ប្រទេសជប៉ុនស្ថិតនៅតំបន់អាស៊ីបូព៌ា មានប្រជាជនជាង១២៥លាននាក់ មានផ្ទៃដីសរុបជាង៣សែនគីឡូម៉ែត្រការ៉េ និងមានផលិតសរុបក្នុងស្រុក ឬជីឌីភី ជាង៤,៩ទ្រីលានដុល្លារ។ តទៅនេះជាច្បាប់ប្លែកៗ១ចំនួនរបស់ប្រទេសជប៉ុនដែលលោកអ្នកគួរស្វែងយល់។
ទី១- ហាមក្លូនមនុស្ស
បន្ទាប់ពីអ្នកវិទ្យាសាស្ត្រនៅបស្ចិមប្រទេសក្លូនសត្វចៀមឈ្មោះដូលី (Dolly) កាលពីឆ្នាំ១៩៩៦, រដ្ឋាភិបាលជប៉ុនក៏ប្រញាប់ប្រញាល់ទប់ស្កាត់ករណីនេះ និងបានអនុម័តច្បាប់ថ្មីកាលពីឆ្នាំ២០០០ ដែលហាមក្លូនមនុស្ស។ អ្នកប្រព្រឹត្តល្មើសនឹងបទបញ្ញត្តិនេះត្រូវប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ។
ទី២- ត្រូវរាយការណ៍អំពីគ្រឿងផ្ទុះ
ពេលឃើញគ្រឿងផ្ទុះនៅកន្លែងណាមួយត្រូវរាយការណ៍ប្រាប់សមត្ថកិច្ចជាបន្ទាន់។ បើមិនដូច្នេះទេ មានន័យថាលោកអ្នកប្រព្រឹត្តល្មើសច្បាប់ហើយ។ អ្នកដែលប្រព្រឹត្តល្មើសនឹងបទបញ្ញត្តិនេះត្រូវបង់ប្រាក់ពិន័យ១ម៉ឺនយ៉េន។
ទី៣- ការកើតកូននៅអំឡុងពេលជាស្ត្រីមេម៉ាយ
នារីដែលលែងលះគ្នាស្វាមីរួចហើយត្រូវតែរង់ចាំរយៈពេល៦ខែទើបអាចរៀបការប្ដីថ្មីបាន។ បើនៅក្នុងអំឡុងពេល៦ខែនោះស្រាប់តែនារីរូបនោះកើតកូន ច្បាប់ចាត់ទុកកូននោះជាកូនរវាងស្ត្រីមេម៉ាយ និងស្វាមីរបស់គាត់ដែលបានលែងលះគ្នា។
ទី៤- នារីត្រូវតែពាក់អាវទ្រនាប់នៅកន្លែងធ្វើការ
ច្បាប់តម្រូវឱ្យនារីគ្រប់រូបដែលធ្វើការនៅក្នុងការិយាល័យបន្ទប់ម៉ាស៊ីនត្រជាក់ត្រូវតែពាក់អាវទ្រនាប់ជាប់ជាប្រចាំទើបត្រឹមត្រូវទៅតាមក្រឹត្យក្រមនៃច្បាប់។ ជាពិសេស នារីបម្រើការផ្នែកទំនាក់ទំនងជាមួយអតិថិជន ឬទំនាក់ទំនងជាមួយក្រុមហ៊ុនដទៃ។ ឧទាហរណ៍ ផ្នែកលក់ ឬផ្នែកទំនាក់ទំនងសាធារណៈជាដើម។ ច្បាប់ជប៉ុនចែងត្រង់ចំណុចនេះច្បាស់ៗតែម្ដង។
ទី៥- ជនជាតិបរទេសត្រូវតែទទួលស្គាល់កូនរបស់ខ្លួន
ជនជាតិបរទេសដែលរស់នៅជាមួយគ្នាជាប្ដីប្រពន្ធដោយមិនបានរៀបការ បើភាគីស្ត្រីមានកូន ភាគីខាងប្រុសមិនអាចគេចវេសមិនទទួលខុសត្រូវទេ។ ភាគីខាងប្រុសត្រូវតែទទួលខុសត្រូវថាជាកូនរបស់ខ្លួនពេញលក្ខណៈច្បាប់ហើយទទួលស្គាល់តាំងពីកូននោះនៅក្នុងផ្ទៃម្ដាយតែម្ដង។ ធ្វើបែបនេះដើម្បីឱ្យកូនកើតមកទទួលបានសញ្ជាតិជប៉ុនដោយស្វ័យប្រវត្តិ។ ភាគីខាងប្រុសមានជម្រើស១ទៀតគឺធ្វើយ៉ាងណាទទួលស្គាល់កូននោះជាកូនរបស់ខ្លួនមុនអាយុម្ភៃឆ្នាំ។
ទី៦- មិនត្រូវបោះ ឬហែកក្រដាសប្រាក់ចោលទេ
អ្នកដែលហែកលុយចោល ឬបោះលុយចោល បើសមត្ថកិច្ចចាប់បានត្រូវពិន័យជាប្រាក់២សែនយ៉េន ឬជាប់ពន្ធនាគារ១ឆ្នាំ។
ទី៧- មុននឹងទិញត្រីក្រពតត្រូវតែស្នើសុំអាជ្ញាប័ណ្ណ (license)
បើចង់ទិញត្រីក្រពតយកទៅចម្អិនជាអាហារ ឬរក្សាទុក, លោកអ្នកត្រូវតែមានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាត។ សូម្បីតែព្រះចៅអធិរាជជប៉ុនក៏ត្រូវជាប់បម្រាមដោយច្បាប់នេះដែរ។ច្បាប់មិនអនុញ្ញាតឱ្យព្រះអង្គសោយត្រីក្រពតទេ ព្រោះគេខ្លាចមានបញ្ហាសុខភាពដោយសារត្រីនេះល្បីថាមានសារធាតុពុល។ ដោយឡែក ព្រះញាតិវង្សានុវង្សអាចសោយត្រីក្រពតបាន។
ទី៨- អ្នកឃោសនាបោះឆ្នោតអាចទទួលបានប្រាក់អាហារកិច្ច
អ្នកដែលចូលរួមនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតមានសិទ្ធិទាមទារប្រាក់ប៉ូវត្រឡប់មកវិញសម្រាប់ថ្លៃចំណាយផ្សេងៗដូចជា៖ ការស្នាក់នៅសណ្ឋាគារ ឬផ្ទះសំណាក់១,២ម៉ឺនយ៉េន, ថ្លៃអាហារកិច្ច ៣ពាន់យ៉េន និងថ្លៃចំណាយលើចំណីចំណុកសម្រាប់ញ៉ាំក្រៅពេលតម្លៃ៥រយយ៉េន។
ទី៩- រៀបការជាមួយមនុស្សដែលខ្លួនមិនស្រឡាញ់
អាពាហ៍ពិពាហ៍ដែលធ្វើឡើងទាំងបង្ខំត្រូវចាត់ទុកជាអសារបង់ ហើយត្រូវតែរលាយដោយស្វ័យប្រវត្តិ។ ច្បាប់នេះចង់សំដៅលើការរៀបការទាំងបង្ខំចិត្ត។ កូនប្រុស និងកូនស្រីមិនពេញចិត្តគ្នា។ ប៉ុន្តែឪពុកម្ដាយខាងកូនប្រុស និងកូនស្រីចេះតែរៀបចំផ្ចុងផ្ដើមដើម្បីបំពេញចិត្តគ្រួសារ និងបំពេញចិត្តខ្លួនឯងជាជាងគិតទៅដល់អនាគតរបស់កូន។
ទី១០- នារីមិនអាចបដិសេធការណាត់ជួបស្នេហា
បើភាគីបុរសបបួលនារីចេញទៅក្រៅដើម្បីណាត់គ្នាដើរលេង ឬហូបអីជុំគ្នាតែពីរនាក់ដើម្បីទាក់ទងស្នេហា ខាងភាគីនារីមិនអាចប្រកែកទេ។ កាលណានារីប្រកែកមានន័យថាខុសច្បាប់។ តាមពិត គ្មាននរណាណាគេត្រៀមខ្លួនធ្វើបែបនេះទាំងអស់គ្នាទេ។ គ្រាន់តែថាពេលខ្លះគេខ្ជិលប្រកែក។
ទី១១- ករណីបងប្រុសសូមរៀបការជាមួយសង្សារប្អូនប្រុសខ្លួនឯង
ឧបមាថាមានបុរស២នាក់ជាបងប្អូនបង្កើតនឹងគ្នា។ បើបុរសជាបងពេញចិត្តនឹងសង្សារប្អូនប្រុសរបស់ខ្លួនឯង ហើយគាត់សូមរៀបការជាមួយនារីនោះ មានន័យថាប្អូនប្រុស និងសង្សារត្រូវតែយល់ព្រម។ បើប្រកែកត្រូវចាត់ទុកជាអំពើខុសច្បាប់។
ទី១២- ហាមធ្វើសង្គ្រាមជាមួយប្រទេសដទៃ
ក្រោយពេលជប៉ុនចាញ់សង្គ្រាមលោកលើកទី២ ប្រទេសនេះសរសេររដ្ឋធម្មនុញ្ញដែលប្រកាន់យកគោលការណ៍សន្តិភាពនិយម។ ដូច្នេះ ការធ្វើសង្គ្រាមជាមួយប្រទេសដទៃត្រូវចាត់ទុកជាអំពើខុសច្បាប់។ យោងតាមរដ្ឋធម្មនុញ្ញជប៉ុន, បើប្រទេសជប៉ុនរងការវាយប្រហារពីប្រទេសដទៃ អ្នកដែលរ៉ាប់រងការពារប្រទេសជប៉ុនគឺកងទ័ពអាមេរិក។ អាមេរិកនឹងចេញមុខធ្វើសង្គ្រាមជំនួស៕
ប្រភព៖ The Independent និងប្រភពដទៃទៀត
https://www.independent.co.uk/news/world/9-of-the-most-bizarre-laws-in-the-world-a6770126.html
https://thesmartlocal.jp/strange-japanese-laws/
https://www.timeout.com/tokyo/blog/top-10-strange-laws-in-japan-081815
ចែករំលែកព័តមាននេះ