ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីភ្នាក់ងារ UN និយាយ​ថា តំបន់​ហ្គា​ហ្សា ត្រូវការ​ប្រេងឥន្ធនៈ​ជា​បន្ទាន់ ដូច​ជា​ទឹក និង​អាហារ​ដែរ

6 ខែ មុន

ហ្គា​ហ្សា ៖ លោក Tamara Alrifai នាយក​ផ្នែក​ទំនាក់ទំនង នៃ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ (UNRWA) បាន​ប្រាប់ CNN…

ហ្គា​ហ្សា ៖ លោក Tamara Alrifai នាយក​ផ្នែក​ទំនាក់ទំនង នៃ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ (UNRWA) បាន​ប្រាប់ CNN នៅ​ថ្ងៃ​ចន្ទ ទី​២៣ ខែតុលា ឆ្នាំ​២០២៣​នេះ​ថា ហ្គា​ហ្សា​ត្រូវការ​ប្រេងឥន្ធនៈ​ជា​បន្ទាន់ ដូច​ជា​ទឹក និង​អាហារ​ដែរ​។

លោក បន្ត​ថា បើ​គ្មាន​ប្រេង វា​នឹង​មិន​អាច​ទៅ​ជុំវិញតំបន់​ហ្គា​ហ្សា​បាន​ទេ ខណៈ​ដែល​ក្បួន​រថយន្ត​ជំនួយ ដែល​បាន​ចូល​ដល់​តំបន់​ហ្គា​ហ្សា នៅ​ចុង​ស​ប្តា​ហ៍​នេះ​។ ជំនួយ​មនុស្សធម៌ ដែល​បាន​ចូល​ទៅ​ក្នុង​ហ្គា​ហ្សា គឺ​សម្រាប់​ជនភៀសខ្លួន​ជាង ៤០០,០០០​នាក់ ដែល​បច្ចុប្បន្ន កំពុង​ស្នាក់​នៅ​ក្នុង​សាលារៀន ដែល​គ្រប់គ្រង​ដោយ UNRWA ។

កាលពី​ថ្ងៃ​ទី​១៤ ខែតុលា កន្លង​មកនេះ កងកម្លាំង​ការពារ​ជាតិ​អ៊ី​ស្រា​អែ​ល IDF ធ្លាប់​បាន​និយាយ​ថា «​ប្រេងឥន្ធនៈ នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​តំបន់​ហ្គា​ហ្សា​ទេ​។ នៅ​ពេល​ដែល​ជំនួយ​ចូល​ទៅ​ក្នុង​ហ្គា​ហ្សា បំពង់​ទឹក ត្រូវ​បាន​ប្រែ​ក្លាយទៅជា​គ្រាប់​រ៉ុក្កែត​។ ស៊ីម៉ងត៍ សម្រាប់​សាងសង់​សំណង់​អគារ ត្រូវ​ប្រើប្រាស់​ទៅ​ជា​ផ្លូវ​រូង​ក្រោម​ដី​។ អាហារ​សម្រាប់​កុមារ​កំព្រា និង​មនុស្ស​ខ្វះខាត ត្រូវ​បាន​ផ្តល់​ឲ្យ​ប្រតិបត្តិ​ករ​ក្រុម​ហា​ម៉ាស់​។ ហើយ​ប្រេងឥន្ធនៈ​សម្រាប់​មន្ទីរពេទ្យ ត្រូវ​បាន​គេ​យក​ទៅ​ដាក់​ក្នុង​លេ​ន​ដ្ឋា​ន​របស់​ក្រុម​ហា​ម៉ាស​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ