ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង ដា​វី​ន ទ្រាំ​លែង​បាន​ដាក់​មួយ​ឃ្លា ក្រោយ​ដឹង​ថា មាន​ជន​ខិ​.​ល​ខូ​.​ច​យក​ដុំ​ទឹកកក​គប់ G-devith

9 ខែ មុន
  • ភ្នំពេញ

ប៉ុន្មាន​ថ្ងៃ​មកនេះ ហាក់ដូចជា​កើតឡើង​នូវ​រឿងរ៉ាវ​មិន​ចេះ​ចប់​ពាក់ព័ន្ធ​ទៅ​នឹង​តារាចម្រៀង​ប្រុស គឺ​លោក G-devith ក្រោយ​មាន​គេ​យក​ទឹកកក​គប់​លោក ។ នេះ​បើ​យោង​ទៅ​តាម​រយៈ​ការ​បង្ហោះ​ជា​វី​ដេ​អូ​ខ្លី​ៗ​ពី​អ្នកគាំទ្រ​របស់​លោក​ជា​ច្រើន​នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក ក៏​ដូច​ជា

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​មកនេះ ហាក់ដូចជា​កើតឡើង​នូវ​រឿងរ៉ាវ​មិន​ចេះ​ចប់​ពាក់ព័ន្ធ​ទៅ​នឹង​តារាចម្រៀង​ប្រុស គឺ​លោក G-devith ក្រោយ​មាន​គេ​យក​ទឹកកក​គប់​លោក ។ នេះ​បើ​យោង​ទៅ​តាម​រយៈ​ការ​បង្ហោះ​ជា​វី​ដេ​អូ​ខ្លី​ៗ​ពី​អ្នកគាំទ្រ​របស់​លោក​ជា​ច្រើន​នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក ក៏​ដូច​ជា​នៅ​ក្នុង TikTok ដែល​បាន​បង្ហាញ​អោយ​ដឹង​ថា មាន​ជន​ខិ​.​ល​ខូ​.​ច​ដែល​មិន​ស្គាល់​មុខ និង​មិនដឹង​ថា តើ​មានរឿង​អ្វី? នៅ​សុខ​ៗ​ក៏​យក​ដុំ​ទឹក​ក​គប់​ទៅ​លើ​កំពូល​តារាចម្រៀង​រ៉េ​ប លោក G-devith រូប​នេះ កំឡុង​ពេល​លោក​កំពុង​តែ​ច្រៀង​សម្ដែង​អោយ​គ្រប់​គ្នា​បាន​ទស្សនា​នៅ​លើ​ឆាក​។

ហើយ​ក៏​ឃើញ​ថា ពេល​បានឃើញ​អាយ​ដល​របស់​ខ្លួន​ត្រូវ​គេ​នាំ​គ្នា​គុំកួន​ស្អប់​រួច​មក ក៏​មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ត្រូវជា​អ្នកគាំទ្រ G-devith បាន​ចេញ​មុខ​មក​បញ្ចេញមតិ​លើក​ឡើង​ចំ​ៗ​ថា​ «សូម​អោយ​តម្លៃ​សិល្បៈ ស្រឡាញ់​ឬ​ស្អប់ ក៏​មិន​ត្រូវ​ធ្វើអំពើ​អ​សីលធម៌ ចំពោះ​គាត់​ដែរ លឺ​ថា​មាន​អ្នក​លួ​.​ច​គប់​ដុំ​ទឹកកក​លើ​គាត់​នៅ​កំពង់សោម ពេល​កំពុង​ច្រៀង​»​។

បន្ទាប់​ពី​ឃើញ​មាន​គណនី​ហ្វេ​សបុ​កមួយ​បង្ហោះ​សារ​និយាយ​អំពី​តារាចម្រៀង​រ៉េ​ប​ប្រុស G-devith រួច​មក ភ្លាម​ៗ​នោះ​តារាចម្រៀង​ប្រុស​វ័យក្មេង​កំពុង​តែ​សាង​នៅ​ប្រជាប្រិយភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គឺ នាង ដា​វី​ន បាន​ចេញ​មុខ​មក​បង្ហោះ​នៅ Caption ស៊ែរ​បន្ត​ពី​គណនី​នោះ ដោយ បាន​សរសេរ​រៀបរាប់​ថា «​ក្នុង​នាម​ខ្ញុំ​ជា​អ្នកសិល្បៈ​ម្នាក់ មាន​អារម្មណ៍​អាណិត​បងប្រុស​ណាស់ តែងតែ​ជួប​នៅ​រឿង​អ​សុជីវ​ធម៌​សម្រាប់​បង​រហូត សូម​អោយ​តម្លៃ​សិល្បៈ​ផង បងប្អូន​មួយ​ចំនួន ទោះជា​អ្នក​មិន​ចូល​ចិត្ត​គាត់​ក៏​ដោយ ក៏​មិន​គួរ​ធ្វើ​បែប​នេះ​ដែរ នេះ​ជា​ទ​ង្វើ​រ​អាក្រក់​បំផុត​»​។

ពេល​ក្រឡេក​ឃើញ តារាចម្រៀង​ប្រុស នាង ដា​វី​ន និយាយ​បែប​នឹង​មិន​ទាន់​បាន​ប៉ុន្មាន​ផង ក៏​មាន​អ្នក​ស្រលាញ់​ចូល​ចិត្ត​គាំទ្រ G-devith នាំ​គ្នា​ចូល​ទៅ​ខ​មិន​គ្រប់​ៗ​គ្នា​ថា «​ទោះបីជា​យើង​មិន​ចូល​ចិត្ត ឬ​ស្អប់​គាត់​ក៏​ដោយ យើង​មិន​គួរ​ធ្វើ​ទ​ង្វើ​បែប​នេះ​ដាក់​គាត់​នោះ​ទេ ពីព្រោះ​មនុស្ស​យើង​ម្នាក់​ៗ គឺ​សុទ្ធ​តែ​មានគុណ​តម្លៃ​រៀង​ៗ​ខ្លួន ដូច្នេះ​យើង​គួរតែ​អោយ​តម្លៃ​ដល់​អ្នក​ដទៃ​ផង​»​។ «​បើ​មិន​ចូល​ចិត្ត​គាត់​ទេ ចាំបាច់​ធ្វើ​ចឹ​ង​ដាក់​គាត់​ធ្វើ​អី​។ តែ​សម្រាប់​អូន គាត់​ជា Ido ក្នុង​បេះដូង i love you daddy»​។

អ្នកខ្លះ​ទៀត​ក៏​បាន​បញ្ចេញមតិ​ដាក់​ទៅ​ចំ​ៗ​ថា «​តាំងពី​ដើម​មក ខ្ញុំ​ឆ្ងល់​ថា ម្នាក់​ៗ​ហេតុ​អី​បាន​ត្រូវ​ស្អប់​គាត់? គាត់​ទៅ​ធ្វើ​អី​ពួក​អ្នក បើ​ថា​មិន​ពេញចិត្ត​គាត់ កុំ​មើល​គាត់​ទៅ​ចប់​ហើយ ខ្ញុំ​មិន​បាន​នៅ​ខាង​ណា​ទេ តែ​ខ្ញុំ​ឃើញ​ទ​ង្វើ​គេ​ធ្វើ​ដាក់​គាត់​ពិតជា​អយុត្តិធម៌​ណាស់​សម្រាប់​គាត់ សរសើរ​ត្រង់ GD គាត់​រឹង​មាំ​» និង​នៅ​មាន​ពាក្យ​ជា​ច្រើន​ទៀត​ដែល​យើង​មិន​អាច​រៀបរាប់​អស់​បាន​នោះ​ឡើយ​។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា នៅ​ពេល​ដែល​មាន​គេ​ព្យាយាម​យក​ដុំ​ទឹកកក​គប់​ទៅ​លើ​លោក​នេះ​ដែរ គេ​បានដឹង​ថា តារាចម្រៀង​រ៉េ​ប លោក G-devith បាន​ទៅ​ធ្វើការ Performe បទ​ចម្រៀង​របស់​លោក​ដែល​មាន​ចំណងជើង​ថា «Body» ស្ថិត​នៅ​ក្នុង​ក្លិប Pub មួយ​កន្លែង ស្ថិត​នៅ​ឯ​ក្រុងព្រះសីហនុ​៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ