ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នារី១រូប​ធ្លាប់​ប្រឡង Cambodia Idol ​បង្ក​​គ្រោះថ្នាក់​ចរាចរណ៍​នៅ​​ចំណុច​​ស្តុ​ប​សម្តេច​ប៉ាន

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ​មានករណី​គ្រោះថ្នាក់​ចរាចរណ៍​​មួយ​បង្ក​ឡើង​ដោយ​រថយន្ត​​មួយគ្រឿង​ម៉ាក​​ព្រូស​

​រាជធានីភ្នំពេញ ៖ ​មានករណី​គ្រោះថ្នាក់​ចរាចរណ៍​​មួយ​បង្ក​ឡើង​ដោយ​រថយន្ត​​មួយគ្រឿង​ម៉ាក​​ព្រូស​ បើកបរ​ដោយ​តារាចម្រៀង​ស្រី​ម្នាក់ ខណៈ​ចេញពី​កម្ម​វី​ធី​ផឹកស៊ី​ហើយ​បើក​រថយន្ត​​ឆ្លង​ស្តុ​ប​ទៅ​បុ.ក​រថយន្ត​១​គ្រឿង និង​បុ.ក​រះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ​​បណ្តាល​ឱ្យ​ខូចខាត​អស់​៣​កង់​ថែម​ទៀត​ផង កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ទៀប​ភ្លឺថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៣ ស្ថិត​នៅ​ចំណុច​ស្តុ​ប​សម្តេចប៉ាន ផ្លូវ​លេខ​២១៤ កែង​មហាវិថី​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​តាម​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​យាម​ធនាគារ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​នៅមុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​តូ​យូ​តា​រ៉ា​ស់ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BQ-5318 បើកបរ​ដោយ​ស្ត្រី​ម្នាក់ ធ្វើ​ដំណើរ​តាម​ផ្លូវ​២១៤ ទិស​ដៅ​ពី​កើត​ទៅ​លិច ឆ្លង​ស្តុ​ប ពេលភ្លើង​ស្តុប​ពណ៌​ខៀវ ។

​តាម​ប្រភព​ដដែល​បានបន្ត​ថា ខណៈរថយន្ត​​​មួយគ្រឿង​ខាងលើនោះ​ឆ្លង​បាន​ពាក់​កណ្តាលផ្លូវ ស្រាប់តែ​មាន​រថយន្ត​​មួយគ្រឿង​ទៀត​ម៉ាក​ព្រូស ពណ៌​ប្រផេះ ​ពាក់​​ស្លាក​លេខ ​ភ្នំពេញ 2BM-4776 បើកបរ​ដោយ​នារី​ម្នាក់​ជា​តារាចម្រៀង ធ្លាប់​ប្រឡង​ក្នុង​កម្មវិធី Cambodia Idol ធ្វើ​ដំណើរ​តាម​បណ្តោយ​វិ​ថី​ព្រះ​មុនី​វង្ស ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​ លុះ​មក​ដល់​ផ្លូវបំបែក ស្រាប់តែ​រថយន្ត​ព្រូស​បាន​បុ.កផ្នែក​ខាង​មុខ​នៃ​តូ​យូ​តា​រ៉ា​ស់​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​បង្ក​រេច​ង្កូត​ទៅ​ប៉ះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ខូចខាត​អស់​៣​កង់ និង​បែក​កង់​មុខក្រោយ​នៃ​ផ្នែក​ខាងឆ្វេង រេ​ទៅ​ស្តាំ​ដៃ​ផ្លូវ បន្តដំណើរ​ទៅ​មុខ​ទៀត​លែង​​រួច​​។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​កាន់​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ ដើម្បី​ចុះ​មក​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទាំង​២​គ្រឿង ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​ទៅ​ដោះស្រាយ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ