ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិទ្យាសាស្ត្រ​ថា អឺរ៉ុប​អាច​ប្រឈម​វិបត្តិ​កង្វះ​ស្រា​បៀរ ដោយសារ​ហេតុផល​ទាំងនេះ

6 ខែ មុន

អង់គ្លេស ៖ អ្នក​វិទ្យាសាស្ត្រ​បាន​ព្រមាន​ថា កត្តា​ប្រែប្រួល​អាកាសធាតុ​កំពុង​ផ្លាស់​ប្តូរ​រសជាតិ និង​គុណ

អង់គ្លេស ៖ អ្នក​វិទ្យាសាស្ត្រ​បាន​ព្រមាន​ថា កត្តា​ប្រែប្រួល​អាកាសធាតុ​កំពុង​ផ្លាស់​ប្តូរ​រសជាតិ និង​គុណភាព​របស់​ស្រា​បៀរ ហើយ​អនាគត​អាច​កើត​មាន​វិបត្តិ​កង្វះ​ស្រា​បៀរ​ជា​ពិសេស​នៅ​តំបន់​អឺរ៉ុប​។ នេះ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន The Guardian ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​។

យោង​តាម​ការ​សិក្សា​មួយ​បានឱ្យ​ដឹង​ថា បរិមាណ និង​គុណភាព​នៃ​ផ្លែ​ហប (Hops) ដែល​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ស្រា​បៀរ​ភាគច្រើន កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​តែ​ការ​កើនឡើង​កំ​ដៅ​ពិភពលោក​។ ជា​លទ្ធផល ស្រា​បៀរ​អាច​នឹង​មាន​តម្លៃ​ថ្លៃ​នា​ពេល​ខាង​មុខ ហើយ​អ្នក​ផលិត​នឹង​ត្រូវ​សម្រប​តាម​វិធី​ផលិត​របស់​ខ្លួន​។

អ្នក​ស្រាវជ្រាវ​បាន​ព្យាករណ៍​ថា ទិន្នផល​ផ្លែ​ហប​តំបន់​កំពុង​លូតលាស់​នៅ​អឺរ៉ុប នឹង​ធ្លាក់​ចុះ​ពី ៤% ទៅ​ដល់ ១៨% នៅ​ឆ្នាំ ២០៥០ ប្រសិនបើ​កសិករ​មិន​សម្រប​ខ្លួន​ទៅ​នឹង​អាកាសធាតុ​ក្តៅ និង​ស្ងួត ខណៈ​ដែល​សារធាតុ​អាស៊ីត​អាល់​ហ្វា​នៅ​ក្នុង​ផ្លែ​ហប ដែល​ផ្តល់​រសជាតិ និង​ក្លិនក្រអូប​ប្លែក​របស់​ស្រា​បៀរ​នឹង​ធ្លាក់​ចុះ​ពី ២០-៣១% ។

លោក Miroslav Trnka អ្នក​វិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ការ​ផ្លាស់​ប្តូរ​សកល នៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​សាធារណរដ្ឋ​ឆែក និង​សហ​អ្នកនិពន្ធ នៃ​ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ទិនានុប្បវត្តិ បាន​លើក​ឡើង​ថា «​អ្នក​ផឹកស្រា​បៀរ​ច្បាស់​ជា​នឹង​ឃើញ​ការ​ប្រែប្រួល​រសជាតិ ទាំង​តម្លៃ និង​គុណភាព ហើយ​តាម​រយៈ​ទំនាក់ទំនង​ធម្មជាតិ វា​ហាក់ដូចជា​ជៀស​មិន​រួច​ពី​ទិន្នន័យ​របស់​យើង​នោះ​ទេ​»​។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តម្រូវការ​សម្រាប់​ផ្លែ​ហប ដែល​មានគុណ​ភាព​ខ្ពស់​ត្រូវ​បាន​ជំរុញ​ដោយ​ការ​រីក​ដុះដាល​នៃ​សិប្បកម្ម​ស្រា​បៀរ​ជាមួយនឹង​រសជាតិ​កាន់តែ​ខ្លាំង ប៉ុន្តែ​ការ​សិក្សា​បាន​រក​ឃើញ​ថា ការ​បំ​ភាយ​ឧស្ម័ន និង​ការ​កើនឡើង​កំ​ដៅ​ភព​ផែនដី កំពុង​ធ្វើ​ឱ្យ​រោងចក្រ​មាន​ហានិភ័យ​។ អ្នក​ស្រាវជ្រាវ​បាន​ប្រៀបធៀប​ទិន្នផល​ប្រចាំឆ្នាំ​ជា​មធ្យម​នៃ​ផ្លែ​ហប​អំឡុង​ឆ្នាំ ១៩៧១-១៩៩៤ និង​ឆ្នាំ ១៩៩៥-២០១៨ ហើយ​បាន​រក​ឃើញ​ថា ការ​ថយ​ចុះ​ផលិតកម្ម​គួរ​ឱ្យ​កត់សម្គាល់​ចាប់ពី ០.១៣-០.២៧​តោន​ក្នុង​មួយ​ហិ​កតា​។ ជាក់ស្តែង តំបន់ Celje នៅ​ក្នុង​ប្រទេស​ស្លូ​វេ​នី មានការ​ធ្លាក់​ចុះ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ទិន្នផល​ប្រចាំឆ្នាំ​ជា​មធ្យម​គឺ ១៩.៤% ។ នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ ដែល​ជា​អ្នក​ដាំ​ផ្លែ​ហប​ធំ​ជាងគេ​ទី​២​នៅ​លើ​ពិភពលោក ទិន្នផល​ជា​មធ្យម​បាន​ធ្លាក់​ចុះ ១៩.១% នៅ​ក្នុង​តំបន់ Spalt និង ១៣.៧% នៅ​តំបន់ Hallertau និង ៩.៥% នៅ​តំបន់ Tettnang ។

បើ​យោង​តាម​របាយការណ៍​ពី​ក្រុមហ៊ុនផលិតស្រាបៀរ​ជប៉ុន Kirin បាន​បង្ហាញ​ថា ប្រជាជន​នៅ​សាធារណរដ្ឋ​ឆេ​ក ផឹកស្រា​បៀរ​ច្រើន​ជាង​កន្លែង​ផ្សេង​ៗ​ទៀត នៅ​លើ​ពិភពលោក​។ ចំណែក​ប្រទេស​អា​ល្លឺ​ម៉​ង់ ជា​កន្លែង​ដែល​ការ​ផលិត​ស្រា​បៀរ​ត្រូវ​បាន​គ្រប់គ្រង​រយៈពេល​៥០០​ឆ្នាំ ដោយ​ពិធីបុណ្យ​ស្រា​បៀរ «Oktoberfest» បាន​ស្វាគមន៍​អ្នក​ផឹកស្រា​បៀរ​ប្រមាណ​៦​លាន​នាក់​មក​ពី​ជុំវិញ​ពិភពលោក​ជា​រៀង​រាល់​ឆ្នាំ​។

គេ​ក៏​សង្កេត​ឃើញ​ថា បញ្ហា​អាកាសធាតុ និង​គោលនយោបាយ​ដឹកនាំ កំពុង​ផ្លាស់​ប្តូរ​រសជាតិ​ស្រា​បៀរ ដោយ​មេដឹកនាំ​ពិភពលោក​បាន​សន្យា​ថា នឹង​ព្យាយាម​បញ្ឈប់​ការ​ឡើង​កំ​ដៅ​របស់​ភព​ផែនដី ប៉ុន្តែ​ការ​កើនឡើង​ឧស្ម័ន​ផ្ទះ​កញ្ចក់ គឺ​រនាំង​បាំង​ការ​សម្រេច​គោលដៅ​មួយ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ