ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ឹ​ម ថៃ​ណា ស្រក់​ទឹកភ្នែក និង​និយាយ​ទាំង​អួល​ដើ​ម.ក ក្រោយ​ត្រូវ​បុរស​ម្នាក់​ជេ​.​រ​ប្រមា​.​ថ​រូប​នាង​(វី​ដេ​អូ​)

2 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​នាង ស៊ឹ​ម ថៃ​ណា បាន​ចេញ​មក​និយាយ​ទាំង​ទឹកភ្នែក និង​អួល​ដើម​.​ក ក្រោយ​ទទួល​រង​ការ​ប្រមា​.​ថ​មើល​ងា​.​យ​ដោយ​ពាក្យ​សម្តី​ពី​បុរស​ម្នាក់​នៅ​ក្នុង​ហាង​ដែល​នាង​កំពុងធ្វើការ​។ តារាចម្រៀង​រូប​នេះ បាន​ចាត់​ទុក​ពាក្យ​សម្តី​ជេរ​ប្រមា​.​ថម​កលើ​រូប​នាង​ពី​បុរស​ម្នាក់​នោះ​គឺជា​លើក​ទី​១​ហើយ ចាប់តាំងពី​នាង

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង ស៊ឹ​ម ថៃ​ណា បាន​ចេញ​មក​និយាយ​ទាំង​ទឹកភ្នែក និង​អួល​ដើម​.​ក ក្រោយ​ទទួល​រង​ការ​ប្រមា​.​ថ​មើល​ងា​.​យ​ដោយ​ពាក្យ​សម្តី​ពី​បុរស​ម្នាក់​នៅ​ក្នុង​ហាង​ដែល​នាង​កំពុងធ្វើការ​។ តារាចម្រៀង​រូប​នេះ បាន​ចាត់​ទុក​ពាក្យ​សម្តី​ជេ.រ​ប្រមា​.​ថម​កលើ​រូប​នាង​ពី​បុរស​ម្នាក់​នោះ​គឺជា​លើក​ទី​១​ហើយ ចាប់តាំងពី​នាង​ចូល​ប្រឡូក​ក្នុង​វ័យ​ស​សិល្បៈ​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ​។

តាម​រយៈ​វី​ដេ​អូ​ដែល​បាន live តាម​បណ្តាញ​សង្គម តារាចម្រៀង​នាង ស៊ឹ​ម ថៃ​ណា បាន​លើក​ឡើង​ពី​ហេតុការណ៍​មួយ​នេះ​ថា «​ដំបូង​នាង​បាន​ចូល​ទៅ​អង្គុយ​លេង​ជាមួយ​ភ្ញៀវ​ដែល​ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​ប្រមាណ​ជា​១០​ឆ្នាំ​មក​ហើយ​»​។

នាង​បញ្ជាក់​ថា «​ក្នុង​ចំណោម​នោះ ក៏​មាន​បុរស​៣​នាក់​ផ្សេង​ទៀត​ក៏​នៅ​ជាមួយ​គ្នា​ដែរ ហើយ​នាង​ក៏​សម្រេចចិត្ត​មក​អង្គុយ​ជាមួយ​នេះ ដោយសារ​យល់ និង​ស្គាល់​បុរស​រូប​នោះ​តែ​ម្នាក់​ប៉ុណ្ណោះ​»​។ នាង​បន្ថែម​ថា «​ក្រោយ​ការ​ជជែក​គ្នា​មួយសន្ទុះ បុរស​ដែល​នាង​ស្គាល់​ក៏​ចង់បាន​លេខ​ទូរស័ព្ទ​របស់​នាង ដើម្បី​ងា​.​យ​ស្រួល​ទំនាក់ទំនង ព្រោះ​ស្គាល់គ្នា​យូរ​មក​ហើយ​។ ដោយ​យល់​ថា ជា​ការ​រាប់អាន​គ្នា នាង​ក៏​បានអោយ​លេខ​ទូរស័ព្ទ​ដោយ​បាន​ភ្ជាប់​ជាមួយ​តេ​ឡេ​ក្រាម​ទៅ​កាន់​បុរស​ស្គាល់គ្នា​នោះ​តែ​ម្តង​»​។

តារាចម្រៀង​នាង ស៊ឹ​ម ថៃ​ណា បាន​លើក​ឡើង​បន្ត​ទៀត​ថា «​លុះ​ពេល​ឃើញ​នាង​អោយ​លេខ​ទូរស័ព្ទ​នោះ ក៏​មាន​បុរស​ម្នាក់​ទៀត​ដែល​នៅ​ក្បែរ​នោះ​បាន​ធ្វើការ​ជេ.រ​ប្រមា​.​ថម​កលើ​រូប​នាង ដោយ​ប្រើ​ពាក្យ​សម្តី​អសុរោះ​តែ​ម្តង​»​។ នាង​បញ្ជាក់​ថា «​នាង​មិន​ដែល​ស្គាល់គ្នា​ពី​មុន​មក​ទេ ជាមួយ​បុរស​រូប​នោះ​ឡើយ ប៉ុន្តែ​ហេតុ​អ្វី​នៅ​សុខ​ៗ​ម៉េច​បានជា​បុរស​រូប​នោះ​ហ៊ាន​ជេ.រ​ប្រមា​.​ថ​មើល​ងា​.​យ​រូប​នាង​បែប​នេះ​»​។

យ៉ាងណា ពេល​នោះ​នាង​ស្ទើរតែ​ទ្រាំ​មិន​បាន រហូត​អាច​ធ្វើ​សកម្មភាព​ប្រទូសរ៉ាយ​នៅ​ទីកន្លែង​នោះ​តែ​ម្តង ប៉ុន្តែ​នាង​ស៊ូទ្រាំ​អត់ធ្មត់ ព្រោះ​គិត​ថា ទី​នេះ​ជា​កន្លែង​នាង​ធ្វើការ ហើយ​ណាមួយ​នាង​ក៏​យល់មុខ​បុរស​ដែល​នាង​ស្គាល់​នោះ​ផង​ដែរ ព្រោះ​គាត់​មាន​ចរិត​ថ្លៃថ្នូរ​ណាស់​»​។ នាង​បន្ថែម​ថា «​ក្រោយ​ពេល​ហេតុការណ៍​នេះ​បាន​កើតឡើង បុរស​ដែល​នាង​ស្គាល់​នោះ ក៏​បាន​ឆាត និង​ខ​លម​ក​សុំ​ទោស​នាង​ចំពោះ​រឿង​នេះ​ផង​ដែរ​»​។

ទោះជា​យ៉ាងណា បើ​តាម តារាចម្រៀង​នាង ស៊ឹ​ម ថៃ​ណា ថា «​នេះ​ជា​លើក​ទី​១​ហើយ ដែល​នាង​ទទួល​ការ​ជេរ​ប្រមា​.​ថ​ដោយ​ពាក្យ​សម្តី​អសុរោះ​បែប​នេះ ចាប់តាំងពី​ប្រឡូក​សិល្បៈ​ជាង​២០​ឆ្នាំ ខណៈ​ពេល​នាង​ក៏​មិន​ធ្លាប់​ទទួល​ការ​ជេរ​បែប​នេះ​ពី​ម្តាយ និង​បងប្អូន​របស់​នាង​ឡើយ​»​។ នាង​បាន​បន្ថែម​ទៀត​ថា «​កន្លង​មក នាង​មិន​ដែល​ធ្វើ​រឿង​ណា​ដែល​ធ្វើ​អោយ​អាប់ឱន​ដល់​វង្ស​ត្រកូល​នាង​ឡើយ បើ​ទោះ​បីជា​នាង​ធ្លាប់​មាន​ព័ត៌មាន​ថា មាន​អ្នក​នេះ ឬ​អ្នក​នោះ​ចិញ្ចឹម​ក៏​ដោយ ហើយ​ព័ត៌មាន​នោះ​សុទ្ធតែ​ជា​រឿង​មិន​ពិត​»​។

យ៉ាងណា ក្រោយ​ហេតុការណ៍​ខាងលើ​នេះ​កើតឡើង តារាចម្រៀង​នាង ស៊ឹ​ម ថៃ​ណា ក៏​បាន​សំណូមពរ​សុំ​អោយ​មហាជន ជា​ពិសេស​បុរស​ៗ​កុំ​មាន​យល់​ច្រឡំ​ថា នារី​ៗ​ដែល​ធ្វើការ​ពេល​យប់​ទាំងអស់​សុទ្ធតែ​ស្រី​រកស៊ី ឬ​មិនល្អ ព្រោះ​ពួក​គេ​សុទ្ធតែ​អោយ​តម្លៃ​ការងារ និង​ប្រឹងប្រែង​ដោយ​កម្លាំង ដើម្បី​បាន​ចំណូល​មក​ចិញ្ចឹមជីវិត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ