ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជាង១០០​នាក់​តវ៉ានិង​ចោទ​ថា ក្រុមហ៊ុន​ហេង​អភិវឌ្ឍ​យក​ដី​ពួក​គេ​លក់​

7 ខែ មុន

រាជធានី​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ជាង​១០០​នាក់​តំណាង​អោយ​៥២០គ្រួសារ ដែល​រង​គ្រោះ​ដោយ​សារ​តែ​ទិញ​ដី​ឡូត៍​ដោយ​ស្របច្បាប់​ពី​បុរី​ភូមិ​ខ្ញុំ​របស់​ក្រុមហ៊ុន​ជេ​ម​ខេ​ម ដែល​ស្ថិត​នៅ​ក្នុង​ឃុំរ​ការ​ខ្ពស់ និង​ឃុំ​ក​ណ្តោ​ក ស្រុក​ណ្តា​ល​ស្ទឹង ខេត្តកណ្តាល ហើយ​ត្រូវ​ក្រុមហ៊ុន​ហេង​អភិ​ឌ្ឍ​ន៍ រំលោភ​យក ក៏​បាន​លើកគ្នា​យក​ញ្ញតិ​ទៅ​ដាក់​នៅ​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម…

រាជធានី​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ជាង​១០០​នាក់​តំណាង​អោយ​៥២០គ្រួសារ ដែល​រង​គ្រោះ​ដោយ​សារ​តែ​ទិញ​ដី​ឡូត៍​ដោយ​ស្របច្បាប់​ពី​បុរី​ភូមិ​ខ្ញុំ​របស់​ក្រុមហ៊ុន​ជេ​ម​ខេ​ម ដែល​ស្ថិត​នៅ​ក្នុង​ឃុំរ​ការ​ខ្ពស់ និង​ឃុំ​ក​ណ្តោ​ក ស្រុក​ណ្តា​ល​ស្ទឹង ខេត្តកណ្តាល ហើយ​ត្រូវ​ក្រុមហ៊ុន​ហេង​អភិ​ឌ្ឍ​ន៍ រំលោភ​យក ក៏​បាន​លើកគ្នា​យក​ញ្ញតិ​ទៅ​ដាក់​នៅ​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម និង​សំណង់​ជា​ថ្មី ដើម្បី​​ទ​ទួ​ច​ស្នើ​សុំ​អោយ​អន្តរាគមន៍​ជួយ​រក​យុ​ត្តិ និង​កាត់​ឃ្វៀល​ដី​ទំហំ​៣២​ហិត​តា​ប្រគល់​អោយ​ពូក​គាត់​វិញ​។

ការ​តវ៉ា​នេះ​បាន​ផ្ទុះ​ឡើងជា​ថ្មី កាលពី​វេលា​ម៉ោង​ប្រមាណ​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧​ខែ កញ្ញា ឆ្នាំ​២០២៣ ដោយ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ជួប​ប្រមូលផ្តុំ​លើក​ឯកសារ និង​រូបថត​សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​មុខក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២០០៣ ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ តាម​​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា ពួក​គាត់​ចំនួន​៥២០​នាក់ បាន​រង​ភាព​អយុត្តិធម៌​រយៈពេល​ប្រមាណ​១០​ឆ្នាំ បន្ទាប់​ពី ពួក​គាត់​ទិញ​ដី​ឡូត៍​ពី​បុរី​ភូមិ​ខ្ញុំ​របស់​ក្រុមហ៊ុន​ជេ​ម​ខេ​ម​ដោយ​ស្របច្បាប់ ហើយ​ត្រូវ​បាន​ក្រុមហ៊ុន​ហេង​អភិ​ឌ្ឍ​ន៍​យក​គ្រឿងចក្រ​មក​ឈូស​ឆាយ​រំលោភ​យក និង​យក​ដី​របស់​ពួក​គាត់​ទៅ​លក់​បន្ត​ទៀត ។

តាម​ញាត្តិ​របស់​ប្រជាពលរដ្ឋ​តវ៉ា​ដែល​បាន​គោរព​ជួន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​សាយ សំ​អាល់ និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បានអោយ​ដឹង​ថា យើងខ្ញុំ​ទាំងអស់​គ្នា ជា​មន្ត្រីរាជការ ប៉ូលិស ទាហាន កងរាជអាវុធហត្ថ គ្រូបង្រៀន បុគ្គលិក ក្រុមហ៊ុន​ឯកជន អង្គការ អាជីវករ ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ចូល​និវត្តន៍ រាប់រយ​គ្រួសារ​រស់នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​បាន​រង​គ្រោះ​បាត់បង់​ដី ដែល​ស្ថិត​នៅ​ភូមិ​ទួល​ក្រសាំង , ភូមិ អំពៅ , ភូមិ​គោក​រមៀត​, ឃុំ​រកា​ខ្ពស់ និង​ឃុំ​ក​ណ្តោ​ក ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

តាម​ញ្ញតិ​សុំ​អន្តរាគមន៍​ក៏​បានអោយ​ដឹង​ទៀត​ថា ប្រជាពលរដ្ឋ​រង​គ្រោះ បាន​ទិញ​ដី​និង​ទទួល​បាន​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដោយ​មាន​អាជ្ញាធរ​ទទួលស្គាល់​តាំងពី​ឆ្នាំ​២០០៨ រហូត​មក​ដល់​ឆ្នាំ​២០១៦ ស្រាប់តែ​មាន​គ្រឿង​ឈូស​ឆាយ​ធ្វើ​ទំនប់​ហ៊ុម​ព័ទ្ធ​ដី​របស់​យើងខ្ញុំ និង​មិន​អនុញ្ញាត​អោយ​ប្រជា​ពល​រដ្ឋ​ចូល​ទៅ​ដី​របស់​ខ្លួន ដោយ​អះអាង​ថា ដី​នោះ​គេ​បាន​ទិញ ពី​ក្រុមហ៊ុន​ហេង​អភិ​ឌ្ឍ​ន៍ ។

ប្រជាពល​រដ្ឋ​បាន​រង​​ភាព​អយុត្តិធម៌​ជាទី​បំផុត​ពីព្រោះ ដី​នោះ មន្ត្រី​ភូមិ ឃុំ ស្រុក​ខេត្ត បានដឹង​ឮ​ពី​ការ​ព្រម​ព្រៀម និង​អនុញ្ញាត​របស់​លោក​ជំទាវ សៀង ចាន់​ហេង ដោយ​បាន​ផ្ទេរ​ប្លង់​កម្មសិទ្ធិ​ដី​ទំហំ​៣២៩.​៧១០​ម៉ែត្រការ៉េ អោយទៅ​លោក​ប៊ុ​ណ្ណ ច័ន្ទ​គ្រឹះ​ស្នា ដើម្បី​ពុះ​ជា​ដី​ឡូត៍​លក់​ដល់​ប្រជាពលរដ្ឋ ហើយ​លោក​មេ​ភូមិ មេឃុំ បាន​ចុះហត្ថលេខា​ប្រថាប់ត្រា​ទទួលស្គាល់​សិទ្ធិ​កាន់កាប់​បន្ត​មក​អោយ​ប្រជា​ពលរដ្ឋ ។

ប្រជាពលរដ្ឋ​ក៏​បាន​បញ្ជាក់​ថា មិន​នឹក​ស្មានថា លោក​ជំទាវ​សៀង ចាន់ហេង លក់​ដី​អោយ​គេ​ពុះ​ឡូត៍​​លក់​ហើយ បែរជា​យក​ដី​នោះ រួម​ទាំង​ដី​ផ្សេង​ទៀត​របស់​គាត់​ទាំងអស់​ជាង​៣០០​ហិត​តា​មក​ធ្វើ​ជា​ប្លង់​រឹង ហើយ​លក់​ទៅ​អោយឈ្មោះ គន់ គឹ​ម​យា​ត ភេទ​ស្រី អាយុ​៥៥​ឆ្នាំ តាំងពី​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១២ ហើយ​លក់​បន្ត​ទៀត​ទៅ​អោយ​ក្រុមហ៊ុន​អូ រៀនថ​ល ប៉ា​រិ​ស អ៊ិ​ន​វេស​មេន ដែល​មាន​លោក​​លី ហ្សី​យ៉ុ​ង ជា​តំណាង នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥​។

ប្រជាពលរដ្ឋ​ក៏​បាន​ទ​ទួ​ច​ស្នើ​សុំ​លោក​ឧបនាយករដ្ឋមន្ត្រី​ជា​រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូប​នីយ​កម្ម និង​សំណង់​មេត្តា​ជួយ​អន្តរាគមន៍ កាត់​ឃ្វៀល​ដី​មក​អោយ​ពួក​គាត់​ដោយ​ក្តី អនុគ្រោះ​បំផុត ។ បន្ទាប់​ពី​ទទួល​ញ្ញតិ​មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី​ក៏​បាន​សន្យា​ថា នឹង​ជួយ​ដោះស្រាយ​ជូន​មិន​ទុក​ឱ្យ​​ប្រជាពលរដ្ឋ​រង​គ្រោះ​តទៅ​ទៀត​ឡើយ​ប្រជាពលរដ្ឋ សង្ឃឹមថា «​មិន​សន្យា​ខ្យល់​តទៅ​ទៀត
​ឡើយ​» ។

ទោះបីជា​យ៉ាងណា កោះសន្តិភាព​ពុំ​ទទួល​ការ​បំភ្លឺ​ណាមួយ​ពី​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​ឡើយ ។ មាន​ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ