ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​ជួសជុល​ម៉ូតូ​កង់​បី​ម្នាក់​​មកស្នាក់នៅ​បន្ទប់​ជួល​​ជាមួយមិត្តភក្តិ​បាន​៣ថ្ងៃ ស្រាប់តែ​ជួបរឿង​អកុសល​​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំ​ពេ​ញ ៖ បុរស​ជា​ជាង​ជួសជុល​ម៉ូតូ​កង់​បី​ម្នាក់​បាន​ដេក​ស្លា.ប់​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​

រាជធានី​ភ្នំ​ពេ​ញ ៖ បុរស​ជា​ជាង​ជួសជុល​ម៉ូតូ​កង់​បី​ម្នាក់​បាន​ដេក​ស្លា.ប់​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​ដោយ​ពុំ​ដឹង​មូលហេតុ ខណៈ​ដែល​គាត់​ត្រូវ​បាន​មិត្តភក្ដិ​ហៅ​ឲ្យ​មក​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​ខាងលើ​ជាមួយ​គ្នា ទើបបាន​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​ភ្លាម​ៗ​នោះ​ត្រូវ​បាន​សមត្ថកិច្ច​សង្ស័យ​ថា បណ្ដាល​មក​ពី​ខ្យល់គ​។

ហេតុការណ៍​​ខាងលើ​នេះ​បានបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ក្នុង​បន្ទប់​ជួល​ជាន់​ទី​១​ផ្ទះ​ជួល ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ខាងក្រោយ​ផ្សារ​ព្រៃ​ទា ក្នុងភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

​បុរស​រង​គ្រោះ​ឈ្មោះ សំ អាត អាយុ​៣៧​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ​កង់​បី មានស្រុក​កំណើត​នៅ​ខេត្តក្រចេះ និង​ស្នាក់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​កើតហេតុ​ខាងលើ ។

បុរសរងគ្រោះ​

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​ជន​រង​គ្រោះ​ស្នាក់​នៅផ្ទះ​ជួល​ផ្សេង​ដែល​ស្ថិត​នៅ​កន្លែង​ផ្សេង​ទេ ហើយ​ឆ្ងាយ​ពី​កន្លែងធ្វើការ​ងារ​ថែម​ទៀត ដោយសារ​តែ​មើលឃើញ​ពី​ការ​លំបាក​របស់​ជន​រង​គ្រោះ​បែប​នេះ បុរស​ម្នាក់​ទៀត​ឈ្មោះ យ៉ា​ន់ វី​វ៉ា អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ ដែល​ត្រូវជា​មិត្តភក្ដិ មានស្រុក​កំណើត​ភូមិ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ​បាន​ហៅ​ឲ្យ​បុរស​រង​គ្រោះ​មក​ស្នាក់​នៅ​បន្ទប់​កើតហេតុ​ជាមួយ​គ្នា​ ព្រោះ​នៅ​ជិត​កន្លែងធ្វើការ​ផង ម្យ៉ាងទៀត​បាន​ជួយ​ចាំ​បន្ទប់​ពេល​យប់​ឲ្យ​ផង ព្រោះ​អី​ម្ចាស់​បន្ទប់​រូប​នេះ​ជាប់​ធ្វើការ​វេន​យប់ ហើយ​ស្នាក់​នៅ​បន្ទប់​ជួល​បាន​តែ​ពេល​ថ្ងៃ​ប៉ុណ្ណោះ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ពី​មិត្តភក្ដិ​ហៅ​បែប​នេះ​ ​​ជនរងគ្រោះ​ក៏​យល់ព្រម ​និង​​ទើប​មក​ស្នាក់​នៅ​ជាមួយ​បាន​រយៈពេល​៣​ថ្ងៃ​តែ​ប៉ុណ្ណោះ​ក៏​ជួប​រឿង​អកុសល​បែប​នេះ ​។ មុន​ពេលកើតហេតុ នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​១៤ ខែកញ្ញា ឈ្មោះ​យ៉ា​ន់ វី​វ៉ា បាន​ចេញ​ទៅ​ធ្វើការ​វេន​យប់​បាត់ ហើយ​បុរស​រង​គ្រោះ​បាន​ដេក​នៅ​ក្នុង​បន្ទប់​ម្នាក់ឯង ។ ​លុះ​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៣​នេះ ក្រោយ​ចេញពី​ធ្វើការ​ទៅ​ដល់​បន្ទប់​ជួល​វិញ ឃើញ​ទ្វារ​បន្ទប់​បិទ​ជិត ហើយ​ស្រែកហៅ​ជន​រង​គ្រោះ​យ៉ាងណា​ក៏​មិន​ឮ​ឆ្លើយ​សោះ​ ។ ​ដោយ​មានការ​ងឿងឆ្ងល់ មិត្តភក្ដិ​រូប​នោះ​ក៏​ហៅ​ម្ចាស់ផ្ទះ​ជួល​ឲ្យ​ជួយ​គាស់​បើកប​ង្អូ​ច​មើល ស្រាប់តែ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លា.ប់​បាត់​ទៅ​ហើយ​។

​តាម​ប្រភព​ខាងលើ​បាន​ប្រាប់​បន្ថែម​ថា ខណៈនោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង និង​បាន​រាយការណ៍​ជូន​អាជ្ញាធរ​ភូមិ សង្កាត់ ព្រមទាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​បានដឹង​ និង​ចុះ​ទៅ​ពិនិត្យ​មើល ដើម្បី​​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរ​បា​ល​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច្ច័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ