ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ជី ដេ​វី​ដ ប្រកាស​ទុក​ពេល​៨​ម៉ោង​ឱ្យ​ជន​បង្ក​ចេញ​មុខ​ដោះស្រាយ​ករណី​គប់​ទឹក​កមក​លើ​រូប​​លោក​(​វី​ដេ​អូ​)

8 ខែ មុន
  • ភ្នំពេញ

តារាចម្រៀង​លោក ជី ដេ​វី​ដ បាន​ប្រកាស​ទុក​រយៈពេល​៨​ម៉ោង ចាប់ពី​ពេល​នេះ ដើម្បី​អោយ​ជន​បង្ក​ដែល​បាន​គប់​ទឹកកក​មក​លើ​រូប​លោក​នៅ​ក្នុង​ហាង​ផាប់​មួយ​កន្លែង ខណៈ​ពេល​ដែល​លោក​បាន​ទៅ​ច្រៀង​កាលពី​ពេល​ថ្មី​នេះ​។ ការ​ប្រកាស​របស់​តារាចម្រៀង​រូប​នេះ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក ជី ដេ​វី​ដ បាន​ប្រកាស​ទុក​រយៈពេល​៨​ម៉ោង ចាប់ពី​ពេល​នេះ ដើម្បី​អោយ​ជន​បង្ក​ដែល​បាន​គប់​ទឹកកក​មក​លើ​រូប​លោក​នៅ​ក្នុង​ហាង​ផាប់​មួយ​កន្លែង ខណៈ​ពេល​ដែល​លោក​បាន​ទៅ​ច្រៀង​កាលពី​ពេល​ថ្មី​នេះ​។ ការ​ប្រកាស​របស់​តារាចម្រៀង​រូប​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​ទើបតែ​ទទួល​វី​ដេ​អូ​ដែល​ថត​បាន​ពី​កាមេរ៉ា​សុវត្ថិភាព​ជុំវិញ​ករណី​នេះ​។

ជាមួយនឹង​រូបភាព​ដំបូង​ដែល​ត្រូវ​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​តា រា​ចម្រៀង​លោក ជី ដេ​វី​ដ ក៏​បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រថា «​ថ្ងៃនេះ បន្ទាប់​ពី​ខ្ញុំ​បាន​មើល Security Video ខ្ញុំ​ពិតជា​តក់ស្លុត និង​ហួសចិត្ត​ជាមួយ​អាកប្បកិរិយា​គួរ​អោយ​ខ្ពើ​.​ម​រអើម​ពោរពេញ​ដោយ​ការ​មើល​ងា​.​យ ជិះជាន់​តម្លៃ​មក​លើ​រូប​ខ្ញុំ​ជា​អ្នកសិល្បៈ​ខ្លាំង​ណាស់ គឺ​ខ្លាំង​ហួស​ពី​ការ​ស្មាន​។ និយាយ​ដោយ​ស្មោះត្រង់ ក្នុង​ពេល​នេះ​ចិត្ត​ខ្ញុំ​ក៏​ចង់​លើកលែង ក៏​មិន​ចង់​បន្ត​ផុស សឹងតែ​ថាអោយ​កន្លង​ហួស ហើយ​ក៏​ចប់​ទៅ​ចុះ ប៉ុន្តែ​ដោយ​កម្លាំង​អ្នកគាំទ្រ និង​មហាជន ខ្ញុំ​មិន​អាច​ប្រើប្រាស់​ចិត្ត​ប្រណី​របស់ខ្ញុំ​ចំពោះ​មនុស្ស​ដែល​មានចិត្ត​ពា​.​ល​ដូច​អ្នក​បាន​នោះ​ទេ វា​ហាក់ដូចជា​មិន​គប្បី​ទាល់តែ​សោះ បើ​ខ្ញុំ​នៅ​តែ​ចចេស​ចង់​លើកលែង​»​។

លោក​ថា «​ខ្ញុំ​ជា​មនុស្ស​រឹង​មាំ គ្រប់​បញ្ហា​តែ​ខ្ញុំ​ក៏​មាន បេះដូង​ឈឺចាប់​នឹង​ទ​ង្វើ​ថោ​.​ក​ទាប​បែប​នេះ​ដែរ ដោយហេតុ​ខ្ញុំ​ផ្ទាល់​បាន​ជួប​រឿង​នេះ ខ្ញុំ​នឹង​ក្រោកឈរ​ជា​សិល្បករ​ម្នាក់ ដើម្បី​លុប​បំបាត់​ការ​មើល​ងា​.​យ មើល​ថោ​.​ក​ដល់​សិល្បករ និង​សិល្ប​ការិនី​ដទៃ​ទៀត ក៏​ដូច​ជា​ក្រោកឈរ ដើម្បី​មហាជន និង​អ្នកគាំទ្រ​របសខ្ញុំ​។ ខ្ញុំ​សូម​អរគុណ​បងប្អូន ខ្ញុំ​ពិតជា​មាន​ភាព​កក់ក្តៅ​ពី​អ្នកគាំទ្រ​ដែល​ឈឺឆ្អាល​សុខទុក្ខ​របស់ខ្ញុំ ខ្ញុំ​សង្ឃឹមថានឹង​មាន​វិធានការ​ចំពោះ​ជន​នេះ ហើយ​ខ្ញុំ​ក៏​សង្ឃឹមថា ជន​នេះ​នឹង​ចូលខ្លួន​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​អ្នកគាំទ្រ​របស់ខ្ញុំ និង​មហាជន ពី​ទ​ង្វើ​ថោ​.​ក​ទាប​របស់​ខ្លួន ហេតុ​ដែល​ខ្ញុំ​និយាយ​ដូចនេះ ពិត​ណាស់​ពាក្យសុំ​ទោស​របស់​ជន​នេះ​ចំពោះ​ខ្ញុំ គឺ​វា​មិន​មាន​តម្លៃ​អ្វី​អាច​ផ្សះផ្សារ​អារម្មណ៍​ឈឺចាប់​របស់ខ្ញុំ​បាន​ទេ បើ​ផ្អែក​ទៅ​ឥរិយា​យ​បទ​អ្នកក្លាហាន​ក្រោម​មេឃ​របស់​គេ​»​។

លោក​បន្ត​ទៀត​ថា «​ខ្ញុំ​នឹង​ផ្តល់​ជូន Video ពេញ​សម្រាប់​បងប្អូន បើ​គ្មាន​ដំណោះស្រាយ​ក្នុង​ពេល​៨​ម៉ោង រាប់​ចាប់ពី​ការ​ផុស​រូប​មួយ​សន្លឹក​នេះ​ទៅ​។ ការ​ពិត​ខ្ញុំ​មិន​ចង់​បន្សល់​ទុក​ដាន​ឈឺចាប់​នៅ​ក្នុង Page របស់ខ្ញុំ​ទេ នេះ​ទឹកកក ចុះបើ​កៅអី ចុះបើ​ដប កែវ ចាន ចុះបើ​មិន​ត្រូវ​តែ​ខ្ញុំ​ហើយ​ថែម​ទាំង​ត្រូវ​បងប្អូន​អ្នក​ដែល​បាន​មក​គាំទ្រ​ខ្ញុំ? ទោះជា​ឈា​.​ម​ខ្មៅ​មួយ​តួខ្លួន​របស់​អ្នក​ក៏​មិន​អាច​សងគ្រប់​ផង​»​។

លោក ជី ដេ​វី​ដ ថា «​ក្នុង​រូបភាព​ខាងក្រោម​នេះ ជា​ផ្នែក​មួយ​នៃ​អាកប្បកិរិយា​របស់​បុរស​កំណា​.​ច​ក្នុងអំឡុងពេល​ដែល​ខ្ញុំ​កំពុង​ច្រៀង​នៅ​ម៉ោង (១២:៤១​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៣) ជន​បង្ក​គឺ​បុរស​សង្ហា​លើកដៃ​ម្រាម​កណ្តាល​នោះ​ឯង​។ ខ្ញុំ​សូម​អរគុណ​ដល់ PUB ដែល​បាន​សហការ​ផ្តល់​ជា Video ដល់​ខ្ញុំ ខ្ញុំ​ពិតជា​អរគុណ​សម្រាប់​តឹកតាង​ដ៏​សំខាន់​នេះ​។ ដោយ​ក្តី​គោរព​ស្រលាញ់​ចំពោះ​បងប្អូន និង​មហាជន​»​។

គួរ​បញ្ជាក់​ថា តារាចម្រៀង​រ៉េ​ប​ល្បីឈ្មោះ​លោក ជី ដេ​វីត បាន​បង្ហាញខ្លួន​ទៅ​ច្រៀង​នៅ​ក្នុង​ក្លិប​កម្សាន្ត​មួយ​កន្លែង​នៅ​ក្នុង​ក្រុងព្រះសីហនុ​កាលពី​ពេល​ថ្មី​ៗ​នេះ ហើយ​ខណៈ​ពេល​លោក​កំពុង​តែ​ច្រៀង​នោះ បែរជា​កើត​មានរឿង​នឹក​ស្មាន​មិន​ដល់ ដោយ​មាន​ជន​ខិ​.​ល​ខូ​.​ច​គប់​ដុំ​ទឹកកក​ទៅ​កាន់​រូប​លោក ដែល​ហេតុការណ៍​នោះ​បាន​ធ្វើ​អោយ​អ្នកគាំទ្រ​តារាចម្រៀង​រូប​នេះ សម្តែង​ការ​ខឹងសម្បា​យ៉ាង​ខ្លាំង​។

ទោះជា​យ៉ាងណា ក្រោយ​មាន​ហេតុការណ៍​កើតឡើង​ខាងលើ​នេះ លោក ជី ដេ​វី​ដ បាន​បង្ហោះ​សារ​ខ្លី​មួយ​នៅ​លើ​បណ្តាញ​សង្គម​ថា «​អរគុណ​បងប្អូន​ដោយ​ក្តី​គោរព​ស្រលាញ់ ក៏​សុំ​ទោស​ដែល​អោយ​បារម្ភ ខ្ញុំ​សន្យា​ថ្ងៃក្រោយ​ខ្ញុំ​នឹង​មើលថែ​ខ្លួនឯង​អោយ​បាន​ល្អ​ជាង​នេះ​»​។

គួរ​រំលឹក​ថាអ្នកគាំទ្រ​កំពុង​រកមុខ ជន​ខិ​.​ល​ខូ​.​ច​ដែល​ហ៊ាន​គប់​ដុំ​ទឹកកក​ដាក់ G-Devith ពេល​កំពុង​ច្រៀង​(​វី​ដេ​អូ​)គួរ​រ​រំលឹក​ទៀត​ថា នាង ដា​វី​ន ទ្រាំ​លែង​បាន​ដាក់​មួយ​ឃ្លា ក្រោយ​ដឹង​ថា មាន​ជន​ខិ​.​ល​ខូ​.​ច​យក​ដុំ​ទឹកកក​គប់ G-devith

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ