ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​ទទួលស្គាល់​ថា «បទល្មើស​នេសាទ​ពិតជា​នៅ​មាន​តិចតួច»

1 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ បើ​ទោះ​មានការ​បង្ក្រាប​បទល្មើស​នេសាទ​ដូច​ភ្លៀងរលឹម រួម​មានការ​អប់រំ​ផ្សព្វ​ផ្សាយ​ច្បាប់​ស្ដី​ពី​ជលផល​យ៉ាងណា​ក្តី ក៏​បទល្មើស​ដាក់រ​បាំងសាច់​អួន និង​របាំង​ស្បៃ​មុង​មួយ​ចំនួន​នៅ​តែ​កើត​មាន​ឡើង លើ​ទឹកដី​ខេត្តកំពង់ឆ្នាំង ។ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់…

ខេត្តកំពង់ឆ្នាំង ៖ បើ​ទោះ​មានការ​បង្ក្រាប​បទល្មើស​នេសាទ​ដូច​ភ្លៀងរលឹម រួម​មានការ​អប់រំ​ផ្សព្វ​ផ្សាយ​ច្បាប់​ស្ដី​ពី​ជលផល​យ៉ាងណា​ក្តី ក៏​បទល្មើស​ដាក់រ​បាំងសាច់​អួន និង​របាំង​ស្បៃ​មុង​មួយ​ចំនួន​នៅ​តែ​កើត​មាន​ឡើង លើ​ទឹកដី​ខេត្តកំពង់ឆ្នាំង ។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង លោក​ងិ​ន ហ៊ុន បាន​មាន​ប្រសាសន៍​បែប​នេះ ក្នុង​ពេល​ដែល​លោក​ដឹកនាំ​សមត្ថកិច្ច​សម្រុះ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់លែង និង​ស្រុក​ជល​គី​រី រយៈពេល​ពេញ​១​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៣ ។

លោក ងិ​ន ហ៊ុន បាន​បន្ត​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​នៅ​តែ​ឆ្លៀត​ធ្វើ​បទល្មើស​នេសាទ​ដោយ​ខុសច្បាប់ ក្នុង​រដូវ​ហាមឃាត់ ដោយ​ដាក់រ​បាំងសាច់​អួន​មាន​ប្រវែង​វែង និង​ចំណុច​ខ្លះ​ទៀត មាន​របាំង​ស្បៃ​មុង​ផងដែរ ។ លោក​ទទួលស្គាល់​ថា ការ​បង្ក្រាប​ពិត​មិន​ងាយ​អស់​មែន ប៉ុន្តែ​យើង​នៅ​តែ​បង្ក្រាប​ជា​រៀងរាល់ថ្ងៃ ហើយ​វា​ក៏​បាន​ថមថយ​ចុះ​យ៉ាងច្រើន​ដែរ ។

ជាក់ស្ដែង ថ្ងៃនេះ​ក៏​ដូច​ជា​ថ្ងៃ​ម្សិលមិញ និង​ប៉ុន្មាន​ថ្ងៃមុន តាម​ការ​ណែនាំ​របស់​ឯកឧត្តម​អភិ​បាល​ខេត្ត កម្លាំង​សមត្ថកិច្ច​ចម្រុះ មាន​កម្លាំង​ស្នងការ​នគរបាល​ខេត្ត មន្ត្រី​ជំនាញ​ជលផល និង​សហ​គមន៍​​នេសាទ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ តាម​ភូមិសាស្ត្រ​ស្រុក​កំពង់លែង និង​ស្រុក​ជល​គី​រី ។

ក្នុង​នាម​លោក​ប្រធាន​មន្ទីរ​ជំនាញ សូម​អំពាវនាវ​ដល់​បងប្អូន​បញ្ឈប់​ការ​ធ្វើ​បទល្មើស​នេសាទ ដោយ​ដាក់រ​បាំងសាច់​អួន​វែង​ៗ​ដាក់​របាំង​ស្បៃ​មុង និង​បទល្មើស​ឆក់​ត្រី ដាក់​សម្រាស់​ជាដើម ហើយ​នៅ​សល់​តែ​៥-៦​ថ្ងៃ​ទៀត រដូវ​បើក​នេសាទ​នឹង​បើក​ឡើង​វិញ​ហើយ ប៉ុន្តែ​សូម​បងប្អូន​នេសាទ​ទៅ​តាម​ច្បាប់​ស្តី​ពី​ជលផល មិន​ត្រូវ​ដាក់រ​បាំងសាច់​អូន​លើស​ពី​ប្រវែង​៥០​ម៉ែត្រ​នោះ​ទេ ។

សូម​បញ្ជាក់​ថា ជា​លទ្ធផល​ក្នុង​ការ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​រយៈ​ពេញ​១​ថ្ងៃ​នៅ​ថ្ងៃ​ទី​២៦ កញ្ញា គឺ​បង្ក្រាប​នៅ​ចំណុច​អ​ង្អ​រ​ទ្វីប ឃុំ​ស្វាយ​រំពា​រ៍ ស្រុក​កំពង់លែង​, ចំណុច​ក្រោយ​ភូមិ​ក្បាល​កន្លង់​, ចំណុច សំពៅ​សំ​ពាក់​, ចំណុច​វាល​សំណាប​, កប់​ចេស និង​ចំណុច​ខ្វែង​ឆ្លុះ ភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ដោយ​ក្នុង​នោះ បង្ក្រាប​បានរ​បាំងសាច់​អួន​ចំនួន​១០​កន្លែង ប្រវែង​១៥០០​ម៉ែត្រ​, លប​លូ​សាច់​អួន​ចំនួន​៣៤​គ្រឿង បង្គោល​ចំនួន​៧០០​ដើម​, ចាក់​លែង​កូន​ត្រី​ចម្រុះ​ចូល​ទន្លេ​វិញ​៥០​គូ​ឡូ​ក្រាម ។

ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នោះ​ដែរ បាន​ប្រើប្រាស់​កាណូត​បា​ឡា​ស្មាច់​ចំនួន​៨​គ្រឿង និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចំនួន​៤៤​នាក់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ