ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម នឹង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អង្ករ​ជាមួយ​ឥណ្ឌូ​នេ​ស៊ី និង​ហ្វី​លី​ពី​ន

6 ខែ មុន

វៀតណាម ៖ នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផាំ មិ​ញ​ជិ​ញ (Pham Minh Chinh) បាន​ប្រកាស​ថា

វៀតណាម ៖ នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផាំ មិ​ញ​ជិ​ញ (Pham Minh Chinh) បាន​ប្រកាស​ថា ប្រទេស​វៀតណាម​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នាំ​ចេញ​អង្ករ​ជាមួយនឹង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី និង​ហ្វី​លី​ពី​ន​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន VnExpress ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៣​។

នាយក​រដ្ឋមន្ត្រី​វៀតណាម បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយនឹង​លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី និង​លោក ហ្វឺ​ឌី​ណា​ន់ ម៉ា​កូ​ស ជូ​នៀ (Ferdinand Marcos Jr.) ប្រធានាធិបតី​ហ្វី​លី​ពី​ន នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​អាស៊ាន​-​ឈូង​សមុទ្រ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត កាលពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៣ យ៉ាង​ដ​ច្នេះ​ថា ក្រសួង និង​វិស័យ​ពាក់ព័ន្ធ​នឹង​ត្រូវ​បាន​ជំរុញ​ឱ្យ​ព​ន្លឿ​ន​លើ​ការ​ចុះហត្ថលេខា​ដ៏​សំខាន់​មួយ​នេះ​។

ប្រទេស​ហ្វី​លី​ពី​ន ដែល​ជាទី​ផ្សារ​អង្ករ​ដ៏​ធំ​បំផុត​របស់​វៀតណាម បាន​ចាប់ផ្តើម​ការ​ទិញ​សារ​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​ការ​ផ្អាក​ជិត​១​ខែ ដោយសារ​តែ​ការ​ដាក់​កម្រិត​តម្លៃ​នៅ​ក្នុងស្រុក​របស់​ខ្លួន​។ កាលពី​ថ្ងៃ​ទី​៤ ខែតុលា ប្រទេស​ហ្វី​លី​ពី​ន​បាន​ដំឡើង​តម្លៃ​ពិ​ដាន​សម្រាប់​ប្រភេទ​អង្ករ​ធម្មតា និង​ប្រភេទ​អង្ករ​ល្អ​។ នៅ​ក្នុង​រយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ប្រទេស​វៀតណាម​បាន​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​ចំនួន ២.៤​លាន​តោន​ដែល​មាន​តម្លៃ​ជិត ១.៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​កាន់​ប្រទេស​ហ្វី​លី​ពី​ន ដែល​ជា​ចំនួន​ចុង​ក្រោយ​តំណាង​ឱ្យ​ការ​កើនឡើង ២០% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។

កាលពីដើម​ឆ្នាំ​នេះ ប្រទេស​ឥណ្ឌូ​នេ​ស៊ី បាន​អញ្ជើញ​ការ​ដេញថ្លៃ​សម្រាប់​ការ​ផ្គត់ផ្គង់​អង្ករ​៥០​ម៉ឺន​តោន ដោយនៅ​ក្នុង​នោះ​រួម​ទាំង​ប្រទេស​វៀតណាម​ផង​ដែរ​។ ឥណ្ឌូ​នេ​ស៊ី​បាន​នាំ​ចូល​អង្គរ​ចំនួន ៨៧១,០០០​តោន​ពី​វៀតណាម​ក្នុង​រយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ពោល​គឺ​ច្រើន​ជាង​១៦​ដង​នៃ​បរិមាណ​ក្នុង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។

យោង​តាម​ទិន្នន័យ​ពី​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​វៀតណាម​បាន​បង្ហាញ​ថា ប្រទេស​វៀតណាម​រក​ចំណូល​បាន​ជិត ៣.៧​ពាន់​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​អង្ករ នៅ​ក្នុង​រយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ពោល​គឺ​កើនឡើង ៤០.៤%​។ តម្លៃ​អង្ករ​ជា​មធ្យម​កើនឡើង ១៤% នៅ​តម្លៃ ៥៥៣​ដុល្លារ​ក្នុង​មួយ​តោន ដែល​ម្តងម្កាល​ឡើង​ដល់​ជិត​ដល់ ៦៥០​ដុល្លារ ។

ជាមួយ​គ្នា​នោះ​ផង​ដែរ ក្រៅពី​ការ​នាំ​ចូល​អង្ករ នាយក​រដ្ឋមន្ត្រី​វៀតណាម និង​ប្រធានាធិបតី​ហ្វី​លី​ពី​ន ក៏​បាន​យល់​ស្រប​ថា ប្រទេស​ទាំង​ពីរ គួរតែ​បង្កើត​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ការ​បង្កើន​ពាណិជ្ជ​កម្ម​ទ្វេភាគី ដើម្បី​ឈាន​ដល់ ១០​ពាន់​លាន​ដុល្លារ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ បន្ថែម​លើស​ពី​នេះ​ទៀត នាយក​រដ្ឋមន្ត្រី​វៀតណាម និង​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​ក៏​បាន​សន្យា​ថា នឹង​បង្កើន​ពាណិជ្ជកម្ម​កសិផល និង​ជំរុញ​ការ​ផ្តល់​សច្ចាប័ន​មុន​កាលកំណត់​នៃ​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​ទាំង​ពីរ សម្រាប់​ការ​កំណត់​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​រវាង​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ