ប្រទេសថៃ ៖ កាលពីកន្លងទៅ អ្នកទាំងអស់គ្នាប្រាកដជាបានដឹងហើយ នៅក្បួនដង្ហែមើលលេខសំណាងរបស់លោកគ្រូ កាយ កែវ បន្ទាប់ពីឱ្យលាភសំណាង៣ដងជាប់ៗគ្នា រហូតធ្វើឱ្យមនុស្សជាច្រើននាក់លែងនៅស្ងៀម ក៏នាំគ្នារត់ទៅពិនិត្យមើលនៅលេខសំណាង ដែលលោកគ្រូ កាយ កែវ ផ្ដល់ឱ្យ បន្ទាប់ពីលោកបានប្រគល់ជូនឱ្យលាភសំណាង៣ដងផ្ទួនៗជាប់ៗគ្នា។ ជាហេតុបណ្ដាលឱ្យគ្រប់គ្នាមួយថ្ងៃមួយថ្ងៃ ឈ្លក់វង្វេងទៅនឹងលេខឆ្នោតលាភសំណាងឥតឈប់ឈរពីមួយទៅមួយ។

មិនត្រឹមតែប៉ុណ្ណោះ មានអ្នកខ្លះទៀតតស៊ូអ៊ុតលេខឆ្នោតផ្សងសំណាងពីព្រឹកទល់យប់ រហូតដាច់បាយដាច់ទឹកក៏មានដែរ។ លុះដល់ថ្ងៃមួយ មានគ្រួសារប្រកបអាជីវកម្មម្នាក់ទទួលបានលាភសំណាង ហើយក៏ក្លាយជាអ្នកមាន។ ស្របពេលនោះផងដែរ បន្ទាប់ពីអ្នកភូមិនៅជិតនឹងឃើញពួកគេមានបានដូចដែលសុំរួចមក ពួកគេក៏នាំគ្នាសម្រុកទៅសុំតាមក្រុមគ្រួសារនោះទៀតផង។

មិនយូរប៉ុន្មាន ក៏ឃើញថា ពួកគេគេងមិនលក់បក់មិនល្ហើយរង់ចាំអ៊ុតមើល ស្រាប់តែភ្លាមៗនោះ ពួកគេក៏ប្រទះឃើញផ្ទះដែលបានលាភសំណាងនោះ ក្លាយជាម្ចាស់ក្រុមហ៊ុនមួយ ហើយក្រុមគ្រួសារនោះ ក៏ធ្វើដំណើរមកទាំងអស់គ្នា ដោយនាំយកអង្ករចំនួន២០បាវ ដើម្បីយកមកធ្វើជាសច្ចាប្រណិធាន ក្រោយពីមានជីវិតល្អបានធូរធាប្រសើរឡើងវិញទ្វេដងលើសពីការរំពឹងទុក។

នេះបើតាមរយៈសារព័ត៌មានដ៏ល្បីរបស់ថៃ «Amarin News» បានធ្វើការផ្សព្វផ្សាយរាយការណ៍ប្រាប់អោយដឹងថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅការិយាល័យរបស់ Ajarn Sankongwet ផ្ទះលេខ២៣ ភូមិ៤ ឃុំ Nong Mae Kai ស្រុកភូថង ខេត្តអាងថង គេបានប្រទះឃើញមានអ្នកលេងល្បែ.ងមិនតិចនោះឡើយ ដែលមានជំនឿជឿទៅលើលោកគ្រូកាយ កែវ។ ដោយពួកគេរៀបចំធ្វើដំណើរតាំងពីព្រឹកព្រលឹមកុំឱ្យថ្ងៃក្ដៅមកទាន់ ដើម្បីទៅថ្វាយបង្គំ និងសុំលាភពរជ័យផ្សងសំណាង។

បើតាមដឹង គឺមានលោក ឡោ ឈួន មានអាយុ៣៥ឆ្នាំ ជាជនជាតិចិន លោកគឺជាអ្នកប្រកបមុខរបរលក់ដូរ រួមនឹងក្រុមគ្រួសារ បាននាំគ្នាមកគោរពបូជានៅរូបសំណាកលោកគ្រូ កាយ កែវ នេះ។ ព្រមជាមួយនឹងការផ្តល់ជូននៅផាវចំនួន២០០០ដើម និងរូបភាពរបស់លោកគ្រូ កាយ កែវ មានទំហំប៉ុនភ្លៅ និងទំហំ៥អ៊ីញ ដោយពួកគេបានយកវាទៅប្រគល់ជូនសាច់ញាតិដែលរស់នៅស្រុកកំណើតរបស់លោកគ្រូវិញ។

បន្ទាប់មកលោក បញ្ញាស័ក្តិ ស៊ួងវួន មានអាយុ៤៤ឆ្នាំ ត្រូវជាម្ចាស់ និងជាអ្នកគ្រប់គ្រងក្រុមហ៊ុនដ៏ធំមួយ បាននាំយកអង្ករ២០បាវទៅបរិច្ចាគ ក្រោយលឺថា អ្នកនៅកន្លែងលោកគ្រូឆ្លងកូវីដថ្មី។ រហូតធ្វើឱ្យកន្លែងរូបសំណាក់របស់លោកគ្រូ កាយ កែវ ហាក់ស្ងប់ស្ងាត់មិនឃើញមានមនុស្សម្នាមកទៀតនោះទេ ចាប់តាំងតែពីលឺថា នៅកន្លែងបន់ស្រន់លោកគ្រូ កាយ កែវ មានកូវីដថ្មីមក សូម្បីតែភ្ញៀវទេសចរ ក៏មិនឃើញចូលមកសុំលាភសំណាងទាល់តែសោះ។

ប៉ុន្តែអ្វីដែលធ្វើឱ្យគ្រប់គ្នានឹកស្មានមិនដល់ជាងនេះទៅទៀតនោះ គឺពេលដែលលោក បញ្ញាស័ក្តិ សម្រេចចិត្តមកសុំលោកគ្រូ កាយ កែវ ឲ្យជួយកុំឱ្យមានរឿងបែបនេះកើតឡើងទៀតអី បន្ទាប់ពីលោករត់ទៅបន់ស្រន់បួងសួងដូច្នេះភ្លាម ស្រាប់តែ Covid ក៏បានបាត់ទៅវិញតែម្ដង។ ហើយផ្ទុយទៅវិញ ក៏ឃើញថា មានភ្ញៀវទេសចរមិនតិចនាក់នោះឡើយ នាំគ្នាមកជាបន្តបន្ទាប់។

ក្រោយពីឃើញលោកគ្រូខ្លាំងពូកែដូចមាត់គេនិយាយពិតមែន គ្រប់គ្នាក៏នាំយកអង្ករទៅប្រគេនជូនលោកគ្រូ សាន គង់វ៉េត ដែលមើលការខុសត្រូវនៅទីនោះ និងធ្វើពិធីនិមន្តលោកគ្រូ កាយ កែវ ដ៏ខ្លាំងពូកែផងដែរ។ បន្ទាប់មក ពួកគេក៏រៀបចំត្រៀមធ្វើចង្ហាន់ ដើម្បីសុំលាភសុំពរជ័យនៅសំណាងទាំងអស់ ចំណែកលោក Lo Quan ដែលជាជនជាតិចិន ក៏បានដុតផាវចំនួន២០០០ដើម ដែលទុកសម្រាប់ជាគ្រឿងបូជា។

យ៉ាងណាមិញ បន្ទាប់ពីសំឡេងផាវបានបញ្ចប់ អ្នកលេងល្បែ.ងទាំងប្រុសទាំងស្រីសម្រុកទៅមើលលេខសំណាងពីកន្ទុយផាវ ដែលត្រូវភ្លើងឆេះនោះ ម្នាក់មួយដើម ម្នាក់មួយដើម។ ដោយផាវនោះ វាបានប្រែក្លាយទៅជាលេខ 791 និង 87 រួមនឹងការនាំយកទូរស័ព្ទដៃមកថតរូបទុកដើម្បីទិញសំបុត្រឆ្នោតសម្រាប់ចាប់ឆ្នោតនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះផងដែរ៕ ដោយ ៖ សុភា ដានេត


ចែករំលែកព័តមាននេះ