ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យប្រុសស្រីចំនួន២នាក់ ក្នុងនោះស្ត្រីម្នាក់ត្រូវជាបងថ្លៃជនរងគ្រោះ បានរៀបចំគម្រោងដើម្បីចូលប្ល.ន់ផ្ទះប្អូនថ្លៃស្រី បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីចន្លោះម៉ោង០៥ទៅម៉ោង០៦ព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្ទះឈ្មោះ ពៅ បៀន ភេទប្រុស អាយុ៦៨ឆ្នាំ ស្ថិតនោភូមិសាមគ្គី ឃុំជីគរ ស្រុកត្បូងឃ្មុំ ដោយប្ល.ន់យកលុយជាង៤០លានរៀល និងមាស១តម្លឹង ប៉ុន្តែឈា.មស្រែកស្បែកហៅ ជនដៃដល់រូបនេះត្រូវសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបានភ្លាមៗផងដែរ។

លោកវរសេនីយ៍ឯក សាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ បានប្រាប់ឲ្យដឹងនារសៀលថ្ងៃទី១៥ ខេកញ្ញា ឆ្នាំ២០២៣នេះថា បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យរូបលោកដឹកនាំមន្ត្រីក្រោមឱវាទចុះទៅកាន់ផ្ទះកើតហេតុជាបន្ទាន់ និងហ៊ុមព័ទ្ធមិនឲ្យប្រជាពលរដ្ឋណាម្នាក់ចេញចូលនោះឡើយ ដើម្បីឱ្យប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន ព្រមទាំងកម្លាំងជំនាញបច្ចេកទេស ធ្វើការត្រួតពិនិត្យនៅកន្លែងកើតហេតុ។

លោកអធិការនគរបាលស្រុកត្បូងឃ្មុំ បានប្រាប់បន្តថា គ្រាដែររូបលោកបានចុះទៅដល់ទីនោះ ក៏ជួបជាមួយម្ដាយរបស់ជនរងគ្រោះ គឺជាស្ត្រីចំណាស់ម្នាក់ ហើយគាត់បានប្រាប់ឱ្យដឹងថា «នៅពេលគាត់ត្រឡប់មកពីវត្តវិញ ក៏បានឱបត្រកងកូនស្រីដែលត្រូវរងរងរបួសធ្ងន់ ដោយសារត្រូវគេចាក់ ហើយកូនស្រីរបស់គាត់ គឺមានឈ្មោះថា ស្ថាបនា ចំណែកចៅតូចអាយុ២ឆ្នាំវិញ ក៏ត្រូវជនដៃដល់ចាក់ផងដែរ បណ្ដាលឱ្យស្លា.ប់នឹងនៅនឹងកន្លែង។ រីឯអ្នកដែលធ្វើសកម្មភាពប្ល.ន់នោះ គឺជាបងថ្លៃស្រីដែលមានឈ្មោះថា ស្រីអូន ជាមួយនឹងជនសង្ស័យម្នាក់ទៀតមានឈ្មោះថា ឆៃ ឡេង (ជាអ្នកធ្វើសកម្មភាពចា.ក់ជនរងគ្រោះទាំង២នាក់ម្តាយនិងកូន)»។

ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះត្រូវបានក្រុមសាច់ញាតិ ប្រញាប់ប្រញាល់ហៅរថយន្តសាមុយ រួចមកដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ។ ចំណែកកូនតូចអាយុ២ឆ្នាំ ត្រូវបានស្លា.ប់នៅនឹងកន្លែងកើតហេតុ ដោយសារតែស្នាមចាក់របស់ក្រុមប្ល.ន់ទាំង២នាក់នោះ។
គ្រាន់តែទទួលព័ត៌មានបែបនេះភ្លាម រូបលោកបានសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ស្នងការ និងលោក គង់ រតនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ធ្វើការឃាត់ខ្លួនជនដៃដល់ឈ្មោះស្រីអូន មុនគេ បន្ទាប់មកក៏ធ្វើការឃាត់ខ្លួនជនដៃដល់ម្នាក់ទៀតឈ្មោះ ឆៃ ឡេង បន្តទៀត។

នៅពេលឃាត់ខ្លួនជនដៃដល់ ឈ្មោះស្រីអូន បានឆ្លើយសារភាពថា «គេបានធ្វើសកម្មភាពប្ល.ន់ផ្ទះប្អូនថ្លៃជាមួយនឹងបក្សពួកម្នាក់ទៀតឈ្មោះ ឡេង ភេទប្រុស ដែលជាអ្នករៀបចំគម្រោងការប្ល.ន់តាំងពី៤ថ្ងៃមុនម្ល៉េះ ព្រោះគេដឹងថា ឪពុករបស់ជនរងគ្រោះ គឺជាគណៈកម្មការវត្ត ហើយមានលុយដាក់នៅក្នុងផ្ទះ»។

ជនដៃដល់សារភាពបន្តទៀតថា «លុះដល់វេលាព្រឹកឈានចូលថ្ងៃទី១៤ ខែកញ្ញា រូបគាត់ (ជនដៃដល់ជាបងថ្លៃឈ្មោះ ស្រីអូន) បានដើរមកគោះទ្វារផ្ទះប្អូនថ្លៃសុំបត់ជើងបន្តិច ដោយប្រាប់ថា «បន្ទាប់ពីក៏ដើរហាត់ប្រាណរួច គឺឈឺបត់ជើង»។ ក្រោយពេលឮបែបនេះ ប្អូនថ្លៃស្រីក៏បានបើកទ្វារឲ្យចូល លុះពេលនិយាយគ្នាបានបន្តិច បក្សពួកម្នាក់ទៀតក៏ចូលមកធ្វើសកម្មភាពប្ល.ន់តែម្ដង ដោយចាក់កូនតូចរបស់ឈ្មោះ ស្ថាបនា បណ្ដាលឲ្យស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកម្ដាយវិញ ចាក់ជាច្រើនកាំបិ.តធ្វើឱ្យរងរបួសធ្ងន់តែម្ដង។

សូមបញ្ជាក់ថា ជនរងគ្រោះខាងលើមានឈ្មោះ ជា ស្ថាបនា ភេទស្រី អាយុ២៨ឆ្នាំ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តត្បូងឃ្មុំ ចំណែកកូនប្រុសឈ្មោះ សុភ័ក្រ អាយុ២ឆ្នាំ ស្លា.ប់នៅក្នុងអាងទឹក។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាស្រុកត្បូងឃ្មុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជីគរ ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងស៊ើបអង្គេតជាបន្ទាន់ ហើយក៏ឃាត់ខ្លួនជនដៃដល់ម្នាក់ឈ្មោះ ឌិន ស្រីអូន ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិជីគរ ឃុំជីគរ ស្រុកត្បូងឃ្មុំ ដើម្បីសាកសួរ និងបំពេញសំណុំរឿងតាមនីតិវិធី បន្ទាប់មកក៏ឃាត់ខ្លួនជនដៃដល់ម្នាក់ទៀតឈ្មោះ ឆៃ ឡេង។

ចំណែកសម្ភារៈដែលបាត់បង់ រួមមាន ៖ ១- ប្រាក់រៀលចំនួនជាង៤០លានរៀល, ២- ខ្សែ.កមាស១ខ្សែ ទម្ងន់១តម្លឹង និង៣- ខ្សែកប្លាកទីន១ជី។ លុះរហូតមកដល់រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ជនដៃដល់ដែលត្រូវឃាត់ខ្លួនទាំង២នាក់នោះ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំបន្ត។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ