ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួ​សម្តែងម្នាក់ប្រកាសថា «បើបងចោរយក​ទូរស័ព្ទ​​​​ឱ្យវិញ​ នាង​នឹង​ជូន​ស​គុណ និង​យក​ធ្វើ​សង្សារ​ទៀត​»

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ មានករណី​នារី​ម្នាក់​ដែល​អះអាង​ថា​ជា​តួ​សម្តែង​ភាពយន្ត​ ខណៈកំពុង​ដើរ​តាម​ផ្លូវ​

​រាជធានីភ្នំពេញ ៖ មានករណី​នារី​ម្នាក់​ដែល​អះអាង​ថា​ជា​តួ​សម្តែង​ភាពយន្ត​ ខណៈកំពុង​ដើរ​តាម​ផ្លូវ​ស្រាប់តែ​ត្រូវ​ជនសង្ស័យ​ឆ.ក់​ទូរ​សព្ទ័​យក​ទៅ​បាត់​ ហើយ​​នាង​បាន​ប្រកាស​ថា បើ​បង​ចោរ​យក​ទូរស័ព្ទ​មក​ឲ្យ​វិញ​ នាង​​នឹង​ជូន​ប្រាក់​ពីរ​ទៅ​បី​រយ​ដុល្លារ​ និង​យក​ធ្វើ​ជាសង្សារ ឬ​​ប្តី​ទៀត​ផង​  ៕

​ហេតុការណ៍​​ខាងលើ​នេះ​​​បានបង្ក​ការ​ភ្ញាក់​ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​តាម​បណ្តោយ​ផ្លូវ​៣១០ កែង​ផ្លូវ​លេខ​១០៥ សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ​។

​តាម​ប្រភព​ព័​ត៌មាន​ពី​នារី​រង​គ្រោះ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ រូប​នាង​បាន​ដើរ​តាម​ផ្លូវ​៣១០​ ដោយ​មាន​កាន់​ទូរ​ស័ព្ទ​ផង ស្រាប់តែ​ពេល​នោះ​ក៏មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បាន​មក​ធ្វើ​សកម្មភាព​ឆ.ក់​​ទូរ​សព្ទ័​​របស់​នាង​យក​ទៅ​បាត់​។

បន្ទាប់​ពី​កើតហេតុ នាង​បាន​បញ្ជាក់​ថា​ ទូរស័ព្ទ​របស់​​នាង​​មិន​មាន​តម្លៃ​អ្វី​ថ្លៃ​ទេ ប៉ុន្តែ​ទាក់ទង​ជាមួយ​ការងារ​ច្រើន បើសិនជា​បង​ចោរ​ឃើញ​ហើយ​ សូម​យក​ទូរស័ព្ទ​មក​ឲ្យ​វិញ ​នាង​នឹង​​មិន​ប្តឹងប្តល់​អ្វី​ទាំងអស់ ព្រម​ទាំង​ជូន​ជា​សគុណពី​២០០​ទៅ​៣០០​ដុល្លារ ។ លើស​ពី​នេះ​ទៀត​ ​នារីរងគ្រោះ​បាន​បញ្ជាក់​ច្បាស់​ថា បើសិនជា​អាច​ ​នាង​យក​ធ្វើ​ជា​សង្សារ​ ឬ​​ជាប្តី​ផង​ក៏​ថា​បាន ព្រោះ​គាត់​ជា​កូនកំព្រា​ជានា​រី​ទុរគត​ផង​ដែរ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ ព្រមទាំង​បាន​សួរនាំ​ទៅ​នារី​ខាងលើ រួច​នាំ​​នារី​​រង​គ្រោះ​ទៅ​ប៉ុស្តិ៍​បឹង​កេងកង​៣ ដើម្បី​ដាក់​ពាក្យបណ្តឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ