ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វា.យប្រហារ​លើ​អ៊ី​ស្រា​អែ​ល អាច​ជំរុញ​ដល់​ការ​ទិញ​ទ្រព្យ​សកម្មភាព

6 ខែ មុន

អន្តរជាតិ ៖ វិនិយោគិន​ពិភពលោក កំពុង​ឃ្លាំមើល​យ៉ាង​ដិត​ដល់​នូវ​ព្រឹត្តិការណ៍​នៅ​ក្នុង​ប្រទេស​អ៊ី​ស្រា​

អន្តរជាតិ ៖ វិនិយោគិន​ពិភពលោក កំពុង​ឃ្លាំមើល​យ៉ាង​ដិត​ដល់​នូវ​ព្រឹត្តិការណ៍​នៅ​ក្នុង​ប្រទេស​អ៊ី​ស្រា​អែ​ល ដែល​ជា​ហានិភ័យ​ភូមិសាស្ត្រ​នយោបាយ​ចំពោះ​ទីផ្សារ ដោយ​មានការ​រំពឹង​ទុក​ខ្លះ​ថា សង្គ្រាម​អ៊ី​ស្រា​អែ​ល នឹង​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន អាច​ជំរុញ​ឱ្យ​មានការ​ទិញ​ទ្រព្យសកម្ម​ដូច​ជា មាស និង​ប្រាក់​ដុល្លារ​។

ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន បាន​បើក​ការ​វាយប្រហារ​ដោយ​គ្រាប់​មី​សីល​យ៉ាង​ភ្ញាក់ផ្អើល​បំផុត​លើ​អ៊ី​ស្រា​អែ​ល កាលពី​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២៣ កន្លង​ទៅ ដែល​បណ្តាល​ឱ្យ​មនុស្ស​ជា​ច្រើន​រយ​នាក់​ស្លាប់​បាត់បង់​ជីវិត និង​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ បណ្តា​ប្រទេស​លោក​ខាងលិច ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក បាន​ប្រកាស​ថ្កោលទោស​ចំពោះ​ការ​វាយប្រហារ​នេះ និង​បាន​សន្យា​គាំទ្រ​ដល់​អ៊ី​ស្រា​អែ​ល​។

អ្នកវិភាគ​លើក​ឡើង​ថា ការ​កើនឡើង​ហានិភ័យ​ភូមិសាស្ត្រ​នយោបាយ អាច​ឃើញ​ការ​ទិញ​ទ្រព្យសកម្ម​ដូច​ជា មាស និង​ប្រាក់​ដុល្លារ ហើយ​មាន​សក្តានុពល​ជំរុញ​តម្រូវការ​សម្រាប់​រតនាគារ​សហរដ្ឋអាមេរិក ដែល​តម្រូវ​លក់​ចេញ​យ៉ាង​គំហុក​។ លោក Peter Cardillo ប្រធាន​សេដ្ឋវិទូ​ទីផ្សារ​របស់​ក្រុមហ៊ុន Spartan Capital Securities បាន​ព្យាករណ៍​ថា «​ប្រាក់​ដុល្លារ​ក៏​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ផង​ដែរ ដោយសារ​តែ​នៅ​ពេល​ណា​ដែល​មាន​ភាព​ចលាចល​អន្តរជាតិ ប្រាក់​ដុល្លារ​នឹង​កើនឡើង​»​។

ទីផ្សារ​សកល បាន​និង​កំពុង​មាន​ប្រតិកម្ម​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ ចំពោះ​ការ​រំពឹង​ទុក​ថា អត្រា​ការ​ប្រាក់​របស់​សហរដ្ឋអាមេរិក​នឹង​កើនឡើង​ខ្ពស់​ក្នុង​រយៈពេល​យូរ​។ ស្រប​ពេល​ទិន្នផល​មូល​ប​ត្រ​បំណុល​បាន​កើនឡើង ខណៈ​ដែល​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​មានការ​កើន​ឡើងជា​បន្តបន្ទាប់​។ ទន្ទឹម​នឹង​នេះ​ដែរ ទីផ្សារ​ភាគហ៊ុន​មានការ​ខាតបង់​យ៉ាង​ខ្លាំង​សម្រាប់​ត្រីមាស​ទី​៣ ប៉ុន្តែ​មាន​ស្ថិរភាព​មក​វិញ​ក្នុង​ស​ប្តា​ហ៍​ចុង​ក្រោយ​។

ងាក​មក​លោក Brian Jacobsen ប្រធាន​សេដ្ឋវិទូ​របស់​ក្រុមហ៊ុន Annex Wealth Management បាន​ចោទសួរ​ថា តើ​វា​នឹង​មាន​ផល​ប៉ះពាល់​ដល់​តម្លៃ​ប្រេង​ប៉ុន្មាន​ដែរ បើ​ទោះបីជា​អ៊ី​រ៉​ង់​បាន​និង​កំពុង​បង្កើន​ទិន្នផល​ប្រេង​យ៉ាងណា​ក៏​ដោយ?

ការ​វាយប្រហារ​របស់​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស​លើ​អ៊ី​ស្រា​អែ​ល ទទួល​បានការ​សាទរ​ដោយ​បើកចំហ​ពី​ប្រទេស​អ៊ី​រ៉​ង់ និង​ក្រុម​សកម្មប្រយុទ្ធ​ហេ​ប៊ូ​ឡា (Hezbollah) ដែល​ជា​សម្ព័ន្ធមិត្ត​លី​បង់​របស់​អ៊ី​រ៉​ង់​។ លោក Jacobsen បាន​ថ្លែង​ថា «​ផលិតកម្ម​ប្រេង​អ៊ី​រ៉​ង់​បាន​កើនឡើង ប៉ុន្តែ​ការ​រីក​ចំរើន​ណាមួយ ដែល​ពួក​គេ​បាន​នឹង​កំពុង​ធ្វើ​នៅ​ពីក្រោយ​ខ្នង​សហរដ្ឋអាមេរិក នឹង​ត្រូវ​រង​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង ដោយសារ​តែ​អ៊ី​រ៉​ង់​បាន​អបអរ​សកម្មភាព​របស់​ពួក​ហា​ម៉ាស​។ ដូច្នេះ​ការ​បាត់បង់​ទិន្នផល​ប្រេង​អាច​ជា​បញ្ហា ប៉ុន្តែ​នឹង​មិន​ឈាន​ដល់​ការ​ខ្ទេចខ្ទាំ​ពិភពលោក​នោះ​ទេ​»​។

លោក Jacobsen បាន​បន្ត​ទៀត​ថា «​វា​សំខាន់​បំផុត ដើម្បី​មើល​អំពី​របៀប​ដែល​អា​រ៉ា​ប៊ី​សា​អូឌីត​មាន​ប្រតិកម្ម​លើ​ព្រឹត្តិការណ៍​ថ្មី​ៗ​នេះ ខណៈ​ដែល​សហរដ្ឋអាមេរិក បាន​នឹង​កំពុង​ព្យាយាម​ធ្វើ​កិច្ចព្រមព្រៀង​ដ៏​សំខាន់​មួយ ដែល​នឹង​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​អ៊ី​ស្រា​អែ​ល និង​អា​រ៉ា​ប៊ី​សា​អូឌីត​មាន​លក្ខណៈ​ល្អ​ប្រសើរ​»៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ