ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​! ថ្ងៃ​ទី​១៥ ដល់ទី​១៧ នៅ​ភ្នំពេញ និង​ខេត្ត​ជាប់​វៀតណាម នឹង​មាន​ភ្លៀង​ធ្លាក់ លាយឡំ​ផ្គរ​រន្ទះ

1 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​១៥ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៣​នេះ ប្រព័ន្ធ​សម្ពាធ​​ទាប (ITCZ) បន្ត​អូស​បន្លាយ​កាត់​លើ​ភាគ​ខាងត្បូង​ប្រទេស​កម្ពុជា ខណៈ​សម្ពាធ​ទាប​មួយ​ភ្ជាប់​នៅ​ចុង​ប្រព័ន្ធ​សម្ពាធ​ទាប​នេះ នៅ​ខាងកើត​ឆ្នេរ​ភាគ​កណ្តាល​ប្រទេស​វៀតណាម បាន​វិវដ្ដ​ទៅ​ជា​សម្ពាធ​ទាប​សកម្ម​។ ស្ថានភាព​បែប​នេះ​

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​១៥ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៣​នេះ ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) បន្ត​អូស​បន្លាយ​កាត់​លើ​ភាគ​ខាងត្បូង​ប្រទេស​​កម្ពុជា ខណៈ​សម្ពាធ​ទាប​មួយ​ភ្ជាប់​នៅ​ចុង​ប្រព័ន្ធ​សម្ពាធ​ទាប​នេះ នៅ​ខាងកើត​ឆ្នេរ​ភាគ​កណ្តាល​ប្រទេស​វៀតណាម បាន​វិវដ្ដ​ទៅ​ជា​សម្ពាធ​ទាប​សកម្ម​។ ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ដទៃ​ទៀត អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ចាប់ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ទៅ​ដោយ​ផ្គរ និង​រន្ទះ​ផង​ដែរ​។

យោង​តាម​សេចក្តីជូនដំណឹង​អំពី​ស្ថានភាព​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៣​នេះ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​ដឹង​ថា ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) បន្ត​អូស​បន្លាយ​កាត់​លើ​ភាគ​ខាងត្បូង​ប្រទេស​កម្ពុជា ខណៈ​សម្ពាធ​ទាប​មួយ​ភ្ជាប់​នៅ​ចុង​ប្រព័ន្ធ​សម្ពាធ​ទាប​នេះ នៅ​ខាងកើត​ឆ្នេរ​ភាគ​កណ្តាល​ប្រទេស​វៀតណាម បាន​វិវដ្ដ​ទៅ​ជា​សម្ពាធ​ទាប​សកម្ម​។ សម្ពាធ​ទាប​សកម្ម​នោះ នឹង​រំកិល​ឆ្ពោះ​ពី​ទិស​ខាងលិច​មក​ដល់​លើ​ខ្ពង់រាប​ភាគ​ឦសាន នៅ​ថ្ងៃ​ទី​១៧ ខែតុលា​ខាង​មុខ​នេះ​។ រីឯ​ទិស​ដៅ​ខ្យល់​បន្ត​បក់ ប្រែប្រួល ប្តូរ​មក​ពី​ទិស​ខាងកើត និង​ទិសអាគ្នេយ៍ (Variable winds) ផង​ដែរ​។

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​បន្ត​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃ​ទី​១៥ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៣ ខាង​មុខ​នេះ នៅ​តាម​បណ្តា​ខេត្ត ស្ថិត​ក្នុង​តំបន់​ខ្ពង់រាប​ភាគ​ឦសាន និង​ភាគ​ខាងកើត ជាប់​នឹង​ប្រទេស​វៀតណាម អាច​មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​កម្រិត​ចាប់ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅ​ដោយ​ផ្គរ និង​រន្ទះ ជាមួយនឹង​ទំហំ​ទឹកភ្លៀង​ធ្លាក់​គ្របដណ្តប់​លើ​ផ្ទៃដី ចាប់ពី​៦០% រហូត​ដល់​៨០%​។

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​បន្ត​ទៀត​ថា ចំណែកឯ​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​ដទៃ​ទៀត ក៏​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​កម្រិត​ចាប់ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ទៅ​ដោយ​ផ្គរ និង​រន្ទះ ជាមួយនឹង​ទំហំ​ទឹកភ្លៀង​ធ្លាក់​គ្របដណ្តប់​លើ​ផ្ទៃដី ចាប់ពី​៥០% រហូត​ដល់​៦០%​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ