ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​៩​ខែ! វៀតណាម​ប្រមូល​ពន្ធ​ពី​ក្រុមហ៊ុន​វេទិកា​ឌី​ជី​ថ​ល​ ​ជិត​២៥០​លាន​ដុល្លារ

6 ខែ មុន

វៀតណាម ៖ បណ្តា​ក្រុមហ៊ុន​វេទិកា​ឌី​ជី​ថ​ល (Digital Platforms) ចំនួន ៦៧ រួម​មាន​ទាំង​ក្រុមហ៊ុន​យក្ស

វៀតណាម ៖ បណ្តា​ក្រុមហ៊ុន​វេទិកា​ឌី​ជី​ថ​ល (Digital Platforms) ចំនួន ៦៧ រួម​មាន​ទាំង​ក្រុមហ៊ុន​យក្ស Meta, Google, TikTok និង Microsoft បាន​បង់ពន្ធ​ជូន​អគ្គនាយកដ្ឋាន​ពន្ធដារ​របស់​វៀតណាម​ចំនួន ៥.៨​ទ្រី​លាន​ដុ​ង ស្មើនឹង ២៤១.៧​លាន​ដុល្លារ​អា​មេ​រិ​ក គិត​រហូត​មក​ទល់​ពេល​នេះ បើ​ធៀប​នឹង​ឆ្នាំ ២០២២ ដែល​មាន​ត្រឹម ៣.៥​ទ្រី​លាន​ដុ​ង ស្មើនឹង ១៤៣.៤​លាន​ដុល្លារ​ប៉ុណ្ណោះ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន VnExpress ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៣​។

អគ្គនាយកដ្ឋាន​ពន្ធដារ​វៀតណាម បាន​ថ្លែង​ថា ខ្លួន​នឹង​ជំរុញ​អ្នក​ផ្តល់​សេវា​បរទេស​ផ្សេង​ទៀត ដែល​មិន​ទាន់​បាន​ប្រកាស និង​បង់ពន្ធ​ដើម្បី​ធ្វើ​ដូច្នេះ ហើយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​សម្រាប់​ព័ត៌មាន​អេ​ឡិច​ត្រូ​និករ​បស់​ខ្លួន ដើម្បី​សម្រួល​ដល់​ការ​ទូទាត់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។

យោង​តាម​របាយការណ៍​នាយកដ្ឋាន​ពន្ធដារ​វៀតណាម បាន​បង្ហាញ​ថា ការ​ប្រមូល​ពន្ធ​ក្នុង​រយៈពេល​៩​ខែ​ដំបូង​របស់​ខ្លួន​មាន​ចំនួន​សរុប ១,០៥០​ទ្រី​លាន​ដុ​ង ស្មើនឹង​ជាង ៤៣​ពាន់​លាន​ដុល្លារ ពោល​ធ្លាក់​ចុះ ៥% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន ខណៈ​ដែល​ពន្ធ​លើ​ប្រេង​ឆៅ​បាន​ធ្លាក់​ចុះ ២០% មក​នៅ​ត្រឹម ៤៦​ទ្រី​លាន​ដុ​ង ស្មើនឹង​ជាង ១.៨​ពាន់​លាន​ដុល្លារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ