ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥​ថ្ងៃ​ជាប់​ៗ​គ្នា​ខាង​មុខ​នេះ កម្ពុជា​នឹង​បន្ត​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់

6 ខែ មុន
  • ភ្នំពេញ

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​ថា នៅ​តំបន់​មួយ​ចំនួន​របស់​កម្ពុជា នឹង​បន្ត​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃ​ទី​២៤ រហូត​ដល់​ថ្ងៃ​ទី​

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​ថា នៅ​តំបន់​មួយ​ចំនួន​របស់​កម្ពុជា នឹង​បន្ត​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃ​ទី​២៤ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៣ ដែល​មាន​ទឹកភ្លៀង​ធ្លាក់​ចាប់ពី​៥០% រហូត​ដល់​៦០%​។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៣​នេះ បាន​ប្រាប់​ឱ្យ​ដឹង​ថា ព្រះរាជាណាចក្រ​កម្ពុជា ទទួល​រង​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​អូស​បន្លាយ​ពី​ភាគ​កណ្ដាល​ប្រទេស​ថៃ ទៅ​សមុទ្រ​ចិន​ខាងត្បូង ឆ្លងកាត់​មក​ពីលើ​ប្រទេស​កម្ពុជា​។ ក្នុង​អំឡុងពេល​នេះ ខ្យល់មូសុង​និរតី បាន​បង្កើន​កម្លាំង​បក់​មក​លើ​សមុទ្រ​អាន់​ដា​មែន (Andaman Sea) និង​ឈូង​សមុទ្រ​ថៃ​។

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​លើក​ឡើង​ថា ខណៈ​ពេល​នេះ មាន​លំហូរ​ខ្យល់​បក់​ពី​ទិស​ខាងត្បូង នាំ​មក​ជាមួយ​នូវ​សំណើម​ពី​ឈូង​សមុទ្រ​ថៃ មក​លើ​តំបន់ឆ្នេរ ស្រប​ពេល​ដែល​លំហូរ​ខ្យល់​បក់​មក​ពី​ទិស​ខាងកើត និង​ទិសអាគ្នេយ៍ នាំ​មក​ជាមួយ​សំណើម​ពី​សមុទ្រ​ចិន​ខាងត្បូង មក​លើ​ប្រទេស​កម្ពុជា​។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏​បាន​លើក​ឡើង​បន្ត​ថា ស្ថានភាព​បែប​នេះ នឹង​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃ​ទី​២៤ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែតុលា តាម​បណ្ដា​ខេត្ត​មួយ​ចំនួន នៅ​តំបន់​មាត់សមុទ្រ និង​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​ក្នុង​តំបន់​ទំនាប​កណ្តាល រួម​ទាំង​រាជធានី​ភ្នំពេញ​ផង​ដែរ នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​បង្គួរ លាយឡំ​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​គ្របដណ្ដប់​មក​លើ​ផ្ទៃដី ចាប់ពី​ពី ៥០% ទៅ ៦០%​។

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បន្ថែម​ទៀត​ថា ដោយឡែក​នៅ​បណ្ដា​ខេត្ត​មួយ​ចំនួន​ក្នុង​តំបន់​ខ្ពង់រាប នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ចាប់ពី​មធ្យម​ទៅ​បង្គួរ គ្របដណ្តប់​លើ​ផ្ទៃដី ចាប់ពី ៤០% ទៅ ៥០%​។

ហើយ​ក្នុង​សេចក្តីជូនដំណឹង​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ស្ថានភាព​ធាតុអាកាស​នេះ ដែល​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង​ដោយ​ជាយថាហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ