ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​បញ្ឈប់​ការ​ឈ្លោះប្រកែក​គ្នា​របស់​កុមារ !

10 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មិន​ថា ជា​ការ​វាយតប់​គ្នា​តិចតួច ឬ​ស្រែក​ទេ ក្មេង​ដែល​ឈ្លោះ​គ្នា គឺ​ច្រើន​តែ​រំខាន​ដល់​ឪពុក​ម្តាយ ។ វា​ជា​ការ​ខកចិត្ត ហើយ​ក៏​ជា​រឿង​ធម្មតា​ដែរ…

រាជធានី​ភ្នំពេញ ៖ មិន​ថា ជា​ការ​វាយតប់​គ្នា​តិចតួច ឬ​ស្រែក​ទេ ក្មេង​ដែល​ឈ្លោះ​គ្នា គឺ​ច្រើន​តែ​រំខាន​ដល់​ឪពុក​ម្តាយ ។ វា​ជា​ការ​ខកចិត្ត ហើយ​ក៏​ជា​រឿង​ធម្មតា​ដែរ នៅ​ពេល​ដែល​អ្នកធ្វើការ​នៅផ្ទះ ការ​ឈ្លោះប្រកែក​ជាមួយ​ក្មេង​ៗ​អាច​ជា​ការ​រំខាន​ដ៏​ធំ​មួយ ។ ប៉ុន្តែ​ជឿ ឬ​មិន​ជឿការ​វាយ​គ្នា​របស់​កុមារ​មិនអាក្រក់​ទាំង​អស់នោះ​ទេ ដរាបណា​វា​មិនមែន​ជា​ការ​វាយតប់​គ្នា​លើ​រាង​កាយ ការ​សម្លុត ឬ​គ្រោះថ្នាក់ ។ ការ​ឈ្លោះប្រកែក​គ្នា​ជួយ​កុមារ​ឱ្យ​រៀន​សម្របសម្រួលដោះស្រាយ​ជម្លោះ និង​អនុវត្ត​ការ​គ្រប់គ្រង​ខ្លួនឯង ។ គ្រាន់តែ​ថា ការ​រៀនសូត្រ​ត្រូវ​ចំណាយពេល​យូរ ។

១. កុំ​ជាប់​គាំង​ក្នុង​ការ​វាយ​គ្នា ៖ កុំ​ប្រកាន់​ពេល​ក្មេង​ឈ្លោះ​គ្នា​គ្រប់ពេល​ពេក ។ ជំរុញ​កុមារ​ឱ្យមក​រក​ដំណោះស្រាយ​ដោយ​យុត្តិធម៌​រួម​គ្នា ។ ប៉ុន្តែ​ប្រសិនបើ​ជម្លោះ​កាន់តែ​តានតឹង ឪពុក​ម្តាយ​ប្រហែលជា​ត្រូវ​ឈាន​ជើង​ចូល ។ បើ​អ្នក​ត្រូវធ្វើ​អន្តរាគមន៍​ត្រូវ​សម្រេចចិត្ត​ឱ្យ​លឿន ។

២. យក​គំរូ​តាម​ឥរិយាបថ​ដែល​អ្នក​ចង់​ឃើញ ៖ កុំ​គ្រាន់តែ​និយាយ​អំពី​របៀប​ដោះស្រាយ​ជម្លោះ ត្រូវ​បង្ហាញ​កុមារ​ឱ្យ​គេ​បានឃើញ ។ កុំ​ឈ្លោះ​ជាមួយ​ប្តី ឬ​ប្រពន្ធ ឬ​សាច់ញាតិ ឬ​មិត្តភក្តិនៅ​ចំពោះ​មុខ​កូន ។

៣ ធ្វើ​ឱ្យ​កូន​រវល់ ៖ ការ​ឈ្លោះប្រកែក​គ្នា​របស់​កុមារ​កើត​ចេញពី​ភាព​ធុញទ្រាន់អផ្សុក ។ នៅ​ពេល​ដែល​ក្មេង​ៗ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​លេង​ឯករាជ្យ ពួក​គេ​ទំនងជា​មិនសូវ​វាយ​គ្នា​ទេ ។ ហើយ​សកម្មភាព​ឯករាជ្យ​បង្រៀន​កុមារ​ឱ្យ​ដោះស្រាយ​បញ្ហា​របស់​ពួក​គេ ដោយ​មិនរ​ត់ទៅ​រក​ឪពុក​ម្តាយ ។ ហើយ​នេះ​ជា​អ្វី​ដែល​ពួក​គេ​ត្រូវ​រៀន ដើម្បី​បញ្ឈប់​ការ​ឈ្លោះ​វាយ​គ្នា ។

៤. បញ្ឈប់​មុន​ពេល​ការ​វាយ​គ្នា​ចាប់ផ្តើម ៖ នៅ​ពេល​ណា​ដែល​អាច​ធ្វើ​ទៅ​បាន សូម​ប្រមើល​មើល​ស្ថានភាព​ដែល​កូន​របស់​អ្នក​ទំនងជា​នឹង​វាយ​គ្នា ដូច​ជា​ពេល​ខ្លះ ពេល​ជិះ​រថយន្ត ខណៈ​ពេល​ដែល​អ្នក​កំពុងធ្វើការ​នៅ​ក្នុង​ការិយាល័យ​នៅផ្ទះ​របស់​អ្នក អំឡុង​ពេល​ផ្លាស់​ប្តូរ​ពី​សកម្មភាព​មួយ​ទៅ​សកម្មភាព​មួយទៀត ឬ​មុន​ពេល​ញ៉ាំ​អាហារ ។ ត្រៀមខ្លួន​ពេល​ចូល​ទៅ​ក្នុង​ស្ថានភាព​ទាំងនេះ ។

៥. កុំ​បាក់ទឹកចិត្ត ៖ ការ​កាត់​បន្ថយ​ការ​វាយ​គ្នា​របស់​កុមារ គឺជា​ដំណើរការ​មួយ​ដែល​នឹង​មិនកើត​ឡើង​ពេញ​មួយ​យប់​នោះ​ទេ ។ ហើយ​ក្មេង​ខ្លះ​ងាយ​នឹង​ឈ្លោះ​គ្នា​ជាង​អ្នក​ដទៃ ។ ផ្តល់​ឱ្យ​កុមារ​នូវ​រចនាសម្ព័ន្ធ និង​យុទ្ធសាស្ត្រ​ដែល​ពួក​គេ​ត្រូវការ​ដើម្បី​ដោះស្រាយ​បញ្ហា ប៉ុន្តែ​ត្រូវ​ចាំ​ថា ពួក​គេ​ជា​ក្មេង ។ ការ​វាយ​គ្នា​ជាមួយ​បងប្អូន នេះ​ជា​រឿង​ធម្មតា​របស់​ក្មេង កុំ​បារម្ភ​ពេក ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សម្រាប់​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់ ទី ១ ដល់ទី ១២ បន្ត​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​រៀងរាល់ថ្ងៃ ។ សាលារៀន​ផ្តល់​ជូន​ការ​បញ្ចុះ តម្លៃ ១៥% លើ​តម្លៃ​សិក្សា​សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រៀន ជា​លក្ខណៈ​គ្រួសារ ឬ​ពីរ​កម្មវិធី និង​ផ្តល់​ជូន​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់ ។

សាលារៀន​ផ្តល់​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់ គ្រង សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕