ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ! ជាង​​ប៉ះ​កង់​​១គ្រួសារ​នៅ​ជាប់​​របង​ព្រលាន​​យន្តហោះ​ ត្រូវ​​ឡាន​បុ.ករះ​​ស្លា.ប់​ម្នាក់ របួសធ្ងន់​៤​នាក់

7 ខែ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​បុ.ក​រះ​​ជាង​​ប៉ះ​កង់​​ម៉ូតូ​នៅ​ចិញ្ចើម​ផ្លូវ​ និង​បុ.ក​រះ​របង​

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​បុ.ក​រះ​​ជាង​​ប៉ះ​កង់​​ម៉ូតូ​នៅ​ចិញ្ចើម​ផ្លូវ​ និង​បុ.ក​រះ​របង​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ បណ្តាល​ឲ្យ​ស្លា.ប់​ម្នាក់​ និង​រង​របួសធ្ងន់​២​នាក់​ និង​ស្រាល​២​នាក់ ​​ចំណែក​អ្នកបើកបរ​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ឃាត់​ប្រគល់​អោយ​សមត្ថកិច្ច​ភ្លាម​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​នឹង​៤​នាទី​យប់​ថ្ងៃ​ទី​២៧ ​ខែកញ្ញា​ ឆ្នាំ​២០២៣ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ រុ​ស្ស៊ី​ ជាប់​របង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

រថយន្ត​បង្ក​ម៉ាក​ហា​យ​ឡេ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AT-7065 ​បើកបរ​ដោយ​បុរស​ម្នាក់​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ ចំណែក​ជន​រង​គ្រោះ​ជា​អ្នក​ប៉ះ​កង់​ម៉ូតូ​មាន​គ្នា​៣​នាក់ ​ក្នុង​នោះ​ស្លា.ប់​កូន​ប្រុស​ម្នាក់ ចំណែក​ឪពុក​ និង​កូនប្រុស​ម្នាក់​ទៀត​រង​របួសធ្ងន់ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឃើញ​ហេតុការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​ស្ត្រី​ជា​ប្រពន្ធ​ ​និង​កូន​តូច​ម្នាក់​ទៀត​ បាន​​ជិះ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ធ្វើដំណើរ​​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​ ទាំង​ស្ថានភាព​ស្រវឹង​ផង​នោះ​ ក៏​ស្រាប់តែ​រេ​ចង្កូតរថយន្ត​មក​ខាងស្តាំ​ឡើង​លើ​ខឿន​ឡើង​ចិញ្ចើម​ផ្លូវ​ជ្រុល​ទៅ​បុ.ក​រះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ ដែល​ឪពុក​និង​កូន​៣​នាក់​ជា​អ្នក​ប្រកប​រប​រ​ប៉ះ​កង់​ និង​ម៉ូតូ​ពេល​យប់​នៅ​លើ​ឃឿ​ន​ចិញ្ចើម​ផ្លូវ​បុ.ក​ប៉ើង​ទៅ​ផ្ទប់​នឹង​របង​​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លា.ប់​ ​និង​បុរស​ជា​ឪពុក​នឹង​កូន​ម្នាក់​ទៀត​រង​របួសធ្ងន់ ចំណែក​ស្ដ្រី​អ្នក​រួម​ដំណើរ​នឹង​កូន​តូច​ម្នាក់​អាយុ​២​ឆ្នាំ​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ឯកជន​បាន​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់ ។ រីឯ​បុរស​ជា​អ្នក​បើករថយន្ត​បង្ក​ត្រូវ​បាន​​ប្រជា​ពលរដ្ឋ​ជិតខាង​នាំ​គ្នា​ឃាត់​បាន​យក​ទៅ​​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​យក​ទៅ​ប៉ុស្តិ៍​ភ្លាម​ៗ ។

ក្រោយ​ពេល​កើតហេតុ​ ​កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ​សែន​ជ័យ ​ព្រមទាំង​ទាក់ទង​ទៅ​ជំនាញ​ការិយាល័យ​ច​រា​ចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ ព្រមទាំង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ប៉ះ​កង់​ម៉ូតូ​យក​ទៅ​រក្សា​ទុក​រង់​ចាំ​ការ​ដោះស្រាយ​នៅ​ថ្ងៃក្រោយ ចំណែក​ស.ព​ជនរងគ្រោះ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​លិខិត​ប្រគល់​ស.ព​អោយ​ក្រុម​គ្រួសារ​យក​​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ស្លា.ប់​ឈ្មោះ នុ​ន ចាន់ធូ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរ​បរ​ជាង​ប៉ះ​កង់ មាន​ទីលំនៅ​ភូមិ​ពោ​ធិ៍​​រលំ ឃុំ​រកា​កោង​២ ស្រុក​មុខកំពូល ខេត្ត​កណ្តោល​ និង​២​នាក់​ប្ដី​ប្រពន្ធ​ដែល​រង​របួសធ្ងន់​ ត្រូវ​បាន​រថយន្ត​ដឹក​យក​ទៅ​សង្គ្រោះ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ