ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​វ័យ​ចំណាស់​ដើរ​មិន​រួច រស់នៅ​ម្នាក់ ឯង​ជាង​៣០​ឆ្នាំ ដោយ​គ្មាន​ទឹក គ្មាន​ភ្លើង​(​វី​ដេ​អូ​)

6 ខែ មុន

ថ្មី​ៗ​នេះ កំពុង​តែ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ល្បី​ពាសពេញ​បណ្ដាញ​សង្គម និង​និយាយ​ត​ៗ​គ្នា​ថា គ្រប់​គ្នា​បាន​ប្រទះ​ឃើញ​លោកយាយ​វ័យ​ចំណាស់​មាន​អាយុ​៨៤​ឆ្នាំ​ម្នាក់ បាន​រស់នៅ​ម្នាក់ឯង​ជាង​៣០​ឆ្នាំ​មក​ហើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ថែម​ទាំង​លឺ​គេ​និយាយ​ទៀត​ថា

ប្រទេស​ថៃ ៖ ថ្មី​ៗ​នេះ កំពុង​តែ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ល្បី​ពាសពេញ​បណ្ដាញ​សង្គម និង​និយាយ​ត​ៗ​គ្នា​ថា គ្រប់​គ្នា​បាន​ប្រទះ​ឃើញ​លោកយាយ​វ័យ​ចំណាស់​មាន​អាយុ​៨៤​ឆ្នាំ​ម្នាក់ បាន​រស់នៅ​ម្នាក់ឯង​ជាង​៣០​ឆ្នាំ​មក​ហើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ថែម​ទាំង​លឺ​គេ​និយាយ​ទៀត​ថា លោកយាយ​ដើរ​មិន​រួច​នោះ​ទេ គ្មាន​ទឹក គ្មាន​ភ្លើង ពេល​ខ្លះ​គេ​យក​បា​យមក​ឱ្យ​ហូប​ព្រឹក​ឡើង គាត់​ទុក​ហូប​រហូត​ដល់​ថ្ងៃត្រង់​ទៀត​ផង​។

ពិតជា​គួរ​ឱ្យ​អាសូរ​ខ្លាំង​ណាស់ អ​ញ្ចឹ​ង​បាន​គេ​តែងតែ​និយាយ​ថា មនុស្ស​យើង​ម្នាក់​ៗ​គ្មាន​នរណា​ម្នាក់​កើតមក​ចង់​មាន​ជីវភាព​ក្រីក្រ​នោះ​ឡើយ តែ​ធ្វើ​យ៉ាងម៉េច​បើ​វាសនា​តម្រូវ​ឱ្យមក​បែប​នេះ​ហើយ សុំ​តែ​ម្យ៉ាង​ទេ សូមកុំ​ស្អប់ខ្ពើម​អ្នកក្រ​ខ្សត់​អី​។

ស្រប​ពេល​បានឃើញ​នៅ​ព័ត៌មាន​និយាយ​អំពី​លោកយាយ​អាយុ​៨៤​ឆ្នាំ ដែល​រស់នៅ​ម្នាក់ឯង​៣០​ឆ្នាំ​ខាងលើ​រូប​នេះ ដើរ​មិន​រួច អត់​មានទឹក គ្មាន​ភ្លើង​រួច​មក ពួក​គេ​ហាក់​មានការ​អាណិតអាសូរ​យ៉ាង​ខ្លាំង រហូត​ធ្វើ​ឱ្យ​មហាជន​នាំ​គ្នា​អួល​ដើម​.​ក​គ្រប់​ៗ​គ្នា​តែ​ម្ដង​។

នេះ​បើ​យោង​តាម​រយៈ​សារព័ត៌មាន​ដ៏​ល្បី​របស់​ថៃ «Khaosod» បាន​ចុះ​ផ្សាយ​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៣​នេះ​ថា មាន​អ្នក​និយម​លេង​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​Internet មិន​តិច​នាក់​នោះ​ទេ ស្ថិត​នៅ Buriram បាន​ចេញ​មុខ​មក​បង្ហោះ​រូបភាព ក៏​ដូច​ជា​សារ​និយាយ​រៀបរាប់​អំពី​លោកយាយ​ចំណាស់​ម្នាក់​។ ដោយ​ពួក​គេ​បាន​បើកចំហរ​នៅ​រឿងរ៉ាវ​ខ្លះ​ៗ និង​និយាយ​រៀបរាប់​ខ្ទេច​គ្មាន​សល់​អំពី​ភាព​ក្រីក្រ​ខ្លាំង​របស់​លោកយាយ ដោយ​ផ្ទះ​គ្មាន​ទឹក ឬ​ភ្លើង​ដូច​គេ​នោះ​ឡើយ​។ ហើយ​រាល់​ថ្ងៃនេះ លោកយាយ​រស់នៅ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ គ្មាន​អ្នក​ណា​មក​មើលថែ​លោកយាយ​នោះ​ទេ​។

បន្ទាប់​ពី​ឃើញ​ដូចនេះ​រួច​មក ស្រាប់តែ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​នាំ​គ្នា​សម្រុក​ចូលរួម​បញ្ចេញ មតិ ហើយ​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​រក​មើល​ឱ្យ​ឃើញនឹងភ្នែក​តែ​ម្ដង​។ ទន្ទឹម​នឹង​នោះ លោកយាយ​ក៏​ត្រូវ​បាន​គេ​នាំ​គ្នា​ថត​យក​ទៅ​ចុះ​ផ្សាយ​ផង​ដែរ ដោយ​លោកយាយ​មានឈ្មោះ​ថា យ៉ែ​រ បាង​ថង អាយុ​៨៤​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​១០១ ស្ថិត​ក្នុងភូមិ​លេខ​៣ បាន​ម៉ៃ​ដាង ឃុំ​ជុំ​សាំង ស្រុក​ក្រសាំង ខេត្ត​បុរី​រាម​។ ហើយ​ក្នុង​ខេត្ត​នេះ លោកយាយ​រស់នៅ​តែ​ម្នាក់ឯង​គត់ បើ​មើលទៅ​ផ្ទះ​លោកយាយ​វិញ វា​មើលទៅ​ហាក់បីដូចជា​ខ្ទម​អ​ញ្ចឹ​ង ដោយ​ដាំបាយ​បង្កាត់ភ្លើង​នៅ​ក្នុង​ដី មិន​មានទឹក​ម៉ាស៊ីន​ប្រើប្រាស់​ដូច​គេ​នោះ​ទេ​។ ជា​ពិសេស អ្វី​ដែល​ធ្វើ​ឱ្យ​ហូរ​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន​ទៅ​ទៀត​នោះ លោកយាយ​អត់​មាន​ភ្លើង​ប្រើប្រាស់​ឡើយ​។

ភ្លាម​ៗ​នោះ ពួក​គេ​ក៏​បាន​សួរនាំ​អ្នក​នៅ​ក្បែរ​នឹង​ដែល​មានឈ្មោះ​ថា «​អ្នកស្រី ឡុ​ត​» ហើយ​អ្នកស្រី​បាន​ប្រាប់​ឱ្យ​ដឹង​ថា «​គាត់​រស់នៅ​តែ​ម្នាក់ឯង​ទេ​ជាង​៣០​ឆ្នាំ​មក​ហើយ លោកយាយ​គាត់​មានកូន​២​នាក់ ប៉ុន្តែ​ត្រូវ​បាន​ស្លា​.​ប់​ទាំងអស់​។ រាល់ថ្ងៃ គាត់​នៅ​សល់​តែ​ចៅ និង​ចៅទួត​តែ​ប៉ុណ្ណោះ​។ ហើយ​រាល់​ថ្ងៃនេះ ខ្ញុំ​អត់​បាន​នៅ​ស្រុក​នោះ​ឡើយ ដោយសារ​តែ​ខ្ញុំ​ទៅ​ធ្វើការ​នៅ​ខេត្ត​ផ្សេង ពេល​ខ្លះ​ត្រូវ​ចំណាយពេល​យូរណាស់ ទើប​មក​លេង​បាន​ម្ដងម្កាល​»​។

លោកស្រី បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា «​ចំណែកឯ​អាហារ​វិញ គឺ​បាន​អ្នកស្រុក អ្នក​ភូមិ គេ​នាំ​គ្នា​យក​មក​ជូន​លោកយាយ​ពិសារ​»​។

បន្ទាប់​មក​ក៏​មាន​អ្នក​សួរ​ថា «​តើ​គាត់​ហូប​បាយ​បាន​ខ្លះ​ដែរ​ឬ​អត់?​» ស្រប​ពេល​លឺ​នៅ​សម្ដី​របស់​អ្នកស្រី ឡុ​ត និយាយ​រួច​ហើយ ស្រាប់តែ​កញ្ញា អៀម សុរា​ណិ​ត ដែល​ត្រូវជា​មេ​ភូមិ​លេខ​៣ មាន​ប្រសាសន៍​ដែរ​ថា «​បានឃើញ​ស្ថានភាព​លោកយាយ​យូរ​មក​ហើយ តែ​មិន​ដែល​បានដឹង​និង​ចាប់អារម្មណ៍​នោះ​ទេ​។ ប៉ុន្តែ​ខ្ញុំ​បានឃើញ​អ្នក​ភូមិ​ជា​ច្រើន ព្យាយាម​ជួយ​គាត់​ដោយ​ការ​ចែករំលែក​នៅ​អាហារ​នៅ​ពេល​ព្រឹក និង​អាហារ​ថ្ងៃត្រង់​»​។

ភ្លាម​ៗ​នោះ អ្នកកាសែត​ក៏​បាន​សួរ​សំណួរ​ទៅ​កាន់​ចៅ​របស់​លោកយាយ​ជា​ច្រើន​សំណួរ ហើយ​ចៅស្រី​លោកយាយ​ក៏​ឆ្លើយ​តប​ប្រាប់​ឱ្យ​ដឹង​ថា «​កន្លង​មក ទាំង​អ្នក​ស្ម័គ្រចិត្ត​សុខភាព​ភូមិ និង​មន្ទីរពេទ្យ​លើកកម្ពស់​សុខភាព​សហគមន៍ (​មន្ទីរពេទ្យ​បង្អែក​ស្រុក​) តែងតែ​មក​ផ្តល់​នៅ​ការ​ថែទាំ​ដល់​មេ​ភូមិ​ជា​ប្រចាំ​»​។

ចំណែក​ចៅស្រី​របស់​លោកយាយ​ខាងលើ ក៏​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា «​ភ្នាក់ងារ​រដ្ឋាភិបាល​ដូច​ជា​កាក បាទក្រហម Buriram និង​រដ្ឋបាល​សង្កាត់​នៅ​ក្នុង​តំបន់ គាត់​តែងតែ​មក​មើលថែ​លោកយាយ​របស់ខ្ញុំ​ម្តងម្កាល​។ ហើយ​ពេល​ខ្លះ​ក៏​ធ្លាប់​មាន​គេ​ឲ្យ​លុយ​គាត់​ចំនួន​៦០០០​បាត​ជួយ​ជីដូន​របស់ខ្ញុំ​ដែរ កាល​នឹង​ពេល​ខ្ញុំ​ដឹង​ដំណឹង​ថា គេ​ជូន​លុយ ខ្ញុំ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ផ្ទះ ដើម្បី​យក​លុយ​ទៅ​ឱ្យ​លោក យាយ​ ទាំងអស់ ហើយ​លោកយាយ​គាត់​ពិតជា​សប្បាយ​ចិត្តខ្លាំង​ណាស់ នៅ​ពេល​ទទួល​បាន​លុយ​ពី​អ្នក​ជួយ​គាត់​»៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ