ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​គ្មាន​ការ​គេចពន្ធ​! ពន្ធ​មហាសេដ្ឋី​សកល​អាច​ផ្តល់​ផល​២៥០​ពាន់​លាន​ដុល្លារ​រៀង​រាល់​ឆ្នាំ

6 ខែ មុន

អន្តរជាតិ ៖ ក្រុម​ឃ្លាំមើល​ពន្ធ​របស់​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៣ បាន​អះអាង​ថា

អន្តរជាតិ ៖ ក្រុម​ឃ្លាំមើល​ពន្ធ​របស់​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៣ បាន​អះអាង​ថា រដ្ឋាភិបាល​ប្រទេស​ទាំងអស់​នៅ​ទូ​ទាំង​ពិភពលោក គួរតែ​បង្កើត​ច្បាប់​ថ្មី​មួយ​ក្នុង​ការ​ទប់ស្កាត់​ជា​អន្តរជាតិ​លើ​ការ​គេចពន្ធ ជាមួយនឹង​ពន្ធ​អប្បបរមា​ជាស​កល​លើ​មហាសេដ្ឋី ដែល​អាច​បង្កើន​សាច់ប្រាក់​រហូត​ដល់ ២៥០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ជា​រៀង​រាល់​ឆ្នាំ​។

ក្រុម​ស្រាវជ្រាវ នៅ​សាលា​សេដ្ឋកិច្ច​ទី​ក្រុងប៉ារីស បាន​លើក​ឡើង​ថា បើ​យកពន្ធ នោះ​ផលបូក​នឹង​ស្មើ​ត្រឹមតែ ២% ប៉ុណ្ណោះ​នៃ​ទ្រព្យសម្បត្តិ​ជិត ១៣​ទ្រី​លាន​ដុល្លារ ដែល​ជា​កម្មសិទ្ធិ​របស់​មហាសេដ្ឋី ២,៧០០​នាក់​នៅ​ទូ​ទាំង​ពិភពលោក​។ ក្រុម​នេះ បាន​បញ្ជាក់​ក្នុង​របាយការណ៍​គេចពន្ធ​សកល​ឆ្នាំ ២០២៤ របស់​ខ្លួន​ថា បច្ចុប្បន្ន​នេះ ពន្ធ​ផ្ទាល់ខ្លួន​ដ៏​មាន​ប្រសិទ្ធភាព​របស់​មហាសេដ្ឋី ជា​រឿយ​ៗ​តិច​ជាង​អ្នក​បង់ពន្ធ​ដ៏​ទៃ​ទៀត ដោយសារ​ពួក​គេ​អាច​រក្សាទ្រព្យ​សម្បត្តិ​ក្នុង​ក្រុមហ៊ុន​ទៀត ដែល​ត្រូវ​បាន​បង្កើត​ឡើង ដែល​មិន​មាន​ប្រតិបត្តិការ​អាជីវកម្ម​ពិតប្រាកដ ដែល​ការពារ​ពួក​គេ​ពី​ពន្ធ​លើ​ប្រាក់​ចំណូល​។

លោក Gabriel Zucman នាយក​អង្គការ​សង្កេតការណ៍​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា «​តាម​ទស្សនៈ​របស់​យើង នេះ​ជា​ការ​ពិបាក​ក្នុង​ការ​បង្ហាញ​អំពី​ភាព​ត្រឹមត្រូវ ព្រោះ​វា​មាន​ហានិភ័យ​ក្នុង​ការ​ធ្វើ​ឱ្យ​ខូច​ដល់​និរន្តរភាព​នៃ​ប្រព័ន្ធ​ពន្ធដារ និង​ការ​ទទួលយក​សង្គម​នៃ​ការ​យកពន្ធ​»​។ វិសមភាព​ទ្រព្យសម្បត្តិ​ដែល​កំពុង​កើនឡើង​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន កំពុង​ជំរុញ​ឱ្យ​មានការ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ដែល​មានទ្រព្យ​ច្រើន​ជាងគេ​ឱ្យ​ទទួល​បន្ទុក​ពន្ធ​បន្ថែម​ទៀត ខណៈ​ហិរញ្ញវត្ថុ​សាធារណៈ​មានការ​តស៊ូ ដើម្បី​ទប់ទល់​នឹង​ប្រជាជន​វ័យ​ចំណាស់​, តម្រូវការ​ហិរញ្ញប្បទាន​ដ៏​ធំ​សម្រាប់​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ និង​បំណុល​បន្សល់​ពី​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩៕ (​ប្រភព​ពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ