ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​អ៊ី​ស្រា​អែ​ល ​ថា មនុស្ស​២១០​នាក់ កំពុង​ត្រូវ​ចាប់​ជា​ចំណាប់ខ្មាំង​នៅ​ហ្គា​ហ្សា

6 ខែ មុន

អ៊ី​ស្រា​អែ​ល ៖ អ្នកនាំពាក្យ​របស់​កងកម្លាំង​ការពារ​អ៊ី​ស្រា​អែ​ល (IDF) ឧត្តមនាវីទោ Daniel Hagari បាន​និយាយ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២១ ខែតុលា​ថា…

អ៊ី​ស្រា​អែ​ល ៖ អ្នកនាំពាក្យ​របស់​កងកម្លាំង​ការពារ​អ៊ី​ស្រា​អែ​ល (IDF) ឧត្តមនាវីទោ Daniel Hagari បាន​និយាយ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២១ ខែតុលា​ថា ឥឡូវនេះ យើង​ជឿជាក់​ថា មនុស្ស​២១០​នាក់ កំពុង​ត្រូវ​បាន​ចាប់​ធ្វើ​ជា​ចំណាប់ខ្មាំង នៅ​ក្នុង​តំបន់​ហ្គា​ហ្សា ។

កាលពី​ម្សិលមិញ​នេះ ចំណាប់ខ្មាំង​ជនជាតិ​អា​មេ​រិ​ក​២​នាក់ ម្តាយ​និង​កូនស្រី គឺ​លោកស្រី Judith Tai Raanan និង​កូនស្រី Natalie Raanan អាយុ​១៧​ឆ្នាំ ត្រូវ​បាន​ដោះ​លែង​ដោយ​ក្រុម​ហា​ម៉ាស់ ក្រោយ​ពី​ចាប់ខ្លួន​ជិត​ពី​រស​ប្តា​ហ៍ បន្ទាប់​ពី​បើក​ការ​វាយប្រហារ​លើ​អ៊ី​ស្រា​អែ​ល កាលពី​ថ្ងៃ​ទី​០៧ ខែតុលា ។

បន្ទាប់​ពី​ការ​ដោះ​លែង​ពួក​គេ​ទាំង​២​នាក់ នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល លោក បេន​យ៉ា​មីន ណេ​តាន់​យ៉ា​ហ៊ូ ក៏​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​ត្រូវ​បាន​បង្ហោះ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​របស់​លោក នឹង​បន្ត​ធ្វើការ​ប្រយុទ្ធ ដើម្បី​ឲ្យ​ក្រុម​ហា​ម៉ាស់ ដោះ​លែង​ចំណាប់ខ្មាំង​ទាំងអស់​មក​វិញ ។

លោក​បន្ត​ថា ចំណាប់ខ្មាំង​ពីរ​នាក់ បាន​មក​ដល់​ផ្ទះ​ហើយ​។ ហើយ​យើង នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​នាំ​យក​អ្នក​ចាប់ពង្រត់​ទាំង​អស់នោះ និង​អ្នក​ដែល​បាត់​ខ្លួន មក​វិញ​។ ក្នុង​ពេល​ដំណាលគ្នា​នេះ យើង​បន្ត​ប្រយុទ្ធ​រហូត​ដល់​ទទួល​បាន​ជ័យ​ជំនះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ