក្រោយ​ការ​ចេញ​មុខ​សុំ​ទោស​ពី​បុរស​បង្ក​ខាងលើ​នេះ គេ​នៅ​មិន​ទាន់​ឃើញ​តារាចម្រៀង​លោក ជី ដេ​វី​ដ មានការ​ឆ្លើយ​តប​បែប​ណា​នៅឡើយ​ទេ​។

ជា​ការ​កត់សម្គាល់ តារាចម្រៀង​លោក ជី ដេ​វី​ដ បាន​ប្រកាស​ទុក​រយៈពេល​៨​ម៉ោង ដើម្បី​អោយ​ជន​បង្ក​ដែល​បាន​គប់​ទឹកកក​មក​លើ​រូប​លោក​នៅ​ក្នុង​ហាង​ផាប់​មួយ​កន្លែង ដែល​លោក​បាន​ទៅ​ច្រៀង​កាលពី​ពេល​ថ្មី​ៗ​នេះ​។ ការ​ប្រកាស​ខាងលើ​របស់​តារាចម្រៀង​រូប​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​ទើបតែ​ទទួល​វី​ដេ​អូ​ដែល​ថត​ពី​កាមេរ៉ា​សុវត្ថិភាព​ជុំវិញ​ករណី​ខាងលើ​នេះ​។

ជាមួយនឹង​រូបភាព​ដំបូង​ដែល​ត្រូវ​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម តារាចម្រៀង​លោក ជី ដេ​វី​ដ ក៏​បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រថា «​ថ្ងៃនេះ​បន្ទាប់​ពី​ខ្ញុំ​បាន​មើល Security Video ខ្ញុំ​ពិតជា​តក់ស្លុត និង​ហួសចិត្ត​ជាមួយ​អាកប្បកិរិយា​គួរ​អោយ​ខ្ពើមរអើម​ពោរពេញ​ទៅ​ដោយ​ការ​មើលងាយ ជិះជាន់​តម្លៃ​មក​លើ​រូប​ខ្ញុំ​ជា​អ្នកសិល្បៈ​ខ្លាំង​ណាស់ គឺ​ខ្លាំង​ហួស​ពី​ការ​ស្មាន​។ និយាយ​ដោយ​ស្មោះត្រង់ ក្នុង​ពេល​នេះ​ចិត្ត​ខ្ញុំ​ក៏​ចង់​លើកលែង ក៏​មិន​ចង់​បន្ត​ផុស សឹងតែ​ថាអោយ​កន្លង​ហួសហើយ​ក៏​ចប់​ទៅ​ចុះ ប៉ុន្តែ​ដោយ​កម្លាំង​អ្នកគាំទ្រ និង​មហាជន ខ្ញុំ​មិន​អាច​ប្រើប្រាស់​ចិត្ត​ប្រណី​របស់ខ្ញុំ​ចំពោះ​មនុស្ស​ដែល​មានចិត្ត​ពា​.​ល​​ដូច​អ្នក​បាន​នោះ​ទេ វា​ហាក់ដូចជា​មិន​គប្បី​ទាល់តែ​សោះ បើ​ខ្ញុំ​នៅ​តែ​ចចេស​ចង់​លើកលែង​»​។

លោក​ថា «​ខ្ញុំ​ជា​មនុស្ស​រឹង​មាំ​គ្រប់​បញ្ហា តែ​ខ្ញុំ​ក៏​មាន​បេះដូង​ឈឺចាប់​នឹង​ទ​ង្វើ​ថោ​.​ក​ទាប​បែប​នេះ​ដែរ ដោយហេតុ​ខ្ញុំ​ផ្ទាល់​បាន​ជួប​រឿង​នេះ ខ្ញុំ​នឹង​ក្រោកឈរ​ជា​សិល្បករ​ម្នាក់ ដើម្បី​លុប​បំបាត់​ការ​មើល​ងា​.​យ មើល​ថោក ដល់​សិល្បករ និង​សិល្ប​ការិនី​ដទៃ​ទៀត ក៏​ដូច​ជា​ក្រោកឈរ ដើម្បី​មហាជន និង​អ្នកគាំទ្រ​របសខ្ញុំ ។ ខ្ញុំ​ក៏​សង្ឃឹមថា ជន​នេះ​នឹង​ចូលខ្លួន​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​អ្នកគាំទ្រ​របស់ខ្ញុំ និង​មហាជន ពី​ទ​ង្វើ​ថោ​.​ក​ទាប​របស់​ខ្លួន ហេតុ​ដែល​ខ្ញុំ​និយាយ​ដូចនេះ ពិត​ណាស់​ពាក្យសុំ​ទោស​របស់​ជន​នេះ​ចំពោះ​ខ្ញុំ គឺ​វា​មិន​មាន​តម្លៃ​អ្វី​អាច​ផ្សះផ្សារ​អារម្មណ៍​ឈឺចាប់​របស់ខ្ញុំ​បាន​ទេ បើ​ផ្អែក​ទៅ​ឥរិយា​បទ​អ្នកក្លាហាន​ក្រោម​មេឃ​របស់​គេ​»​។

គួរ​រំលឹក​ថា លោក ជី ដេ​វី​ដ ប្រកាស​ទុក​ពេល​៨​ម៉ោង​ឱ្យ​ជន​បង្ក​ចេញ​មុខ​ដោះស្រាយ​ករណី​គប់​ទឹក​កមក​លើ​រូប​លោក​(​វី​ដេ​អូ​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ