ដើមប្រក់ផ្លែជាប្រភេទឱសថបុរាណព្យាបាលជំងឺ រួមមានគ្រុនក្តៅ រាករូស ទឹកនោមផ្អែម និងលើសឈាម
ដើមប្រក់ផ្លែ ឬអម្ពិលប្រក់ផ្លែជាប្រភេទរុក្ខជាតិឱសថបុរាណ ។ ដើមប្រក់ផ្លែមានបែកមែកធាងសាខា មានស្លឹកតូចៗ ផ្លែរាងមូលដុះជាជួរនៅតាមធាង និងមានដុះនៅតាមបណ្តាប្រទេសជាច្រើននៅអាស៊ី ពិសេសនៅប្រទេសកម្ពុជា។ គុណប្រយោជន៍របស់វាមានច្រើនប្រភេទ ប្រក់ផ្លែជាឱសថបុរាណសម្រាប់ទទួលទាន ព្យាបាលជំងឺគ្រុនក្តៅ រួមទាំងបំបាត់អាការរាករូស ។ អ្នកស្រុកនិយមហាលប្រក់ផ្លែឱ្យក្រៀមស្ងួតទុកសម្រាប់ឆុង ជាតែ ដើម្បីទទួលទានបំបាត់គ្រុនក្តៅ។ នៅក្នុងរបាយកាណ៍ស្រាវជ្រាវរកឃើញថា ប្រក់ផ្លែអាចព្យាបាលគ្រុនក្តៅ បំបាត់អាការរលាកបាន ។ ក្រៅពីនេះថែមទាំងមានប្រយោជន៍ដល់ថ្លើមផងដែរ ប្រសិនបើដាំប្រក់ផ្លែពិសាឱ្យជាប់គ្នារយៈពេល១សប្តាហ៍នឹង ជួយកម្ចាត់ពិសចេញពីថ្លើម មានគុណប្រយោជន៍ធ្វើឱ្យភ្នែកភ្លឺច្បាស់ ប៉ូវថ្លើម រួមទាំងអាចព្យាបាល ជំងឺថ្លើមប្រភេទ B បានលទ្ធផលល្អ ។
ចែករំលែកព័តមាននេះ