ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ឃើញអាណិត ក៏​ឈឺឆ្អាល​​ជនរងគ្រោះ​ ស្រាប់តែត្រូវ​បុគ្គលិក​មន្ទីរ​ពហុ​ព្យាបាល​ចោទ​ប្រកាន់

1 ឆ្នាំ មុន
  • ភ្នំពេញ

មានករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង​រវាង​រថយន្ត​បើក​ឆ្លងផ្លូវ​ បាន​បុ.ក​បុរស​ម្នាក់​​ជិះ​ម៉ូតូ​ពេញទំហឹង បណ្ដាល​ឱ្យ​រង​របួស និង​បង្ក​ឱ្យ​មាន​​ការ​ភ្ញាក់ផ្អើល​ដល់​កងកម្លាំង​

រាជធានី​ភ្នំពេញ ៖ បើតាម​សេចក្តីរាយការណ៍​បាន​ឱ្យ​ដឹងថា មានករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង​រវាង​រថយន្ត​បើក​ឆ្លងផ្លូវ​ បាន​បុ.ក​បុរស​ម្នាក់​​ជិះ​ម៉ូតូ​ពេញទំហឹង បណ្ដាល​ឱ្យ​រង​របួស និង​បង្ក​ឱ្យ​មាន​​ការ​ភ្ញាក់ផ្អើល​ដល់​កងកម្លាំង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ ហើយ​ក៏​មាន​រថយន្ត​សង្គ្រោះ​បន្ទាន់​​របស់​មន្ទីរ​ពេទ្យ​ណា​ត្រា​បឹង​ទំពុន បាន​ទៅ​ដឹក​យក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ តែ​គ្រា​នោះ​​ក៏​មាន​បុរស​ម្នាក់​អាណិត​ជន​រង​គ្រោះ​​ ដោយ​ខ្លាច​បាត់បង់​ទ្រព្យសម្បត្តិ​ទូរស័ព្ទ និង​កាបូប​លុយ​​របស់​ជន​រង​គ្រោះ នៅពេល​​​ឡើង​លើ​រថយន្ត​សង្គ្រោះ បុរស​រូប​នោះ​ក៏​​តាម​មក​ជាមួយ តែ​ពេល​មក​ដល់​​មន្ទីរ​ពេទ្យ ស្រាប់តែ​ខាង​សន្តិសុខ និង​បុគ្គលិក​​ដែល​បើករថយន្ត​សង្គ្រោះ​​បាន​ចោ.ទប្រកាន់​បុរស​រូប​នោះ​​ដោយ​សង្ស័យ​ថា ជា​ជនសង្ស័យ​បន្លំ​លួ.ច​យក​ទូរស័ព្ទ​អាយ​ហ្វូ​ន​ភ្នែក​៣ ​របស់​ជន​រង​គ្រោះ ទើប​បង្ក​ឱ្យ​ក្លាយ​ជា​​ហិ.ង្សា​រហូត​​វា.យតប់​គ្នា បណ្ដាល​ឱ្យ​រង​របួស​បែក​មុខមាត់​ហូរ​ឈា.មតែម្ដង។

សេចក្តីរាយការណ៍​បាន​បន្តថា ហេតុការណ៍​​ខាងលើ​នេះ បាន​កើតឡើង​កាល​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ចំណុច​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព​ណា​ត្រា​បឹង​ទំពុន តាម​ផ្លូវ​បេតុង ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ ​មានឈ្មោះ ឡាំ ចាន់​ដា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​រត់​កង់​​បី ស្នាក់​នៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ដែល​ត្រូវ​ខាង​បុគ្គលិក​ពេទ្យ​ណា​ត្រា​ ចោ.ទប្រកាន់​ថា ជា​ជនសង្ស័យ​បន្លំ​ធ្វើ​ជា​គ្រួសារ ដើម្បី​លួ.ច​យក​ទូរស័ព្ទ​ម៉ាក​ហ្វូ​ន​១៣​ប្រូ ​រប​ស់បុរសជន​រង​គ្រោះ ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ បណ្ដាល​បុគ្គលិក​ពេទ្យ​ណា​ត្រា​បឹង​ទំពុន ​វា.យ​យ៉ាង​ចាស់ដៃ រហុត​បែក​មុខមាត់ តែម្ដង។

តាម​ការ​អាះអាង​ពី​បុរស​ជន​រង​គ្រោះ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែ​ក​ញ្ញ ឆ្នាំ​២០២៣​នេះ​ថា គាត់​ជិះ​ម៉ូតូ​​ជាមួយ​មិត្តភក្តិ​ ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះវិញ ប៉ុន្តែ​ចៃដន្យ​ក៏​ឃើញ​គ្រោះថ្នាក់​ចរាចរណ៍មួយ​​បាន​កើតឡើង ដោយ​បុរស​ជិះ​ម៉ូតូ​ទៅ​បុ.ក​រថយន្ត​តូ​យ៉ូ​តា​ព្រូស ខណៈ​​ពេល​កំពុង​បើក​ឆ្លងផ្លូវ។ ភ្លាម​ៗ​នោះ ក៏​ឃើញ​ជន​រង​គ្រោះ​រង​របួស ហើយ​ក៏​មាន​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​ណា​ត្រា​បឹង​ទំពុន បាន​មក​ដល់​កន្លែង​កើតហេតុ រួច​​ដឹក​យក​ជន​រង​គ្រោះ​ទៅ​​សង្គ្រោះ។

បុរស​ខាងលើ​បន្តថា តែ​ដោយ​សារ​ធ្លាប់​ឃើញ​មាន​សារព័ត៌មាន​តែងតែ​ផ្សាយ​ពី​ការ​បន្លំ​យក​ទ្រព្យសម្បត្តិ​របស់​ជន​រង​គ្រោះ ដូច​ជា​កាបូប​លុយ ទូរស័ព្ទ និង​គ្រឿងអលង្កា​រ​​នៅ​ជាប់​ខ្លួន​ជាដើម ទើប​ប្រជា​ពលរដ្ឋ​នៅ​កន្លែង​កើតហេតុ បាន​ជំរុញ​ឱ្យ​គាត់​ទៅ​តាម​រថយន្ត​សង្គ្រោះ​​បន្ទាន់​ឯកជននោះ ដើម្បី​ជួយ​ទាក់ទង​គ្រួសារ​​របស់​ជន​រង​គ្រោះ។ តែ​ពេល​មក​ដល់​​មន្ទីរ​ពេទ្យ ​គាត់​បាន​យក​ទូរស័ព្ទ​របស់​ជន​​រង​គ្រោះ​​ដែល​កំពុង​តែ​សាក​ថ្ម​នៅមន្ទីរ​​ពេទ្យ ក្នុង​គោលបំណង​ឆែក​​រក​លេខ​ទូរស័ព្ទ​គ្រួសារ​ជន​រង​គ្រោះ តែ​ក៏​ត្រូវ​បុគ្គលិក​របស់​មន្ទីរពេទ្យ​ណា​ត្រា​បឹង​ទំពុន​ ឃើញ ហើយ​ក៏ចោ.ទប្រកាន់​មក​លើ​រូប​គាត់​ថា «ជនសង្ស័យ​បន្លំ​ជា​បងប្អូន​ប៉ង​លួ.ច​ទូរស័ព្ទ» ទៅវិញ។

បុរស​ខាងលើ​បន្ត​ទៀតថា «បន្ទាប់​ក៏​បាន​ទាស់​ពាក្យ​សម្ដី​គ្នា ​រហូត​ភាគី​ខាង​បុគ្គលិក​ពេទ្យ​ ប្រើ​ហិ.ង្សា​មក​លើ​រូប​គាត់ តាំងពី​បរិវេណ​ក្បែរ​ពេទ្យ ហើយពេល​នោះរូប​​គាត់​ក៏​បាន​រត់ ដើម្បី​​ឱ្យ​គេឯង​ជួយ​ ដោយ​រត់​រហូត​មក​ដល់ ​KTV​ ស្រូវ​ទុំ តាម​ផ្លូវ​៣៧១ នៅ​តែ​បុគ្គលិក និង​អ្នក​បើករថយន្ត​សង្គ្រោះ​ដេញ​វា.យ និង​មាន​បំណង​ចាប់​គាត់​​ដាក់​ចូល​រថយន្ត​សង្គ្រោះ​បន្ទាន់ ​ពណ៌​លឿង​ គ្មាន​ផ្លា​ក​លេខទៀត។ ប៉ុន្តែ​ពេល​នោះ រូប​​គាត់​បាន​រើ​​បម្រះ​ រួច​រត់​ចូល​ហាង ​KTV​ ស្រូវ​ទុំ ទើប​បុគ្គលិក​ពេទ្យ​ចំនួន​៥​នាក់​បាន​​បើករថយន្ត​ចេញ​បាត់។ បន្ទាប់​មក​​​គាត់​ក៏​ចេញ​មក​ក្រៅ​វិញ រួច​​ទូរស័ព្ទ​ប្ដឹង​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​ ដើម្បី​សុំ​អន្តរាគមន៍​ និង​ដាក់​ពាក្យបណ្ដឹង​ពី​បទ​បង្ក​ហិ.ង្សា​ដោយ​ចេតនា​ បណ្ដាល​រូប​គាត់​រង​​របួស ។

​ចំណែក​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន ​​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ទំពុន​ទី​២ បាន​បញ្ជាក់​ដែរ​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ ករណី​បុគ្គលិក​មន្ទីរពេទ្យ​ឯកជន ​បាន​វា.យ​ទៅ​លើ​បុរស​ម្នាក់ ដែល​រង​ការ​ចោ.ទ​ថា​«ជនសង្ស័យ​លួ.ច​ទូរស័ព្ទ» បាន​ចុះ​មក​កន្លែង​កើតហេតុ​ ដើម្បី​សាកសួរ​នាំ​បុរស​ជន​រង​គ្រោះ ដែល​ត្រូវ​សន្តិសុខ​បុគ្គលិក​ពេទ្យ​ចោ.ទ​ជា​ជនសង្ស័យ និង​នាំ​​ខ្លួន​មកកាន់​​ប៉ុស្តិ៍​ទទួល​ពាក្យបណ្ដឹង។ ហើយ​ចំណែក​​ខាង​សន្តិសុខ​ពេទ្យ និង​បុគ្គលិក​សរុប​៥​នាក់​ មិន​បាន​ចូលខ្លួន​មក​ឆ្លើយ​បំភ្លឺ​ទេ រង់ចាំ​សមត្ថ​កិច្ច​ប្រើ​លិខិត​អញ្ជើញ​ឱ្យ​អ្នក​ដែល​ពាក់ព័ន្ធ​ចូល​មក​ឆ្លើយ​បំភ្លឺ​តាម​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ