ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ជំរុញ​កម្ពុជា ឱ្យ​ព​ន្លឿ​ន​ការ​ទទួលយក​អ្នកទោស​កម្ពុជា នៅ​អា​មេ​រិ​ក

1 ឆ្នាំ មុន
  • ភ្នំពេញ

អា​មេ​រិ​កបាន​ស្នើ​ដល់​ប្រទេស​កម្ពុជា ឱ្យ​ព​ន្លឿ​ន​នីតិវិធី នៃ​ការ​ទទួលយក​អ្នកទោស​កម្ពុជា ដែល​កំពុង​ស្ថិត​នៅ​ប្រទេស​អា​មេ​រិ​ក កាលពី​ថ្ងៃ​សុក្រ ទី​២២ ខែកញ្ញា​។

អា​មេ​រិ​កបាន​ស្នើ​ដល់​ប្រទេស​កម្ពុជា ឱ្យ​ព​ន្លឿ​ន​នីតិវិធី នៃ​ការ​ទទួលយក​អ្នកទោស​កម្ពុជា ដែល​កំពុង​ស្ថិត​នៅ​ប្រទេស​អា​មេ​រិ​ក កាលពី​ថ្ងៃ​សុក្រ ទី​២២ ខែកញ្ញា​។

សំណើ​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​ទ្វេភាគី និង​ពិភាក្សា​ការងារ រវាង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ វ៉ិ​ច​តូ​រី​យ៉ា នូ​លែ​ន (Victoria Nuland) អនុរដ្ឋមន្ត្រី​ករ​បរទេស​ស្ដីទី សហរដ្ឋអាមេរិក​នា​រសៀល​ថ្ងៃ​សុក្រ ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៣ ក្នុង​ឱកាស​សម្តេច​ធិ​បតី អញ្ជើញ​ចូលរួម​កិច្ច​ពិភាក្សា​ទូទៅ នៃ​មហាសន្និបាត​អង្គការ សហប្រជាជាតិ​លើក​ទី​៧៨ នៅ​ទីក្រុង​ញូ​វ​យ៉​ក នៃ​សហរដ្ឋអាមេរិក​។

ភាគី​ទាំង​ពីរ បាន​ពិភាក្សា​គ្នា​ផង ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋ​ខ្មែរ ដោយ​លោក​ជំទាវ វ៉ិ​ច​តូ​រី​យ៉ា នូ​លែ​ន បាន​ស្នើ​ព​ន្លឿ​ន​នីតិវិធី​នៃ​ការ​ទទួលយក​ពលរដ្ឋ​ទាំងនោះ​។ ជា​ការ​ឆ្លើយ​តប សម្តេច​ធិ​បតី បាន​បញ្ជាក់​ថា ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា នឹង​ពិនិត្យ​កែសម្រួល​នីតិវិធី ឱ្យ​ដំណើរការ​ដោយ​រលូន ឆាប់រហ័ស និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ សម្ដេច​ធិ​បតី ក៏​បាន​ស្នើ​ឱ្យ​សហរដ្ឋ​អាមេ​រិក​យកចិត្តទុកដាក់ ជា​ពិសេស​ចំពោះ​ពលរដ្ឋ​ខ្មែរ ដែល​ត្រូវធ្វើ​មាតុភូមិនិវត្តន៍ និង​ដែល​មាន​បញ្ហា​សុខភាព​។ លោក​ជំទាវ វ៉ិ​ច​តូ​រី​យ៉ា នូ​លែ​ន បាន​បញ្ជាក់​ថា បញ្ហា​សុខភាព គឺជា​អ្វី​ដែល​សហរដ្ឋអាមេរិក​បាន​យកចិត្តទុកដាក់​កន្លង​មក និង​បន្ត​យកចិត្តទុកដាក់ ជា​ពិសេស​បន្ថែម​ទៀត តាម​ការ​ស្នើ​របស់​សម្ដេច​ធិ​បតី​។

ចាប់តាំងពី​ការ​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០០២ រវាង​អា​មេ​រិ​ក និង​កម្ពុជា លើ​កិច្ចព្រមព្រៀង សម្រាប់​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ជនជាតិ​ខ្មែរ នៅ​អា​មេ​រិ​ក ដែល​ធ្លាប់​ជាប់​ទោស​នោះ គេ​ដឹង​ថា អា​មេ​រិ​កបាន​បញ្ជូន​អ្នកទោស​ទាំងនោះ​ជាង​១០០០​នាក់​មក​កាន់​កម្ពុជា​។

សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​លោក​ជំទាវ វ៉ិ​ច​តូ​រី​យ៉ា នូ​លែ​ន (Victoria Nuland) អនុរដ្ឋមន្ត្រី​ការ​បរទេស​ស្ដីទី អា​មេ​រិ​ក ។ នៅ​ក្នុង​ជំនួប​នេះ លោក​ជំទាវ វ៉ិ​ច​តូ​រី​យ៉ា នូ​លែ​ន បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ សម្ដេច​ធិ​បតី ដែល​បាន​អញ្ជើញ​មក​ទីក្រុង​ញូ​វ​យ៉​ក ដើម្បី​ចូលរួម​កិច្ច​ពិភាក្សា​ទូទៅ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ លើក​ទី​៧៨ និង​បាន​អបអរសាទរ​ចំពោះ​ការ​ជ្រើសតាំង​សម្ដេច​ធិ​បតី ជា​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។

លោក​ជំទាវ​វ៉ិ​ច​តូ​រី​យ៉ា នូ​លែ​ន បាន​គូសបញ្ជាក់​បន្ថែម​ថា សហរដ្ឋអាមេរិក ស្វាគមន៍​ឱកាស ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ តាម​រយៈ​ការ​ធ្វើការ​ជិត​ស្និទ្ធ​ជាមួយ សម្ដេច​ធិ​បតី និង​ចង់​ឃើញ​សម្ដេច​ធិ​បតី ក៏​ដូច​ប្រទេស​កម្ពុជា​ទាំងមូល ទទួល​បាន​ជោគជ័យ​។

កិច្ច​ពិភាក្សា​បាន​ផ្តោត​លើ​ការ​រិះរក​វិធី និង​មធ្យោបាយ សម្រាប់​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​ឈាន​ឡើង​មួយ​កម្រិត​ទៀត​។ ឆ្លៀត​ក្នុង​ឱកាស​នេះ លោក ជំទាវ វ៉ិ​ច​តូ​រី​យ៉ា នូ​លែ​ន បាន​គោរព​ជម្រាប​ជូន​សម្ដេច​ធិ​បតី ថា សហរដ្ឋអាមេរិក បាន​សម្រេច​ផ្ដល់​ជូន​ឡើង​វិញ នូវ​ជំនួយ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ១៨​លាន​ដុល្លារ​អា​មេ​រិ​ក តាម​រយៈ​ទីភ្នាក់ងារ​អា​មេ​រិ​ក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) ដែល​សហរដ្ឋអាមេរិក​បាន​ផ្អាក ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣​។

ការ​សម្រេចចិត្ត​អា​មេ​រិ​ក​ផ្តល់​ជំនួយ​ឡើង​វិញ​ដល់​កម្ពុជា គឺជា​សញ្ញា​ដ៏​វិជ្ជមាន​មួយ នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​មហាអំណាច​និង​កម្ពុជា​។ ភាពល្អ​ប្រសើរ​ឡើង​វិញ នៃ​ទំនាក់ទំនង​កម្ពុជា និង​អា​មេ​រិ​ក នឹង​ផ្តល់​ផលប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ