ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលប៉ុស្តិ៍ច្បារអំពៅ២ ឃាត់ជនសង្ស័យ៣នាក់ពាក់ព័ន្ធ៤ករណី

7 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​០៣​នាក់​ដែល​ជា​មុខសញ្ញា​ចាស់ និង​ជា​មុខសញ្ញា​ជួញដូរ​គ្រឿង​ញៀ​.​ន​យ៉ាង​សកម្ម​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន​, ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​មាន​ដីការ​ឲ្យ​ចាប់ខ្លួន ។ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ​ជាប់​ៗ​គ្នា​នៅ​ថ្ងៃ​ទី​២១ និង…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​០៣​នាក់​ដែល​ជា​មុខសញ្ញា​ចាស់ និង​ជា​មុខសញ្ញា​ជួញដូរ​គ្រឿង​ញៀ​.​ន​យ៉ាង​សកម្ម​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន​, ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​មាន​ដីការ​ឲ្យ​ចាប់ខ្លួន ។

ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ​ជាប់​ៗ​គ្នា​នៅ​ថ្ងៃ​ទី​២១ និង ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៣ ស្ថិត​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ដោយ​អនុវត្តន៍​តាម​បទបញ្ជា​របស់​លោក​វរ​សេនី​ឯក ម៉ៅ សឿ​ត អធិការ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​លោក អ៊ុ រតនា នាយ​ប៉ុស្តិ៍​នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ បាន​ធ្វើការ​បង្ក្រាប ដូច​ភ្លៀងរលឹម ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២០-២១ ខែកញ្ញា ឆ្នាំ​២០២៣ ស្ថិត​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ទី​1-​ឈ្មោះ ជុំ ទី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ។ (​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន ដកហូត​០១​កញ្ចប់​តូច​) ទី​២-​ឈ្មោះ សុខ ផល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​ជួល ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ ភ្នំពេញ ។ (​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន ដកហូត​០២​កញ្ចប់​តូច​) ។

ប្រភព​ដដែល​បាន​បន្ត​លុះដល់​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​០១​និង​០០​នាទី កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ស្រាវជ្រាវ​បន្ត​ឃាត់​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ យូ គឹ​ម​ដា​រុណ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន ដកហូត​ក្រាម​ស​ថ្លា​០១​កញ្ចប់​ធំ​ល្មម ដែល​ជនសង្ស័យ​បាន​លាក់​ក្នុង​កញ្ចប់​ការី ទុក​ក្នុង ហោ​ប៉ាវ​ខោ ខាងឆ្វេង និង​អនុវត្តន៍​តាម​ដីការ​បង្កា​ប់​អោយ​ចាប់ខ្លួន​លេខ ៦៤៥ “​ឌ​” ដ​ច​ន ចុះ​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៧ របស់​លោក អ៊ឹម វណ្ណៈ ចៅក្រម​ជុះ​នុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ រួម និង​វត្ថុ​តាង ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍ កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ​ចាត់ការ​បន្ត​តាម​និ​តិ​វិធី ៕ ដោយ ៖ រដ្ឋា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ