ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បទល្មើស​នេសាទ​ជា​ច្រើន​ករណី នៅ​ក្នុង​រដូវ​បិទ​នេសាទ (​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • កំពង់ចាម

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ទឹកទន្លេ​មេគង្គ​បាន​ហក់​ឡើងជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​ហូរ​ចូល​តាម​ព្រែក និង​បឹងបួរ នៅ​ជាប់​ដង​ទន្លេ​។ ជាមួយ​គ្នា​នោះ ក្រុម​មនុស្ស​ខិ​.​ល​ខូ​.​ច​បាន​លួ​.​ច​នេសាទ​ត្រី​ប្រើប្រាស់​ឧបករណ៍​ហាមឃាត់​នៅ​ក្នុង​រដូវ​បិទ​នេសាទ​។ ហើយដោយ​ទទួល​ការ​ណែនាំ​ពី​សំណាក់​អភិបាលខេត្ត និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត

ខេត្តកំពង់ចាម ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ទឹកទន្លេ​មេគង្គ​បាន​ហក់​ឡើងជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​ហូរ​ចូល​តាម​ព្រែក និង​បឹងបួរ នៅ​ជាប់​ដង​ទន្លេ​។ ជាមួយ​គ្នា​នោះ ក្រុម​មនុស្ស​ខិ​.​ល​ខូ​.​ច​បាន​លួ​.​ច​នេសាទ​ត្រី​ប្រើប្រាស់​ឧបករណ៍​ហាមឃាត់​នៅ​ក្នុង​រដូវ​បិទ​នេសាទ​។ ហើយដោយ​ទទួល​ការ​ណែនាំ​ពី​សំណាក់​អភិបាលខេត្ត និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត មន្ត្រី​ជំនាញ​ជលផល​ខេត្ត សហ​ការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​បឹង​បេ​រ​៦ ស្ថិត​ក្នុង​ឃុំ​ព្រែក​កុយ ស្រុក​កងមាស ដោយ​ធ្វើ​ឡើង​ពេញ​មួយ នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៣​នេះ និង​រឹបអូស​បាន​ស្បៃ​មុង​ជា​ច្រើន​រយ​ម៉ែត្រ ព្រមទាំង​ចាក់​លែង​កូន​ត្រី​ទៅ​ក្នុង​បឹង​ធម្មជាតិ​ជា​ច្រើន​គីឡូក្រាម​ផង​ដែរ។

នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខាងលើ​នេះ លោក អ៊ុ​ក ណា​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​រដូវ​បិទ​នេសាទ​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី​១ មិថុនា​ឆ្នាំ​២០២៣ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម បាន​ធ្វើការ​ផ្សព្វផ្សាយ និង​ចុះ​បង្រៀន​ដល់​ប្រជាពលរដ្ឋ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ជាប់​ដង​ទន្លេ​ឲ្យ​មានការ​យល់​ដឹង និង​ហាម​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ ព្រោះ​បាន​បំផ្លាញ​ធនធានធម្មជាតិ សូ​ម្បី​តែ​ត្រី​តូច​ទើបនឹង​ញាស់​ក៏​ដោយ មិន​អាច​រួច​ពី​ស្បៃ​ម៉ុង​ផង។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម បន្ត​ថា ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម សហការ​ជាមួយ​អាជ្ញា​ធរ​ស្រុក​កងមាស អធិការដ្ឋាន​នរ​គ​បាល​ស្រុក​កងមាស និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ព្រែក​កុយ សហគមន៍​នេសាទ​បឹង​បេ​៦ ព្រមទាំង​អង្គការ​អភិរក្ស​ធនធាន​ជលផល ដោយ​មានការ​អនុ​ញ្ញាត​ពី​ឯកឧត្តម វង្ស ប៊ុ​ន​វិសុទ្ធ ព្រះរាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម បាន​ចុះ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ចំពោះ​មុខសញ្ញា​បទល្មើស​ដែល​ប្រើប្រាស់​ឧបករណ៍​របាំង​ព្រួល ប្រើប្រាស់​សាច់​អួន​តូច​ជាង​៣​សង់ទីម៉ែត្រ ចំនួន​០៦​នាក់ និង​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ជលផល​ចំនួន​៨​ករណី​ផង​ដែរ នាំ​មក​កសាង​សំណុំរឿង​តាម​នីតិវិធី​នៃ​ច្បាប់​ស្តី​ពី​ជលផល ព្រមទាំង​រុះរើ​បំផ្លាញ​ចោល​វត្ថុ​តាង​នៃ​បទល្មើស​ជលផល​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្ដង ក្នុង​នោះ​រួម​មាន ៖

ករណី​ទី​០១ ៖ មន្ត្រី​ជំនាញ​ជលផល​រឹបអូស​បទល្មើស​នេសាទ​ដូច​ជា ឧបករណ៍​រ៉ាវ​ចំនួន​១០​មាត់​, របាំង​រ៉ាវ​ប្រវែង​៥០០​ម៉ែត្រ​, បង្គោល​ចម្រឹង​ចំនួន​២៥០​ដើម​, ចាក់​លែង​កូន​ត្រី​ចម្រុះ​ទម្ងន់ ០៥​គីឡូក្រាម នៅ​ចំណុច​អូរ​ដៀប ស្ថិត​ក្នុងភូមិ​ខ្ចៅ​បី ឃុំ​ខ្ចៅ ស្រុក​កងមាស ខេត្តកំពង់ចាម​។

ករណី​ទី​០២ ៖ មន្ត្រី​ជំនាញ​ជលផល​រឹបអូស​បាន​បទល្មើស​នេសាទ​ដូច​ជា លូ​ស្បៃ​មុង​ចំនួន​០៤​មាត់​, របាំង​ស្បៃ​មុង​ចំនួន​២០០​ម៉ែត្រ​, បង្គោល​ចម្រឹង​ចំនួន​១០០​ដើម និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ទម្ងន់​០១​គីឡូក្រាម​ចូល​បឹង​ធម្មជាតិ​វិញ នៅ​ចំណុច​បឹង​អូរ​តាកែ ស្ថិត​ក្នុងភូមិ​ខ្ចៅ​បី ឃុំ​ខ្ចៅ ស្រុក​កងមាស ខេត្តកំពង់ចាម​។

ករណី​ទី​០៣ ៖ រឹបអូស​បាន​បទល្មើស​នេសាទ​ដូច​ជា ឧបករណ៍​រ៉ាវ​ចំនួន​០៩​មាត់​, របាំង​រ៉ាវ​ប្រវែង​៤៨០​ម៉ែត្រ​, បង្គោល​ចម្រឹង​ចំនួន​២២៥​ដើម និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ទម្ងន់​០៤​គីឡូក្រាម​ចូល​ទៅ​ក្នុង​បឹង​ធម្មជាតិ នៅ​ចំណុច​គោ​ថ្ម ស្ថិត​ក្នុងភូមិ​ខ្ចៅ​បី ឃុំ​ខ្ចៅ ស្រុក​កងមាស ខេត្តកំពង់ចាម​។

ករណី​ទី​០៤ ៖ មន្ត្រី​ជំនាញ​ជលផល​រឹបអូស​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ដូច​ជា លូ​ស្បៃ​មុង​ចំនួន​០៥​មាត់​, របាំង​ស្បៃ​មុង​ចំនួន​២៥០​ម៉ែត្រ​, បង្គោល​ចម្រឹង​ចំនួន​១២៥​ដើម និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ទម្ងន់​២​គីឡូក្រាម​ចូល​បឹង​ធម្មជាតិ នៅ​ចំណុច​អន្លង់​បី​រយ ស្ថិត​ក្នុងភូមិ​ខ្ចី​បី ឃុំ​ខ្ចៅ ស្រុក​កងមាស ខេត្តកំពង់ចាម​។

ករណី​ទី​០៥ ៖ មន្ត្រី​ជំនាញ​ជលផល​រឹបអូស​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ដូច​ជា លូ​ស្បៃ​មុង​ចំនួន​០៧​មាត់​, របាំង​ស្បៃ​មុង​ចំនួន​៣៥០​ម៉ែត្រ​, បង្គោល​ចម្រឹង​ចំនួន​១៧៥​ដើម​, ចាក់​លែង​កូន​ត្រី​ចម្រុះ​ទម្ងន់​០៤​គីឡូក្រាម នៅ​ចំណុច​បឹង​ធំ ស្ថិត​ក្នុង​ឃុំ​រាយ​ប៉ាយ ស្រុក​កងមាស ខេត្តកំពង់ចាម​។

ករណី​ទី​០៦ ៖ មន្ត្រី​ជំនាញ​ជលផល​រឹបអូស​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ដូច​ជា ឧបករណ៍​រ៉ាវ​ចំនួន​០៧​មាត់​, របាំង​រ៉ាវ​ប្រវែង​៣៥០​ម៉ែត្រ​, បង្គោល​ចម្រឹង​ចំនួន​១៧៥​ដើម និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ទម្ងន់​០២​គីឡូក្រាម​ចូល​បឹង​ធម្មជាតិ​វិញ នៅ​ចំណុច​ព្រែក​ពពុះ ស្ថិត​ក្នុង​ឃុំ​រាយ​ប៉ាយ ស្រុក​កងមាស ខេត្តកំពង់ចាម​។

ករណី​ទី​០៧ ៖ មន្ត្រី​ជំនាញ​ជលផល​រឹបអូស​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ដូច​ជា លូ​ស្បៃ​មុង​ចំនួន​៥​មាត់​, របាំង​ស្បៃ​មុង​ចំនួន​២៥០​ម៉ែត្រ​, បង្គោល​ចម្រឹង​ចំនួន​១២៥​ដើម និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ទម្ងន់​០២​គីឡូក្រាម​ចូល​បឹង​ធម្មជាតិ​វិញ នៅ​ចំណុច​ទទួល​បី ស្ថិត​ក្នុង​ឃុំ​រាយ​ប៉ាយ ស្រុក​កងមាស ខេត្តកំពង់ចាម​។

ករណី​ទី​០៨ ៖ មន្ត្រី​ជំនាញ​ជលផល​រឹបអូស​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ដូច​ជា ឧបករណ៍​រ៉ាវ​ចំនួន​០៦​មាត់​, របាំង​រ៉ាវ​ប្រវែង​៣០០​ម៉ែត្រ​, បង្គោល​ចម្រឹង​ចំនួន​១៥០​ដើម និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ទម្ងន់​០២​គីឡូក្រាម​ចូល​បឹង​ធម្មជាតិ​វិញ នៅ​ចំណុច​បឹង​ម្រាក ស្ថិត​ក្នុង​ឃុំ​រកា​អារ ស្រុក​កងមាស ខេត្តកំពង់ចាម​។

លោក អ៊ុ​ក ណា​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម បាន​បញ្ជាក់​ថា កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​បា​ធា​យ អធិការដ្ឋាន​ស្រុក​បា​ធា​យ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ច្បារ​អំពៅ អង្គការ​អភិរក្ស​ធនធាន​ជលផល និង​ដោយ​មានការ​អនុញ្ញាត​ពី​ឯកឧត្តម វង្ស ប៊ុ​ន​វិសុទ្ធ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម ចុះ​ប្រតិបត្តិការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល​បាន​ចំនួន​០៥​ករណី​ទៀត រួច​កសាង​សំណុំរឿង​តាម​នីតិវិធី​នៃ​ច្បាប់​ស្តី​ពី​ជលផល និង​រុះរើ​បំផ្លាញ​ចោល​វត្ថុ​តាង​នៃ​បទល្មើស​ជលផល​នៅ​នឹង​កន្លែង​កើតហេតុ ក្នុង​នោះ​រួម​មាន ៖

ករណី​ទី​០១ ៖ មន្ត្រី​ជំនាញ​ជលផល​រឹបអូស​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ដូច​ជា លូ​ស្បៃ​មុង​ចំនួន​០៨​មាត់​, របាំង​ស្បៃ​មុង​ចំនួន​៣២០​ម៉ែត្រ​, បង្គោល​ចម្រឹង​ចំនួន​៩៦​ដើម និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ទម្ងន់​០៣​គីឡូក្រាម​ចូល​បឹង​ធម្មជាតិ​វិញ នៅ​ចំណុច​ស្ពាន​លោក ឃុំ​ច្បារ​អំពៅ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម​។

ករណី​ទី​០២ ៖ មន្ត្រី​ជំនាញ​ជលផល​រឹបអូស​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ដូច​ជា លូ​ស្បៃ​មុង​ចំនួន​០៧​មាត់​, របាំង​ស្បៃ​មុង​ចំនួន​៣៥០​ម៉ែត្រ​, បង្គោល​ចម្រឹង​ចំនួន​១០៥​ដើម និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ទម្ងន់​០៤​គីឡូក្រាម​ចូល​បឹង​ធម្មជាតិ​វិញ នៅ​ចំណុច​ទួល​ព្រះ​ពន្លា ស្ថិត​ក្នុង​ឃុំ​ច្បារ​អំពៅ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម​។

ករណី​ទី​០៣ ៖ មន្ត្រី​ជំនាញ​ជលផល​រឹបអូស​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ដូច​ជា លូ​ស្បៃ​មុង​ចំនួន​១០​មាត់​, របាំង​ស្បៃ​មុង​ចំនួន​៥០០​ម៉ែត្រ​, បង្គោល​ចម្រឹង​ចំនួន​១៥០​ដើម និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ទម្ងន់​០៤​គីឡូក្រាម​ចូល​បឹង​ធម្មជាតិ​វិញ នៅ​ចំណុច​មេទឹក​ក​អណ្តើ​កជើង ឃុំ​ច្បារ​អំពៅ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម​។

ករណី​ទី​០៤ ៖ មន្ត្រី​ជំនាញ​ជលផល​រឹបអូស​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ដូច​ជា លូ​ស្បៃ​មុង​ចំនួន​០៦​មាត់​, របាំង​ស្បៃ​មុង​ចំនួន​៣៦០​ម៉ែត្រ​, បង្គោល​ចម្រឹង​ចំនួន​១០២​ដើម និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ទម្ងន់​០៥​គីឡូក្រាម​ចូល​បឹង​ធម្មជាតិ​វិញ នៅ​ចំណុច​មេទឹក​ក​អណ្តើក​ត្បូង ស្ថិត​ក្នុង​ឃុំ​ច្បារ​អំពៅ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម​។

ករណី​ទី​០៥ ៖ មន្ត្រី​ជំនាញ​ជលផល​រឹបអូស​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ដូច​ជា លូ​ស្បៃ​មុង​ចំនួន​០៦​មាត់​, របាំង​ស្បៃ​មុង​ចំនួន​២៤០​ម៉ែត្រ​, បង្គោល​ចម្រឹង​ចំនួន​៧២​ដើម និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ទម្ងន់​០២​គីឡូក្រាម​ចូល​បឹង​ធម្មជាតិ​វិញ នៅ​ចំណុច​មេទឹក​ទំនប់​ថ្មី ស្ថិត​ក្នុង​ឃុំ​ច្បារ​អំពៅ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម​។

ជាមួយ​គ្នា​នោះ ជំនាញ​រដ្ឋបាល​ជលផល​ខេត្ត នៅ​តែ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ មេត្តា​យល់​ដឹង​និង​បញ្ឈប់​សកម្មភាព​ប្រើប្រាស់​ឧបករណ៍​នេសាទ​ដោយ​ខុសច្បាប់​បន្ត​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ