ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចុះ​ហ៊ុម​ព័ទ្ធ​ទីតាំង​ភោជនីយដ្ឋាន​មួយ​កន្លែង ក្រោយ​ផ្អើលថា​ សង្ស័យ​មានករណី​ឃា.ត​ក.ម្ម

1 ឆ្នាំ មុន
  • ភ្នំពេញ

សមត្ថកិច្ច​ខណ្ឌដង្កោ បាន​ចុះ​ទៅ​ហ៊ុម​ព័ទ្ធ​ទីតាំង​ភោជនីយដ្ឋាន​មួយ​កន្លែង ដោយ​សង្ស័យ​ថា

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​ខណ្ឌដង្កោ បាន​ចុះ​ទៅ​ហ៊ុម​ព័ទ្ធ​ទីតាំង​ភោជនីយដ្ឋាន​មួយ​កន្លែង ដោយ​សង្ស័យ​ថា មាន​ករណី​ឃា​.​តក​.​ម្ម ខណៈ​ពេល​ម្ចាស់​ទីតាំង​ព្យាយាម​លាក់បាំង​រឿង​ដែល​កើតឡើង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ចំណុច​ក្នុង​ហាង​មួយ​កន្លែង​ដែល​មិន​ទាន់​សម្ពោធ មាន​យីហោ «Pataya Pub&Music» តាម​បណ្ដោយ​ផ្លូវ​បេតុង​ទួល​ពង្រ ស្ថិត​ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​.​ស ខណ្ឌដង្កោ​។

យោង​តាម​ប្រភព​ពី​សមត្ថកិច្ច បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ វេលា​ម៉ោង​ប្រហែល​៩​យប់​ថ្ងៃ​ទី​១៥ ខែកញ្ញា កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​ទទួល​ដំណឹង​ថា មាន​មនុស្ស​​រង​របួស​បែកក្បាល​ហូរ​ឈា​.​ម​សន្លប់​ស្តូ​.​ក​ស្តឹ​.​ង​នៅ​ក្នុង​ហាង​ផឹកស៊ី​មួយ​កន្លែង ម្តុំ​ស្តុ​ប​ឬ​ស្សី​ផ្អែម ស្ថិត​ក្នុង​សង្កាត់​ព្រៃ​.​ស ខណ្ឌដង្កោ​។ ខណៈ​ពេល​ទទួល​បាន​ដំណឹង​នេះ តែ​មិន​ច្បាស់ ព្រោះថា ហាង​នៅ​តំបន់​នោះ​គឺ​មាន​ច្រើន ហើយ​អ្នករាយការណ៍​រៀង​ស្រពិចស្រពិល​មិន​ច្បាស់​គោលដៅ​ទៀត ដូច្នេះ​ហើយ​ទើប​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន រួម​ទាំង​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ បាន​ចុះ​ឆែកឆេរ​សួរនាំ​ពី​ហាង​មួយ​ទៅ​ហាង​មួយ ដោយ​មិន​ទទួល​បាន​ដំណឹង​នោះ​ទេ​។

ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា លុះ​ពេល​មក​ដល់​ម៉ោង​ជិត​១១​យប់​ថ្ងៃ​ដដែល ក៏​មាន​អ្នក​ផ្តល់​ព័ត៌មាន​ដល់​សមត្ថកិច្ច​ច្បាស់​ការណ៍​ថា «​ហាង​យីហោ «Pataya Pub&Music» ខាងលើ​នេះ គឺ​មាន​មនុស្ស​គ្រោះថ្នាក់​នៅ​ក្នុង​នុង​ពិតប្រាកដ​មែន តែ​មិនដឹង​ថា តើ​ជា​ករណី​អ្វី​ឱ្យ​ប្រាកដ​នោះ​ទេ? ប៉ុន្តែ​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បាត់​ទៅ​ហើយ​»​។ ពេល​នោះ​ដែរ សមត្ថកិច្ច​ក៏​ចុះ​ទៅ​សួរនាំ តែ​ម្ចាស់​ទីតាំង ក៏​ដូច​បុគ្គលិក​នៅ​ក្នុង​ហាង មានការ​លាក់បាំង មិន​ចង់​សហការ​ជាមួយ​នឹង​កម្លាំង​សមត្ថកិច្ច​នោះ​ទេ ដែល​ធ្វើ​ឱ្យ​កម្លាំង​សមត្ថកិច្ច​សុំ​ជំនួយ​កម្លាំង​មក​បន្ថែម​ទៀត ហើយ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​ដឹង​រឿងហេតុ ហើយ​មិន​ប្រាប់​សមត្ថកិច្ច នាំ​ខ្លួន​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​ព្រៃ​.​ស ទើប​ដឹង​រឿង​ច្បាស់​។

ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​នេះ​ដែរ សមត្ថកិច្ច​បាន​សួរនាំ​រួច​ហើយ ហើយ​ក៏​បានឱ្យ​ដឹង​ថា «​ជន​រង​គ្រោះ​មុន​ពេល​កើតហេតុ គឺ​បាន​ឡើង​ទៅ​ត​.​ភ្លើង​នៅ​ក្នុង​ហាង​ខាងលើ ក្រោយមក​មិនដឹង​ថា តើ​ជន​រង​គ្រោះ​ភ្លាត់ស្នៀត​យ៉ាងណា​ទេ? ទើប​បណ្ដាល​ឲ្យ​ធ្លាក់​មក​ក្រោម​ត្រូវ​ចំ​តុ​កៅអី បណ្តាល​ឲ្យ​រង​របួស​បែកក្បាល​ហូរ​ឈា​.​ម​សន្លប់​បា​.​ត់​ស្មារតី​តែ​ម្តង​។ ហើយ​ភ្លាម​ៗ​នោះ ជន​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ តែ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ហៅ​ពេទ្យ​លោកសង្ឃ តែ​ម្តង ដោយ​មិន​មាន​គ្រោះថ្នាក់​ដល់​ជីវិត​នោះ​ទេ គ្រាន់តែ​រង​របួសធ្ងន់​តែ​ប៉ុណ្ណោះ​។

ក្រោយ​ពេល​សួរនាំ​រួច​ហើយ បុរស​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នោះ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ផង​ដែរ ហើយ​សមត្ថកិច្ច​ក៏​បញ្ជាក់​ប្រាប់​ថា «​មិន​មាន​ករណី​ហិ​.​ង្សា ឬ​ឃា​.​តក​.​ម្ម ដូចដែល​បាន​ផ្អើល​ឡើង​តាំងពី​យប់​នោះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ