ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈប្រតិភូ​រដ្ឋបាល​រាជធានី​នាំ​អំណោយសម្ដេច​​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​ជូនកងទ័ព និង​នគរបាល ការពារ​ព្រំដែន​ថៃ​និង​ឡាវ

6 ខែ មុន
  • ព្រះវិហារ

ខេត្ត​ព្រះ​វិហារ ៖ ដើម្បី​ចូលរួម​ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ គណៈប្រតិភូ​រដ្ឋបាល​រាជធានី​

ខេត្ត​ព្រះ​វិហារ ៖ ដើម្បី​ចូលរួម​ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី​រួម​ជាមួយ​អាជ្ញាធរ​ខណ្ឌ និង​មន្ទីរ​ចំណុះ​អោយ​រដ្ឋបាល​រាជធានី នា​ព្រឹក​ថ្ងៃ​ទី​៣០​ ខែកញ្ញា​នេះ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​នាំ​យក​អំណោយ​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ​មន្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត មក​ចែក​ជូន​ដល់កងទ័ព នៃ​កងពលធំ​អន្តរាគមន៍​លេខ ៣ កងពលតូច​អន្តរាគមន៍​លេខ ៩ កង​នគរបាល​ជាតិ វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ ៧៩៣ ឈរជើង​ការពារ​នៅ​ខ្សែក្រវាត់​ព្រំដែន​ប្រចាំ​ទិស​ប្រាសាទព្រះវិហារ និង​កងពលតូច​អន្តរាគមន៍​លេខ ១២៨ ឈរជើង ការពារ​នៅ​តំបន់​អូរ​អាឡៃ ស្រុក​សៀម​បាំង ខេត្តស្ទឹងត្រែង​ ដែល​ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​បញ្ហា​ការដ្ឋាន​កងពលធំ​អន្តរាគមន៍​លេខ ៣ ស្ថិត​ក្នុងភូមិ​សែន​រុងរឿង​១ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

លោក​ឃួ​ង ស្រេង ក្នុង​ឱកាស​នោះ បាន​ថ្លែង​នូវ​ការ​កោតសរសើរ ចំពោះ​នាយទាហាន ពល​ទាហាន នាយ​នគរបាល ពល​នគរបាល និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​បាន​គាំទ្រ​យ៉ាង​ប្តូរផ្តាច់​ពេញទំហឹង ឥត​ងាករ​ចំពោះ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល និង​គោរព​យ៉ាង​ម៉ឹង​ម៉ាត់​នូវ​រដ្ឋធម្មនុញ្ញ បទ​ប្បញ្ញត្តិ​ច្បាប់ បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ទាំង​និង​តស៊ូ​អត់ធ្មត់ ព្យាយាម ក្លាយទៅជា​កងទ័ព​មាន​វិន័យ មាន​កិត្តិយស​-​សេចក្ដី​ថ្លៃថ្នូរ និង​ហ៊ាន​ធ្វើ​ពលិកម្ម​ដល់​អាយុជីវិត ក្នុង​ការ​បំពេញបេសកកម្ម​ដ៏​ឧត្ដុង្គឧត្តម​របស់​ខ្លួន ដើម្បី​ការពារ​បូរណភាព​ទឹកដី ដែន អធិបតេយ្យ​ជាតិ ខ្សែបន្ទាត់​ព្រំដែន និង​ការពារ​រាជរដ្ឋាភិបាល ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន តាម​រយៈ​ការ​ដាក់​ចេញ​នូវ នយោបាយ «​ឈ្នះ ឈ្នះ​»​បាន​បាន​ដឹកនាំ​ស្តារ កសាង និង​អភិវឌ្ឍ​ប្រទេស ពី​បាតដៃ​ទទេ រហូត​ទទួល​បាន សុខ​សន្តិភាព​ពេញលេញ ស្ថិរភាព​នយោបាយ និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ បើ​គ្មាន នយោបាយ ឈ្នះ ឈ្នះ​ និង​ការ​លះបង់​ខ្ពស់​បំផុត​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រទេស​ជាតិ នឹង​មិន​មាន​សន្តិភាព​ពេញលេញ​ដូច​សព្វថ្ងៃ​ឡើយ ។

លោក​ឃួ​ង ស្រេង បន្ត​ទៀត​ថា សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ដាក់​ចេញ​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ដោយ​ផ្តោត​លើ​ការ​កែទម្រង់ ការ​ពង្រឹង អភិបាលកិច្ច និង​ការ​ធ្វើ​ទំនើប​កម្ម​ស្ថាប័នរដ្ឋ ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ ដើម្បី​ឈាន​ទៅ​រក​បាវចនា​ទាំង ៥ រួម​មាន កំណើនការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ