ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើសំណាងមានប៉ុន្មានដងទៀតទៅ? បុក​​​ខ្ទេចផ្ទះខ្ទេចឡាន​ តែ​មនុស្សមិនអី​

6 ខែ មុន

​ខេត្តក្រចេះ ៖ បុរស​ម្នាក់​ត្រូវ​គេ​ដឹង​ថា បើករថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ក៏​រេ​ចង្កូត​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ដែល​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១ និង​២០​នាទី​យប់​ថ្ងៃ​ទី​០៣ តុលា ឆ្នាំ​២០២៣ ស្ថិត​នៅ​ចំណុច​ភូមិ​ក្បាល​ជួរ…


ខេត្តក្រចេះ ៖ បុរស​ម្នាក់​ត្រូវ​គេ​ដឹង​ថា បើករថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ក៏​រេ​ចង្កូត​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ដែល​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១ និង​២០​នាទី​យប់​ថ្ងៃ​ទី​០៣ តុលា ឆ្នាំ​២០២៣ ស្ថិត​នៅ​ចំណុច​ភូមិ​ក្បាល​ជួរ ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា បុរស​រូ​នេះ​បើករថយន្ត​ម៉ាក​Toyota Camry(​ហើម​) ពណ៌​.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2D-6043 បើកបរ​ចេញពី​កន្លែង​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ​នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

ប៉ុន្តែ​ដោយសារ​ស្ថានភាព​ស្រវឹង​ជោកជាំ និង​ប្រើ​ល្បឿន​លឿន​ក៏​បាន​រេ​ចង្កូត​ទៅ​បុក​រះ​ផ្ទះ​ប្រជា​ពលរដ្ឋ​ទាំង​កំរោល​បណ្តាល​ឱ្យ​បាក់​ស្រុត​រង​ការ​ខូចខាត​ជា​ដំណំ ។ តាម​របាយការណ៍​នគរបាល​បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ​គង់ កក្កដា ភេទ​ប្រុស អាយុ​៣២ ឆ្នាំ​រស់នៅ​ភូមិធំ ឃុំ​សណ្ដាន់ ស្រុក​សំបូរ ខេត្តក្រចេះ ។

តាម​របាយការណ៍​បន្ត​ទៀត​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ក​ឡើង​ដោយសារ​ការ​បើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ផង​ក៏​បាន​រេ​ចង្កូត​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ចំណុច​ទីតាំង​ខាងលើ​ពេញទំហឹង​បណ្ដាល​ឱ្យ​បាក់​សសរ​មួយ​ដើម​និង​ផ្នែក​ខាង​មុខ​បាក់​ស្រុត​ធ្លាក់​ដល់​ដី រីឯ​រថយន្ត​ក៏​រង​ការ ខូចខាត​មួយ​កំណត់​ផ្នែក​ខាង​មុខ តែ​មិន​មាន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ឡើយ ។

អត្ថបទសរសេរ ដោយ