ព្រះអគ្គីលេបត្របាក់ផ្ទះទទួលជួសជុលឧបករណ៍អគ្គិសនីមួយកន្លែងយ៉ាងសន្ធោសន្ធៅ
- ភ្នំពេញ
ត្រង់ហ្វូភ្លើង នៅក្នុងផ្ទះទទួលជួសជុលឧបករណ៍អគ្គិសនី មួយកន្លែង ត្រូវបានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ
ត្រង់ហ្វូភ្លើង នៅក្នុងផ្ទះទទួលជួសជុលឧបករណ៍អគ្គិសនី មួយកន្លែង ត្រូវបានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ត្រង់ហ្វូភ្លើង នៅក្នុងផ្ទះទទួលជួសជុលឧបករណ៍អគ្គិសនី មួយកន្លែង ត្រូវបានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់អន្តរាគមន៍បា.ញ់ទឹកពន្លត់ កាលពីនៅវេលាម៉ោង៧យប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ៤៨៤ តាមបណ្ដោយផ្លូវបេតុងលេខ១៨MC ស្ថិតក្នុងភូមិព្រែកទាល់ ក្រុមទី៦ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
សេចក្តីរាយការណ៍បានឱ្យដឹងថា ម្ចាស់ទីតាំងខាងលើនេះមានឈ្មោះ ទៀង ប៉ុនធឿន ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរជាជាងជួសជុលឧបករណ៍អគ្គិសនី។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា «មុនពេលកើតហេតុ ផ្ទះខាងលើនេះ គឺជាផ្ទះទទួលជួសជុលឧបករណ៍អគ្គិសនី បានបិទទ្វារ និងមានមនុស្សនៅក្នុងផ្ទះជាធម្មតា។ លុះពេលវេលាកើតហេតុ ដោយមិនដឹងថា តើមូលហេតុអ្វីនោះទេ? ស្រាប់តែធំក្លិនឈ្ងៀម និងឮសម្លេងផ្ទុះតែម្ដង ថែមទាំងឃើញអណ្តាតភ្លើងឆាបឆេះចេញពីក្នុងបរិវេណផ្ទះផ្នែកខាងមុខយ៉ាងសន្ធោសន្ធៅទៀតផផង តែមិនថា តើឆេះអ្វីនោះទេ?»។
ពលរដ្ឋខាងលើបន្តថា «លុះពេលឃើញជាក់ស្ដែងបែបនេះ ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបាននាំគ្នាផ្អើលឆោឡោ ដោយមានអ្នកខ្លះយកបំពង់ពន្លត់អគ្គិភ័យ ក៏ដូចជាត.ទុយោទឹកមកបា.ញ់ពន្លត់ និងអ្នកខ្លះទៀតបានរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ច ដើម្បីសុំជំនួយរថយន្ដបង្ការ និងពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ផងដែរ»។
ពាក់ព័ន្ធក្នុងហេតុការណ៍ខាងលើនេះដែរ បន្ទាប់ពីទទួលដំណឹងភ្លាម កម្លាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញអន្តរាគមន៍ចំនួន២គ្រឿង ហើយសហការគ្នាបាញ់ទឹកអស់២រថយន្ត ទើបធ្វើឱ្យភ្លើងរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃដដែល។
ក្នុងហេតុការណ៍នេះដែរ មិនបង្កឱ្យការឆេះរាលដាលដល់ផ្ទះសម្បែងប្រជាពលរដ្ឋផ្សេងទៀតនោះទេ ហើយក៏មិនមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះដែរ គឺគ្រាន់តែខូចខាតសំយាបផ្ទះខាងមុខ ដែលទំហំ៤ម៉ែត្រគុណនិង៩ម៉ែត្រ, ត្រង់ហ្វូភ្លើងអស់ចំនួន១, ម៉ាស៊ីនភ្លើងខ្នាតតូច១ និងសម្ភារៈមួយចំនួនតូចតែប៉ុណ្ណោះ។ ហើយចំពោះមូលហេតុ ដែលបណ្ដាលឲ្យមានការឆាបឆេះនោះ គឺដោយសារតែផ្ទុះតង់ស្យុងម៉ាស៊ីនសំងួត ត្រង់ហ្វូរភ្លើង ទើបបង្កឱ្យក្លាយជាអគ្គិភ័យឆាបឆេះតែម្តង៕
ចែករំលែកព័តមាននេះ