ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​០២​ថ្ងៃ​ជាប់​គ្នា ធ្វើ​ឱ្យ​​ប្រព័ន្ធ​លូ​ហូរ​មិន​ទាន់​លិច​ផ្ទះ​ពលរដ្ឋ​​

6 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ជន់​លិច​ទឹកបាន​កើតឡើង បន្ទាប់​ពី​ភ្លៀង​មួយ​មេ​ធំ ​កាលពី​យប់​ថ្ងៃ​ទី​២០​និង​២១ ខែតុលា​ ឆ្នាំ​២០២៣ លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២២ កម្ពស់​ទឹក​កើនឡើង​ចូល​៣​សង់ទីម៉ែត្រ ដោយ​ស្ថិត​នៅ​ត្រង់​ចំណុច​ផ្លូវលំ…

រាជធានី​ភ្នំពេញ ៖ ការ​ជន់​លិច​ទឹកបាន​កើតឡើង បន្ទាប់​ពី​ភ្លៀង​មួយ​មេ​ធំ ​កាលពី​យប់​ថ្ងៃ​ទី​២០​និង​២១ ខែតុលា​ ឆ្នាំ​២០២៣ លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២២ កម្ពស់​ទឹក​កើនឡើង​ចូល​៣​សង់ទីម៉ែត្រ ដោយ​ស្ថិត​នៅ​ត្រង់​ចំណុច​ផ្លូវលំ ភូមិ​ព្រែក​តា​នូ​២ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

យោង​តាម​ការ​លើក​ឡើង​ពី​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ផ្ទះ​របស់​ពួក​គាត់ ទើបតែ​ឆ្នាំ​នេះ​​ទេ មាន​ការ​ជន់​លិច ។ មូលហេតុ​បណ្តាល​អោយ​លិច​ទឹក​បែប​នេះ ដោយសារ​តែ​កាលពី​យប់​ត្រូវ​និង​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៣ មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង និង​បាន​លិច​ម្តង​រួច​មក​ហើយ តែ​ក៏​ទឹក​មាន​ស្រក​ចុះ​វិញ​បន្តិច ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ប៉ុន្តែ​ដោយ​យប់​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៣ មេឃ​បាន​បង្អុ​ល​ភ្លៀង​មួយ​មេ​ធំ​បន្ថែម​ទៀត លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២២ ទឹក​មានការ​ហក់​ឡើង​ប្រមាណ​០៣​សង់ទីម៉ែត្រ ដែល​បង្ក​អោយ​ប្រព័ន្ធ​លូ មានការ​ហូរ​មិន​ទាន់​រហូត​ក្លាយ​ទៅ​លិច​បែប​នេះ ។

ជា​ចុង​ក្រោយ ​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ដែល​រង​ការ​លិចលង់​បាន​សំណូមពរ​សុំ​លោក ហែម​ដា​រិ​ទ្ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ សូម​ជួយ​ចុះ​ត្រួតពិនិត្យ ក្នុង​ការ​រំដោះ​ទឹក​ចេញពីផ្ទះ និង​ភូមិ​របស់​ពួក​គាត់​ផង ព្រោះថា​នៅ​ពេល​ដែល​ទឹក​លិច​ធ្វើ​អោយ​ពួក​គាត់​មាន​ផល​លំបាក​ក្នុង​ការ​រស់នៅ​នឹង​ទាំង​ការ​ធ្វើ​ដំណើរ ។ ដោយ៖ រដ្ឋា​

អត្ថបទសរសេរ ដោយ