ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​កំពុង​រកមុខ ជន​ខិ​.​ល​ខូ​.​ច​ដែល​ហ៊ាន​គប់​​ដុំ​ទឹកកក​ដាក់ G-Devith ពេល​កំពុង​ច្រៀង​(​វី​ដេ​អូ​)

9 ខែ មុន
  • ភ្នំពេញ

ពិតជា​រឿង​ដែល​នឹក​ស្មាន​មិន​ដល់​ឡើយ ខណៈ​ពេល​ថ្មី​ៗ​នេះ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពាសពេញ​បណ្ដាញ​សង្គម​ពី​សំណាក់​ពុក​ម៉ែ​បងប្អូន បន្ទាប់​ពី​មានរឿង​ចម្លែក​មួយ​បាន​កើតឡើង​ទៅ​លើ​តារាចម្រៀង​ប្រុស​ឯករាជ្យ​ដ៏​ស្រស់​សង្ហា មានឈ្មោះ​ល្បីល្បាញ គឺ​លោក

រាជធានី​ភ្នំពេញ ៖ ពិតជា​រឿង​ដែល​នឹក​ស្មាន​មិន​ដល់​ឡើយ ខណៈ​ពេល​ថ្មី​ៗ​នេះ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពាសពេញ​បណ្ដាញ​សង្គម​ពី​សំណាក់​ពុក​ម៉ែ​បងប្អូន បន្ទាប់​ពី​មានរឿង​ចម្លែក​មួយ​បាន​កើតឡើង​ទៅ​លើ​តារាចម្រៀង​ប្រុស​ឯករាជ្យ​ដ៏​ស្រស់​សង្ហា មានឈ្មោះ​ល្បីល្បាញ គឺ​លោក ងួ​ន ចាន់​ដេ​វីត ហៅ G-devith ដែល​ជាតា​រា​រ៉េ​ប​ដ៏​មាន​ឥទ្ធិពល​មួយ​ដួង​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​ប​ច្ចប្ប​ន្ន​នេះ​។

បើ​យោង​តាម​រយៈ​ការ​បង្ហោះ​វី​ដេ​អូ​របស់​អ្នកគាំទ្រ​របស់​លោក​នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក ក៏​ដូច​ជា​នៅ​ក្នុង Tik Tok បាន​ប្រាប់ និង​បង្ហាញ​ឱ្យ​ឃើញ​ថា គេ​នាំ​គ្នា​ប្រទះ​ឃើញ​មាន​ជន​ខិ​.​ល​ខូ​.​ច​មិន​ស្គាល់​មុខ នៅ​សុខ​ៗ​ក៏​យក​ដុំ​ទឹក​ក​គប់​ទៅ​លើ​កំពូល​តារាចម្រៀង​រ៉េ​ប លោក G-devith រូប​នេះ នៅ​ក្នុង​កំឡុង​ពេល​លោក​កំពុង​តែ​ច្រៀង និង​សម្ដែង​អោយ​គ្រប់​គ្នា​បាន​ទស្សនា​នៅ​លើ​ឆាក​។

ក្រោយ​ពី​មាន​គេ​ព្យាយាម​យក​ដុំ​ទឹក​ក​គប់​ទៅ​លើ​លោក អ្នក​គាំ​ត្រ​បានដឹង​ថា តារាចម្រៀង​រ៉េ​ប លោក G-devith បាន​ទៅ​ធ្វើការ Performe បទ​ចម្រៀង​របស់​លោក​ក្នុង​ក្លិប​មួយ​កន្លែង នៅ​ឯ​ក្រុងព្រះសីហនុ​។ ហើយ​ពេល​នេះ​ផង​ដែរ គេ​នៅ​មិន​ទាន់​បាន​រកមុខ​ឃើញ​នៅឡើយ​ទេ ចំពោះ​ជន​ខិ​.​ល​ខូ​.​ច​រូប​នោះ​។ ប៉ុន្តែ​អ្នកគាំទ្រ​ជឿ​ថា មិន​អាច​រួចខ្លួន​នោះ​ទេ ពីព្រោះ​ថា ពេល​នេះ​គេ​កំពុង​តែ​តាមរ​កវី​ដេ​អូ ដើម្បី​វែក​រកមុខ​អោយ​ឃើញ​ថា តើ​ជាន​ណា​អោយ​ពិតប្រាកដ? ​ហេតុ​អ្វី​ក៏​ហ៊ាន​ដល់​ថ្នាក់​នេះ?​។ ដូច្នេះ​ហើយ​សង្ឃឹមថា មិនយូរ​មិនឆាប់​នោះ​ទេ គេ​នឹង​រកមុខ​អ្នក​ដែល​ព្យាយាម​គប់​ដុំ​ទឹកកក​ដាក់ G-devth ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ទៅ​ចុះ កុំអោយ​លើក​ក្រោយ​ផ្គើន​តទៅ​ទៀត​។

ហើយ​អ្វី​ដែល​រឹតតែ​ធ្វើ​អោយ​អ្នកគាំទ្រ​របស់​លោក​នាំ​គ្នា​ស្រលាញ់​ចូល​ចិត្ត​កាន់តែ​ខ្លាំង​ឡើង​ទ្វេ​ដង​ទៀត​នោះ បើ​ទោះបីជា​មានរឿង​បែប​នេះ​កើតឡើង​មក​លើ​ខ្លួន​យ៉ាងណា​ក៏​ដោយ ក៏​តារាចម្រៀង​លោក G-devith រូប​នេះ នៅ​តែ​បន្ត​ច្រៀង​នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​បាន​យ៉ាង​ស្រួល និង​រលូន​មិន​មានការ​រអាក់រអួល​អ្វី​នោះ​ឡើយ​។ ជា​ពិសេស​លោក​នៅ​តែ​បង្ហាញ​នៅ​ស្នាមញញឹម​ទៅ​កាន់​ហ្វេ​ន​ៗ​របស់​លោក​ដែល​មាន​វត្ត​មាននៅ​ទី​នឹង​ជា​និច្ច ពិតជា​គួរ​អោយ​ស្ងើចសរសើរ និង​ចេញពី​ចិត្ត​ពិតប្រាកដ​មែន​។

មិន​នៅ​ស្ងៀម​តទៅ​ទៀត ក្រោយ​ឃើញ​មានរឿង​អ​ញ្ចឹ​ង​កើតឡើង​ទៅ​លើ G-devth រួច​មក ក៏​មាន​គណនី​មួយ​បាន​បង្ហោះ​រូប​របស់​លោក G-devith និង​តារាចម្រៀង​ស្រី Tep boprek ដោយ​បាន​សរសេរ​រៀបរាប់​ថា «​តើ​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ គាត់​អាក្រក់​ប៉ុនណា? ខ្ញុំ​ចាំ​បាន​កាល​ប៉ុន្មាន​ឆ្នាំ​មុន ប្រពន្ធ​គាត់​ត្រូវ​គេ​គប់​នឹង​ដប​ទឹក​នៅ​លើ​ឆាត ហើយ​ឥឡូវ​គាត់​ជា​ប្ដី​ក៏​ត្រូវ​គេ​គប់​ទឹកកក​ដាក់​ទៀត សួរ​ថា តើ​អ្នក​ស្អប់​ពួក​គាត់​ប៉ុនណា បាន​ធ្វើ​ចឹ​ង​ដាក់​គាត់? សួរ​ថា តើ​គាត់​ខុស​អី?​»​។

ប្រភព​ខាងលើ​បន្ត​ថា «​រឿង​ខ្លះ​វា​អយុត្តិធម៌​ណាស់​សម្រាប់​គ្រួសារ​មួយ ទាំង​ដែល​ពួក​គាត់​មិន​បាន​ទៅ​កៀបសង្កត់​អ្នក មើល​ងា​.​យ​អ្នក ជេរប្រទេច​អ្នក បែរជា​អ្នក​មក​ស្អប់​គាត់ ទាំង​មនុស្ស​គ្នា​មិនដឹង​រឿង​អី​។ មួយវិញទៀត មាន​អ្នកខ្លះ​ប្រើ​សិទ្ធិ​របស់​អ្នក​មក​ជាន់​សិទ្ធិ​គ្នា​មិន​អោយ​គ្នា​តតាំង ចោ​.​ទបាន​គ្រប់​ទម្រង់ និយាយ​បាន​គ្រប់​ពាក្យ អោយ​តែ​អ្នក​ចង់​និយាយ ហួសហេតុ​ពេក​ហើយ​។ អ្នក​ចាំ​ពាក្យ​មួយ​ចុះ (​ខឹង​គេ​ស្អប់​គេ តែ​គេ​មិន​បរាជ័យ​ទេ អ្នក​ដែល​ចាញ់​ក្នុង​ចិត្តសាស្ត្រ​ពិតប្រាកដ គឺ​អ្នក​) មេឃ​ខ្ពស់​ជាង​អ្នក​ឈរ​លើ​ដី មាសថ្លៃ​ជាង​ស្ពាន​»៕ ដោយ ៖ សុភា ដា​នេ​ត

@sorsthea60

Replying to @Nan Gdvith Gdevith

♬ original sound – LOVE – GD❤️
@sorsthea60

មិនមែន 1 គឺ 2❤️🫶🏻❤️🫶🏻❤️

♬ original sound – LOVE – GD❤️
@sorsthea60

G-devith/ditwayforever❤️🫶🏻❤️🫶🏻❤️

♬ original sound – LOVE – GD❤️

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ