បុរសចំណាស់ម្នាក់ទៅបង់សំណាញ់មុខទឹកហូរធ្លាក់ចូលទឹកកួចទៅបា.ត់ជិតកន្លះម៉ោងទើបរកឃើញ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ បុរសចំណាស់ម្នាក់ទៅបង់សំណាញ់មុខទឹកហូរ ស្រាប់តែទាក់ក្រឡាសំណាញ់
ខេត្តបន្ទាយមានជ័យ ៖ បុរសចំណាស់ម្នាក់ទៅបង់សំណាញ់មុខទឹកហូរ ស្រាប់តែទាក់ក្រឡាសំណាញ់
ខេត្តបន្ទាយមានជ័យ ៖ បុរសចំណាស់ម្នាក់ទៅបង់សំណាញ់មុខទឹកហូរ ស្រាប់តែទាក់ក្រឡាសំណាញ់បណ្តាលឱ្យធ្លាក់ចូលទឹកកួចអស់រយៈពេលជិតកន្លះម៉ោងទើបរកឃើញ តែជាអកុសលជនរងគ្រោះបានស្លា.ប់បាត់បង់ជីវិតទៅហើយ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកវរៈសេនីយ៍ឯក អ៊ឹម ភារៈ អធិការនគរបាលស្រុកអូរជ្រៅបានប្រាប់ឱ្យដឹងថា ជនរងគ្រោះដែលស្លា.ប់ឈ្មោះ វង្ស រុន ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
លោកអធិការបានបញ្ជាក់ថា នៅពេលជំនន់ទឹកភ្លៀងនៅមុខស្ពានស្ពានទំនប់ដាច់មានទឹកហូរប្រជាពលរដ្ឋបាននាំគ្នាទៅនេសាទបង់សំណាញ់ក្រឡាញឹកនៅមុខស្ពានផ្នែកខាងក្រោមទឹកហូរមានមិនតិចជាង២០ទៅ៣០នាក់ឡើយ ហើយបុរសរងគ្រោះបានបង់ទាក់ក្រឡាសំណាញ់ធ្លាក់ទឹកចូលចំមុខទឹកកួចបាត់នៅវេលាម៉ោង៤និង៣០នាទីរសៀល ។ បន្ទាប់មកអ្នកទៅបង់ជាមួយ និងកម្លាំងនគរបាលប៉ុស្តិ៍នាំគ្នាមុជទឹករាវរកឃើញសំណាញ់នៅក្បែរកន្លែងធ្លាក់រហូតដល់ម៉ោង៥ល្ងាច ក៏បានរកឃើញស.ពជនរងគ្រោះនៅចម្ងាយពីកន្លែងធ្លាក់ប្រមាណជិត៥០ម៉ែត្រនៅកណ្តាលវាលស្រែ។
លោកវរៈសេនីយ៍ឯក អ៊ឹម ភារៈ បានបញ្ជាក់ថា ក្រោយជនរងគ្រោះបង់សំណាញ់ត្រូវទឹកកួចបាត់អស់រយៈពេលជិតកន្លះម៉ោង ទើបរកឃើញស.ពជនរងគ្រោះអណ្តែតទៅនៅកណ្តាលវាលស្រែ ។ ក្រោយរកឃើញសព ក៏បានប្រគល់ជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។
ទាក់ទិននឹងករណីខាងលើនេះដែរ លោកអធិការបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅពេលមានជំនន់ទឹកភ្លៀងត្រូវប្រុងប្រយ័ត្នចំពោះកូនចៅ និងសូមប្រុងប្រយ័ត្ននៅពេលទៅបង់សំណាញ់ចៀសវាងកុំឱ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុដូចករណីខាងលើនេះ ៕
ចែករំលែកព័តមាននេះ