ខេត្តកំពង់ចាម ៖ ដោយមើលឃើញមានភាពចន្លោះប្រហោង អាជ្ញាធរមូលដ្ឋាន និងប្រធានមន្ទីរធម្មការ និងសាសនាខេត្ត តំណាងព្រះមេគណខេត្ត បានរៀបចំតែងតាំងគណៈកម្មាការ និងអាចារ្យវត្តជើងព្រៃ ស្ថិតនៅឃុំជើងព្រៃ ស្រុកបាធាយ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៣ នេះ ។ ជាមួយនោះ ក៏មានអតីតគណៈកម្មការអាចារ្យវត្តដែលបានលាឈប់ និងប្រជាពលរដ្ឋមួយចំនួនបានមកចូលរួមដោយក្នុងចិត្តយល់ថា ក្រែងមានការប្រកាសតែងតាំងព្រះចៅអធិការវត្តថ្មី ។

លោកសាន ឃឿន ប្រធានការិយាល័យធម្មការ និងសាសនាស្រុកបាធាយប្រាប់តាមទូរសព្ទឱ្យដឹងថា រដូវបិណ្ឌភ្ជុំបិណ្ឌកាន់តែខិតជិតមកដល់ហើយ ។ នៅវត្តជើងព្រៃមិនទាន់មានគណៈកម្មការ និងអាចារ្យវត្ត ដូច្នេះហើយ ទើបក្រុមគណៈកម្មការចម្រុះបានរៀបចំតែងតាំងគណៈកម្មការ និងអាចារ្យវត្តថ្មី ដើម្បីរៀបចំរដូវបន្ទាន់ឱ្យប្រព្រឹត្តទៅដោយសមរម្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ។

លោកប្រធានការិយាល័យធម្មការស្រុកបាធាយបន្តថា ព្រះរាជគណ ស៊ុ ប៉ែត មានព្រះជន្មជាង៤០ព្រះវស្សា ពីមុនជាគ្រូសូត្រស្ដាំនៅវត្តជើងព្រៃនេះ ហើយក្រោយមកបានតែងតាំងជាព្រះចៅអធិការវត្តដែលរហូតមកដល់សព្វថ្ងៃមានរយៈពេលប្រមាណជិត១០ឆ្នាំហើយ ។ សូមបញ្ជាក់ថា គណៈកម្មការវត្តនិងអាចារ្យដែលបានលាឈប់ដោយការស្ម័គ្រចិត្តធ្វើឡើងនៅសាលាអនុគណស្រុកបាធាយនាពេលកន្លងទៅ គឺធ្វើឡើងតាមការស្ម័គ្រចិត្តមិនមានការបង្ខិតបង្ខំណាមួយនោះទេ ។
លោកប្រធានធម្មការស្រុកបានលើកឡើងថា ក្រុមគណៈកម្មការវត្តចាស់បានចោទប្រកាន់មកលើព្រះចៅអធិការវត្តថា បានចំណាយបច្ច័យលើការសាងសង់ខុសខ្ទង់ តែព្រះចៅអធិការវត្តមានវិក្ក័យបត្រចំណាយត្រឹមត្រូវក៏នាំគ្នានៅស្ងៀម…។
ក្រោយពីមានរឿងបែបនេះ កើតឡើងទើបក្រុមគណៈកម្មការនិងអាចារ្យវត្តបាននាំគ្នាលាឈប់តាមការស្ម័គ្រចិត្តរយៈពេល២ ទៅ៣ខែមកហើយ ។ លុះមកដល់ព្រឹកថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៣ នឹកស្មានថាមានការតែងតាំងព្រះចៅអធិការវត្តថ្មី ដោយពួកគាត់នាំគ្នាមកចូលរួមស្ដាប់ តែពិតគឺមានការប្រកាស។រៀបចំគណៈកម្មការនិងអាចារ្យវត្តថ្មីជំនួសអ្នកដែលលាឈប់តែប៉ុណ្ណោះគឺមិនមានការតែងតាំងព្រះចៅអធិការវត្តថ្មីឡើយ ។

លោក សាន ឃឿន ប្រធានធម្មការស្រុកប្រធានបញ្ជាក់ថា ក្រុមអ្នកដែលចូលរួមនៅម្ខាងម្នាក់នៃកម្មវិធីដែលមានគ្នាប្រមាណក្រោម១០០នាក់ ហើយអ្នកដែលចូលរួមសរុបជាង២០០នាក់ ។ ជាមានព័ត៌មានបន្ថែម កោះសន្តិភាពនឹងផ្សាយជូនបន្ត ។

លោក សាន ឃឿន ប្រធានធម្មការស្រុកប្រធានបញ្ជាក់ថា ក្រុមអ្នកដែលចូលរួមនៅម្ខាងម្នាក់នៃកម្មវិធីដែលមានគ្នាប្រមាណក្រោម១០០នាក់ ហើយអ្នកដែលចូលរួមសរុបជាង២០០នាក់ ។ ជាមួយនោះ កម្មវិធីបានដំណើរការប្រព្រឹត្តទៅជាធម្មតាមិនមានការរំខានណាមួយគួរឲ្យកត់សម្គាល់ទេ ។ ក្នុងពេលចុះប្រកាសគណៈកម្មការវត្តនេះ លោកប្រធានធម្មការនិងសាសនាខេត្តក៏បានផ្ដាំផ្ញើដល់គណៈកម្មការនិងអាចារ្យវត្តថ្មីត្រូវតែរៀបចំបុណ្យទាន ពិសេសរដូវបិណ្ឌភ្ជុំបិណ្ឌក្នុងពេលខាងមុខកាន់តែខិតជិតមកដល់ធ្វើយ៉ាងណាឲ្យបានសមរម្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ។

លោក ឡុញ សារ៉ូ អភិបាលរងស្រុកបាធាយបានឲ្យដឹងតាមទូរសព្ទដែលថា ភាគីម្ខាងដែលមកតវ៉ានោះមាននៅក្រៅបរិវេណស្រុក និងនៅក្រោមដើមដូង (ភាគីគណៈកម្មការអាចារ្យវត្តដែលលាឈប់) នៅម្ខាងពីកន្លែងរៀបចំកម្មវិធីប្រកាសតែងតាំងគណៈកម្មការនិងអាចារ្យវត្តថ្មី ។ ជាមួយនោះ ក៏មានក្រុមភាគីដែលមិនពេញចិត្តបានមកចូលមកបង្កការរំខាន និងមិនពេញចិត្តកម្មវិធីនេះ ដែលមានគ្នាប្រមាណជា១០០នាក់ ហើយតាមការលេចឮគេមានប្រព័ន្ធបណ្ដាញនៅក្រៅប្រទេសទៀត
ផង។
ទោះជាយ៉ាងណាក៏ដោយ ដំណើរការប្រកាសគណៈកម្មការអាចារ្យវត្តថ្មីដែលមានគ្នាជាង១០នាក់បានប្រព្រឹត្តទៅជាធម្មតារហូតដល់ចប់កម្មវិធី ។
មានព័ត៌មានបន្ថែម កោះសន្តិភាពនឹងផ្សាយជូនបន្ត ។



ចែករំលែកព័តមាននេះ