ប្រទេសថៃ ៖ ថ្មីៗនេះ តែងតែមានរឿងដ៏ចម្លែកៗកើតឡើងជាញឹកញាប់នៅក្នុងបណ្ដាញសង្គមនាពេលបច្ចុប្បន្នមិនដែលលោះមួយថ្ងៃណាឡើយ អស់ពីជួបរឿងមួយនេះ ក៏ស្រាប់តែទៅជួបរឿងមួយនោះផ្សេងទៀត មិនចេះចប់មិនចេះហើយទាល់តែសោះ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ មានរឿងហួសចិត្ត និងនឹកស្មានមិនដល់មួយបានកើតឡើង ខណៈអតិថិជនម្នាក់បានកុម្មង់អាហារណាំងៀ មានលក្ខណៈដូចគុយទាវមកញ៉ាំ ហើយកំពុងតែញ៉ាំយ៉ាងឆ្ងាញ់ផងនោះ ក៏ស្រាប់តែប្រទះឃើញសត្វកន្លាតក្នុងចានតែម្ដង ធ្វើឱ្យអតិថិជនរូបនេះភ្ញាក់ផ្អើល និងស្រឡាំងកាំងយ៉ាងខ្លាំង។
នេះបើយោងទៅតាមរយៈសារព័ត៌មាន «Khaosod» បានផ្សព្វផ្សាយរាយការណ៍ប្រាប់ឱ្យដឹងថា «មានយុវជនមួយរូបបានកុម្មង់អាហារ ណាំងៀ មានលក្ខណៈដូចគុយទាវយកមកញ៉ាំ ហើយកំពុងតែមានរសជាតិឆ្ងាញ់ និងជក់មាត់ផង មានអីក៏ស្រាប់តែក្រឡេកឃើញមានសត្វអ្វីម្យ៉ាងនៅក្នុងចានរបស់ខ្លួន រហូតធ្វើឱ្យរូបគេមានការស្រឡាំងកាំងយ៉ាងខ្លាំង»។
ប្រភពដដែលបន្តថា «នេះបើតាមដឹង អតិថិជនរូបនេះ បានធ្វើការបញ្ជាទិញអីញ៉ាំ ក្រោយពេលគេធ្វើហើយ រួចលើកយកមកឱ្យខ្លួនភ្លាម រូបគេក៏ថែមគ្រឿងគ្រប់សព្វ រួចក៏ចាប់ផ្ដើមដួសយកមកញ៉ាំតែម្ដង។ ខណៈពេលកំពុងតែទំពារលេបៗបានបួន ប្រាំ ទៅប្រាំមួយម៉ាត់ជាប់ៗគ្នា ហើយត្រូវមាត់ឆ្ងាញ់ផងនោះ ក៏ស្រាប់តែបើកភ្នែកមកក៏ឃើញសត្វមួយយ៉ាងធំនៅក្នុងម្ហូបដែលខ្លួនកំពុងបរិភោគ។ រហូតដល់ថ្នាក់ អតិថិជនរូបនេះ លាន់មាត់ស្រែកទាំងភិតភ័យថា «ពិតជាធំណាស់លោកអើយ ក្រឡេកឃើញភ្លាមខ្ញុំស្ទើរតែរន្ធត់ចិត្តទៅហើយ បើនៅក្នុងពោះវិញ ស្ទើរតែចង់ក្អួត ចប់តែម្ដង បាយកំពុងតែឆ្ងាញ់ផង»។
ហើយបើតាមការបង្ហោះរូបភាពប៉ុន្មានសន្លឹក ក៏ដូចជាសារនិយាយបញ្ជាក់ពីក្មេងស្រីមួយរូបទៀត ក៏បានចេញមុខមកចែករំលែកនៅបទពិសោធន៍ដែលខ្លួនជួបប្រទះ បន្ទាប់ពីនាងបញ្ជាទិញនៅអាហារ «ណាំងៀ» ដែលមានរូបរាងស្រដៀងទៅនឹងគុយទាវនោះ ។ កំឡុងពេលដែលកំពុងតែបរិភោគ ដួសលើកហុតទឹកភ្លក់មានរសជាតិឆ្ងាញ់ពិសាផង ព្រោះវាជាលើកដំបូងហើយ ញ៉ាំអាហារក្នុងហាង ហើយត្រូវចិត្ត។ បន្ទាប់មក អាហារនោះ ស្ទើរធ្វើតែឱ្យនាងក្អួត ហើយក៏និយាយមិនចេញតែម្ដង ពេលដួសលើកមក ស្រាប់តែឃើញសត្វកន្លាតយ៉ាងធំ ពណ៌ខ្មៅ នៅក្នុងចានរបស់នាង។
បន្ទាប់មក អតិថិជនខាងលើ ក៏បានជូនដំណឹងប្រាប់ទៅដល់ហាង ហើយក៏ស្រែកសួរផាំងៗទាំងក្ដៅចិត្តតែម្ដង។ មុននឹងលើកឡើងនេះ គឺអតិថិជនរូបនេះ បានគិតមុនបាត់ទៅហើយ ទើបរូបគេសម្រេចចិត្តថា បើកបង្ហាញ ហើយមិនមែននិយាយនេះ ចង់បំបាក់មុខម្ចាស់ហាង និងធ្វើឱ្យខូចឈ្មោះហាងនោះឡើយ។
ក្រោយពីឃើញព័ត៌មានមួយនេះភ្លាម ក៏មានអ្នកប្រើប្រាស់គណនីហ្វេសប៊ុកមួយ បានចេញមុខមកបង្ហោះលក្ខណៈជាក្រុម និងបើកបង្ហាញជាសាធារណៈថា «យើងជាអ្នកប្រើប្រាស់គណនីនេះ» មូលហេតុមកថ្ងៃនេះ ដើម្បីចែករំលែកនៅបទពិសោធន៍របស់យើងជាមួយនឹងអាហារមួយមុខ ដែលយើងបានកុម្មង់ទិញយកមកញ៉ាំ ហើយក៏ស្រាប់តែជួបប្រទះនៅរបស់ចម្លែកនៅក្នុងចានដែលកំពុងបរិភោគ។ បន្ទាប់មកក៏បានបង្ហាញម៉ឺនុយដែលមានឈ្មោះថា «Nam Ngiao Noodles» ពីភោជនីយដ្ឋានមួយកន្លែង ស្ថិតនៅក្នុងខេត្តឈៀងរ៉ៃ។
បើយោងតាមរយៈពាក្យសម្ដីរបស់អ្នកបង្ហោះខាងលើរូបនោះ បានប្រាប់ឱ្យដឹងថា «ខ្ញុំបានបញ្ជាទិញនៅអាហារមួយមុខតាមរយៈកម្មវិធី «ទទួលបានម្ហូបគ្រប់មុខ»។ បើនិយាយអំពីតម្លៃវិញល្អសមរម្យ។ លុះពេលសាកញ៉ាំបានប្រាំទៅប្រាំមួយម៉ាត់ ខណៈកំពុងតែឆ្ងាញ់ផងនោះ ក៏ក្រឡេកឃើញសត្វមួយនេះ ដូចមនុស្សគ្រប់គ្នាបានឃើញនៅក្នុងរូបអញ្ចឹង។
ប្រភពដដែលបន្តថា ហើយពេលនោះ ខ្ញុំក៏បានទាក់ទងទៅភោជនីយដ្ឋាននោះរួចរាល់ហើយ ដោយនិយាយថា« ខ្ញុំបានរកឃើញវានៅក្នុងអាហារ»។ គាត់ឆ្លើយវិញថា «ប្រហែលជាអ្នកថែមគ្រឿង ហើយដើរចូលទៅក្នុងបន្ទប់ទឹក រួចទុកវាចោលបានជាមានសត្វវារចូលដូច្នេះនោះ។ ខ្ញុំមិនដែលឃើញអ្នកណាកុម្មង់ម្ហូបហើយ មិនទៅយកដល់ហាងទិញវា ដោយខ្លួនឯងនោះទេ។ កន្លងមក ហាងរបស់ខ្ញុំមិនដែលមានរឿងអ្វីកើតឡើង ឬមួយក៏ប៉ះពាល់ទៅដល់អតិថិជនរូបណាម្នាក់ឡើយ ជាពិសេសគេតែងតែនិយាយសរសើរមិនដាច់ពីមាត់ថា ជ្រើសរើសភោជនីយដ្ឋានល្អម្ហូបឆ្ងាញ់គ្រប់មុខ»។
នៅលែងស្ងៀមតទៅទៀត ពេលលឺសម្ដីម្ចាស់ហាងខាងលើ និយាយទៅកាន់អតិថិជនរូបនេះភ្លាម ក៏មានមនុស្សជាច្រើនដែលប្រើប្រាស់បណ្ដាញសង្គម Internet នាំគ្នាសម្រុកចូលទៅរិះគន់កប់ៗមាត់តែម្ដង ដោយពួកគេភាគច្រើនហាក់មានការភ្ញាក់ផ្អើល និងខឹងសម្បារយ៉ាងខ្លាំង រហូតចេញមុខទៅបន្ទោសហាងនោះថា «ធ្វើរបស់ញ៉ាំមិនស្អាត គ្មានអនាម័យទេ»។ ហើយអ្វីដែលរឹតតែធ្វើឱ្យពួកគេអស់ការអត់ធ្មត់កាន់តែខ្លាំងនោះ ពេលបានលឺសម្ដីម្ចាស់ហាងនោះបដិសេធមិនទទួលខុសត្រូវ ព្រោះតែគេអន់ចិត្តជាមួយនឹងយុវជនខាងលើ ដែលបានបង្ហោះឱ្យខូចឈ្មោះហាងរបស់គេ៕ ដោយ ៖ សុភា ដានេត
ចែករំលែកព័តមាននេះ