យុវជនម្នាក់ត្រូវរថភ្លើងបុ.ក និងកិ.នយ៉ាងរន្ធ.ត់
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ យុវជនម្នាក់សង្ស័យបែ.កថ្នាំ ហើយដើរចូលផ្លូវរថភ្លើង ត្រូវរថភ្លើងបុ.ក និងកិ.ន
ខេត្តព្រះសីហនុ ៖ យុវជនម្នាក់សង្ស័យបែ.កថ្នាំ ហើយដើរចូលផ្លូវរថភ្លើង ត្រូវរថភ្លើងបុ.ក និងកិ.ន
ខេត្តព្រះសីហនុ ៖ យុវជនម្នាក់សង្ស័យបែ.កថ្នាំ ហើយដើរចូលផ្លូវរថភ្លើង ត្រូវរថភ្លើងបុ.ក និងកិ.នដា.ច់ជា៣កំណាត់ បណ្តាលឱ្យស្លា.ប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅលើផ្លូវរថភ្លើង កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្លូវរថភ្លើង ស្ថិតក្នុងឃុំកុំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ជនរងគ្រោះឈ្មោះ សយ ចន្ធី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុខាងលើ ។
ជុំវិញហេតុការណ៍ដ៏រន្ធ.ត់ខាងលើនេះ លោកវរសេនីយ៍ទោ រស់ កី អធិការនគរបាលស្រុកស្ទឹងហាវបានឲ្យដឹងថា មូលហេតុគឺដោយសារជនរងគ្រោះប្រើប្រាស់ថ្នាំញៀ.ន បណ្ដាលឱ្យបែកថ្នាំ ហើយក៏សម្រេចចិត្តដើរចូលផ្លូវរថភ្លើង ស្របពេលរថភ្លើងកំពុងបើកបរ បណ្តាលឱ្យបុ.ក និងកិ.នដា.ច់ជា៣កំណាត់ស្លា.ប់បាត់បង់ជីវិតភ្លាមៗនៅលើផ្លូវរថភ្លើង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានប្រមូលសាកស.ពជនរងគ្រោះរក្សាទុកប្រគល់ជូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ