បុរសម្នាក់ដេកតាំងពីយប់រហូតជិតដល់ថ្ងៃត្រង់មិនឃើញក្រោក ពេលប្អូនៗទៅដាស់ ទើបដឹងថាស្លា.ប់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់បានដេកមិនក្រោកសោះ ហើយប្អូនៗបង្កើត២នាក់ទៀតដែល
រាជធានីភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់បានដេកមិនក្រោកសោះ ហើយប្អូនៗបង្កើត២នាក់ទៀតដែល
រាជធានីភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់បានដេកមិនក្រោកសោះ ហើយប្អូនៗបង្កើត២នាក់ទៀតដែលស្នាក់នៅជាមួយមិនហ៊ានដាស់ទេ ព្រោះគិតថាបងប្រុសអស់កម្លាំងសុំច្បាប់សម្រាក ប៉ុន្តែរហូតដល់វេលាថ្ងៃជិតត្រង់ទៅហើយនៅតែមិនឃើញក្រោកទៀត ប្អូនៗក៏ដាច់ចិត្តចូលទៅដាស់ ទើបដឹងថាបងប្រុសរបស់ខ្លួនស្លា.ប់បាត់ទៅហើយ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលលេខD19-E2 ជាន់ទី៣ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសពោះម៉ាយដែលស្លា.ប់ខាងលើឈ្មោះ ឈឹម ជា អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុ និងមានស្រុកកំណើត នៅភូមិក្រឡាញ់ទី២ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង ។
បើតាមសាច់ញាតិរបស់គាត់បានប្រាប់ឲ្យដឹងថា សព្វថ្ងៃបុរសនេះស្នាក់នៅក្នុងបន្ទប់ជួល៣នាក់បងប្អូនបង្កើត ហើយនៅវេលាយប់ថ្ងៃទី២៨ ខែកញ្ញា ក្រោយពីត្រឡប់មកពីធ្វើការវិញហូបបាយល្ងាចរួច ក៏បានបែកផ្លូវគ្នាចូលដេករៀងៗខ្លួន ។ រហូតដល់វេលាព្រឹកថ្ងៃកើតហេតុ ប្អូនៗបាននាំគ្នាក្រោកទៅធ្វើការ ហើយឃើញបងប្រុសដេកមិនក្រោកសោះ ប៉ុន្តែអត់ហ៊ានដាស់ទេ ដោយគិតថាបងអស់កម្លាំងនិងប្រហែលសុំច្បាប់រោងចក្រសម្រាក ទើបប្អូននាំគ្នាចេញទៅធ្វើការបាត់អស់ទៅ។
តាមប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ប៉ុន្តែរហូតជិតដល់វេលាថ្ងៃត្រង់ទៅហើយ នៅតែមិនឃើញបងក្រោកទៀត ទើបប្អូនៗបានដាក់ដាំបាយបណ្ដើរនិងទៅទៅដាស់បងឲ្យក្រោកបណ្ដើរ ស្រាប់តែពេលនោះស្ទើរស្លុតស្មារតី ព្រោះបងប្រុសបានស្លា.ប់បាត់ទៅហើយ ដោយពុំដឹងជាស្លា.ប់តាំងពីពេលណាមកទេ ។ បន្ទាប់មកប្អូនៗបានរាយការណ៍ប្រាប់នគរបាលឲ្យចុះទៅពិនិត្យកោសល្យវិច័យ ហើយនគរបាលការសន្និដ្ឋានថា បុរសរងគ្រោះរូបនេះស្លា.ប់ដោយសារជម្ងឺខ្យល់គ ៕
ចែករំលែកព័តមាននេះ