ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចចិត្ត​! លោកយាយ​ពិការ​ភ្នែក និង​ប្ដី​ពិការ​ជើង អង្គុយ​លក់​កាហ្វេ​ទាំង​ថ្ងៃ​ក្ដៅ ដើម្បី​ចិញ្ចឹមជីវិត​(​វី​ដេ​អូ​)

7 ខែ មុន

លោកយាយ​វ័យ​ចំណាស់​ម្នាក់​ដែល​ពិការ​ភ្នែក​ទាំង​សងខាង និង​លោកតា​ដែល​មាន​ពិការ​ជើង កំពុង​តែ​អង្គុយ​លក់​កាហ្វេ ដើម្បី​ចិញ្ចឹមជីវិត​នៅ​ក្នុង​តំបន់​សួន​សាធារណៈ Chaloem Phrakiat,​ដើម្បី​រក​លុយ​យក​ទៅ​បង់ថ្លៃ​ផ្ទះ ថ្លៃ​ទឹក និង​ភ្លើង​

ប្រទេស​ថៃ ៖ លោកយាយ​វ័យ​ចំណាស់​ម្នាក់​ដែល​ពិការ​ភ្នែក​ទាំង​សងខាង និង​លោកតា​ដែល​មាន​ពិការ​ជើង កំពុង​តែ​អង្គុយ​លក់​កាហ្វេ ដើម្បី​ចិញ្ចឹមជីវិត​នៅ​ក្នុង​តំបន់​សួន​សាធារណៈ Chaloem Phrakiat,​ដើម្បី​រក​លុយ​យក​ទៅ​បង់ថ្លៃ​ផ្ទះ ថ្លៃ​ទឹក និង​ភ្លើង​។ នេះ​បើ​យោង​ទៅ​តាម​រយៈ​សារព័ត៌មាន​ដ៏​ល្បី​របស់​ថៃ «Khaosod» បាន​រាយការណ៍​ប្រាប់​ឱ្យ​ដឹង​។

ហើយ​នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៣ មាន​មនុស្ស​ជា​ច្រើន​នាក់​នាំ​គ្នា​សម្រុក​ទៅ​ថត​វី​ដេ​អូ​ឃ្លី​បយក​ទៅ​បង្ហោះ ដើម្បី​សុំ​ជំនួយ និង​ជួយ​ទិញ ព្រមទាំង​គាំទ្រ​គាត់​ផង​ដែរ​។ ដោយ​លោកយាយ​ពិការ​ភ្នែក ចំណែកឯ​ប្ដី​របស់​គាត់​វិញ ក៏​ពិការ​ជើង​ម្ខាង កំពុង​តែ​លក់​កាហ្វេ​នៅ​ស្រះ​ទឹក​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ Phukrang ស្រុក Phra Phutthabat ខេត្ត Saraburi ប្រទេស​ថៃ​។

នៅ​ពេល​ដែល​វី​ដេ​អូ​ឃ្លី​ប​ខាងលើ​នេះ ត្រូវ​បាន​ចែករំលែក​ពាសពេញ​បណ្ដាញ​ទំនាក់ទំនង​សង្គម​រួច​មក ក៏​មាន​អ្នក​និយម​លេង Internet ជា​ច្រើន​នាក់​នាំ​គ្នា​ផ្ញើ​សារ​លើកទឹកចិត្ត​ជួយ​លោកតា និង​លោកយាយ ព្រមទាំង​បាន​អញ្ជើញ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​នៅ​តាម​ផ្លូវ​ឱ្យ​ជួយ​ទិញ និង​គាំទ្រ​ពួក​គាត់​ផង​។

មិន​ឈរ​ឱបដៃ​មើល​តទៅ​ទៀត ភ្លាម​ៗ​នោះ អ្នក​យក​ព័ត៌មាន​ទាំងប្រុស​ទាំងស្រី ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​សួន​សាធារណៈ Chaloem Phrakiat នៅ​ភូមិ Phukrang ឃុំ Phukrang ស្រុក Phra Phutthabat ខេត្ត Saraburi ។ បន្ទាប់​មក ពួក​គេ​ក៏​ប្រទះ​ឃើញ​លោកយាយ ដែល​ត្រូវ​គេ​ស្គាល់ឈ្មោះ​ថា Kamlai Pho Kerd អាយុ​៥៩​ឆ្នាំ ដោយ​លោកយាយ​ពិការ​ភ្នែក​ទាំង​សងខាង ចំណែកឯ​ប្ដី​របស់​លោកយាយ​វិញ គាត់​មានឈ្មោះ​ថា Loto អាយុ​៦៤​ឆ្នាំ លោកតា​ក៏​ត្រូវ​ពិការ​ជើង​ផង​ដែរ ដោយសារ​តែ​ជំងឺ​ស្វិតដៃជើង​។ ហើយ​មួយ​ថ្ងៃ​ទល់​ល្ងាច លោកតា និង​លោកយាយ គឺ​តែងតែ​អង្គុយ​លក់​ជា​ប្រចាំ មាន​ដូច​ជា ៖ កាហ្វេ​ទឹកកក កាហ្វេ​ក្តៅ និង​ភេសជ្ជៈ សម្រាប់​អ្នក​ជិះឡាន និង​ម៉ូតូ​ផង​ដែរ​។

ស្រប​ពេល​ឃើញ​នៅ​រូបភាព​ទាំង​អស់នេះ ត្រូវ​គេ​បាន​ផ្សព្វផ្សាយ​ត​ៗ​គ្នា​មិន​ឈប់​រួច​មក ក៏​សង្កេត​ឃើញ​ថា មាន​អតិថិជន​មិន​តិច​នាក់​នោះ​ទេ នាំ​គ្នា​ចូល​ទៅ​ជួយ​ទិញ និង​គាំទ្រ​ជា​បន្តបន្ទាប់​។ ស្រប​ពេល​នោះ​ដែរ ក៏​មាន​ស្រី​ស្អាត​ម្នាក់​ឈ្មោះ​ថា «Nong Ploy» ដែល​ជា​ប្រជាពលរដ្ឋ រស់នៅ​ស្រុក Phra Phutthabat នោះ​ដែរ ពេល​បានឃើញ​ដូច្នេះ​ភ្លាម នាង​ក៏​យក​ប្រាក់​បន្តិចបន្តួច​ចំនួន ១.៥០០ បាត យក​ទៅ​ប្រគល់​ឲ្យ​គូស្នេហ៍​លោកតា​លោកយាយ​ផង​ដែរ​។

ពេល​នោះ​នាង​បាន​និយាយ​ថា «​គាត់​ឮដំណឹង​នេះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ហើយ​ខ្ញុំ​ក៏​បាន​ផ្ញើ​រូបភាព ក៏​ដូច​ជា​វី​ដេ​អូ​មក​ឱ្យ​បងស្រី​របស់ខ្ញុំ​គាត់​មើល ទើប​គាត់​ដឹង​ថា លោកតា​លោកយាយ​លក់​នៅ​ក្នុង​តំបន់​ដែល​ពួក​ខ្ញុំ​រស់នៅ​ដែរ​។ ដូច្នេះ​ហើយ ទើប​ថ្ងៃនេះ ខ្ញុំ​បាន​ហៅ​គ្នា​បើកឡាន​មក​មើល ដើម្បី​មក​ជួយ​លោកតា​លោកយាយ​។ ចំណែក​មិត្ត​របស់​បងស្រី​ខ្ញុំ ក៏​បាន​ដាក់​ប្រាក់​ចំនួន ១.៥០០ បាត ដើម្បី​ជួយ​ជីដូន​ជីតា​ផង​ដែរ ពីព្រោះ​ថា គាត់​មិន​មាន​ពេល​មក​នោះ​ទេ ដោយសារ​តែ​រវល់​ពេក​។ ដំបូង​ឡើយ ខ្ញុំ​មិន​គិត​ថា នឹង​បាន​ជួប​គ្នា​ជាមួយ​លោកយាយ​លោកតា​នោះ​ទេ តែ​ពេល​បាន​ជួប​ហើយ​ពិតជា​អាណិត​ខ្លាំង​ណាស់​»​។

ក្រោយមក ពួក​គេ​ក៏​បាន​ជួយ​ឧបត្ថម្ភ ក៏​ដូច​ជា​ជួយ​ទិញ​កាហ្វេ​ទឹកកក​របស់​លោកតា​លោកយាយ​ម្នាក់​១​កែវ និង​ជូន​លោកយាយ​១០០​បាត សម្រាប់​ការ​លក់​កាហ្វេ​ទឹកកក​។ បន្ទាប់​មក លោកយាយ​ក៏​រៀបចំ​ធ្វើ​កាហ្វេ រួច​ហុច​ប្រគល់​ជូន​ទៅ​ឱ្យ​លោកតា ជា​អ្នក​ចាក់​កាហ្វេ​ចូល​ទៅ​ក្នុង​កែវ ដោយសារ​តែ​លោកយាយ​ពិការ​ភ្នែក​មើល​មិនឃើញ​នោះ​ទេ ប៉ុន្តែ​គាត់​អាច​ធ្វើ​កាហ្វេ​បាន ព្រោះតែ​ចាំ​កន្លែង​ទុក​ដាក់​របស់របរ​។ ចំណែក​លោកតា​ដែល​ពិការ​ជើង​វិញ គាត់​ជា​អ្នក​អង្គុយ​លក់​ភេសជ្ជៈ​។

បើ​យោង​ទៅ​តាម​លោកយាយ​លោកតា​ក៏​បាន​ប្រាប់​ដែរ​ថា «​ពេល​ខ្លះ​មាន​សប្បុរសជន​បាន​បញ្ជា​ទិញ​កាហ្វេ​១​កែវ ដោយ​គាត់​លក់​តម្លៃ​២៥​បាត​ក្នុង​មួយ​កែវ តែ​គេ​ឱ្យ​គាត់​១០០​បាត ពេល​ខ្លះ​៥០​បាត​ក៏​មាន​ដែរ រហូត​ដល់​ថ្នាក់​លោកយាយ និង​លោកតា​លើកដៃ​សំពះ​អរគុណ​ចំពោះ​ទឹកចិត្ត​របស់​អតិថិជន​ទៀត​ផង​»​។

មិនតែប៉ុណ្ណោះ លោកយាយ Kamlai គាត់​បាន​និយាយ​បន្ត​ថា «​គាត់​លក់​កាហ្វេ និង​ភេសជ្ជៈ ២​នាក់​យាយ​តា​យូរ​ដែរ​មក​ហើយ ខ្ញុំ​ពិការ​ភ្នែក​ទាំង​សងខាង​អស់​រយៈពេល​២០​ឆ្នាំ​ហើយ តាំងពី​ខ្ញុំ​អាយុ​៥​ឆ្នាំ ដោយសារ​ជំងឺ​អុតស្វាយ​ក្នុង​ភ្នែក​។ ចំណែក​ប្ដី​របស់​គាត់ គ្រូពេទ្យ​បាន​ចាក់​ថ្នាំ​តាម​សរសៃ​ឈា​.​ម​ពេល​គាត់​អាយុ​៨​ខែ ធ្វើ​ឱ្យជើង​របស់​គាត់​ស្វិត និង​មាន​ជំងឺ​ស្វិតដៃជើង​រហូត​មក​ដល់​ឥឡូវ​។ ហើយ​រាល់​ថ្ងៃនេះ ប្ដី​របស់ខ្ញុំ គាត់​ជា​អ្នក​បើក​ម៉ូតូ​ទៅ​លក់​កាហ្វេ បែប​នេះ​រាល់ថ្ងៃ​»​។

លោកយាយ Kamlai គាត់​បាន​និយាយ​ទៀត​ថា «​ពេល​ខ្លះ​ក៏​លក់ដាច់​ទៅ ហើយ​ពេល​ខ្លះ​ទៀត​ក៏​លក់​មិន​ដាច់​ទៅ​។ ជួនកាល​មួយ​ថ្ងៃ ទទួល​បាន​ប្រហែល 100-200 បាត ព្រោះ​ពួក​គាត់​លក់ គឺ​មាន​តែ​កាហ្វេ​ទឹកកក ទឹកដប ទឹកដោះគោ​ត្រជាក់ និង​ភេសជ្ជៈ​ប៉ុណ្ណោះ​។ ហើយ​សព្វ​ថ្ងៃនេះ លោកយាយ​និង​លោកតា​ស្នាក់​នៅ​ជួល​ផ្ទះ​គេ​ទេ ពី​កន្លែង​លក់​ទៅ​ផ្ទះ​ប្រហែល​ចម្ងាយ 2km លោកយាយ​លោកតា​ចេញពីផ្ទះ​នៅ​ម៉ោង​៦​ព្រឹក ហើយ​ឈប់​លក់​នៅ​ម៉ោង​៣​ឬ​៤​រសៀល ចំណែកឯ​ថ្លៃ​ផ្ទះ​ជួល​បង់​អោយ​គេ 1,500 បាត​ក្នុង​មួយ​ខែ រួម​ទាំង​ថ្លៃ​ទឹក ថ្លៃ​ភ្លើង 2,000 បាត​ក្នុង​មួយ​ខែ​ទៀត​»៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ