ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការរៀន​លេងតន្រ្តី​ជួយឲ្យ​មនុស្ស​ក្មេង​ជាង​វ័យ​

14 ឆ្នាំ មុន

យោង​​តាម​​ការ​​ស្រា​វ​​ជ្រាវ​ថ្មី​​​មួយ​​បាន​​បង្ហាញ​​ថា​​ ការ​រៀន​​លេង​​ឧបករណ៍​​តន្ត្រី​​ណា​​មួយ​​ជួយ​​ឲ្យ​​មនុស្ស​​នៅ​​រក្សា​​វ័យ ​​ក្មេង​​បាន​។​
ក្រុម​​អ្នក​​ស្រាវ​​ជ្រាវ​​បាន​​រក​​ឃើញ​​ថា​ បណ្តា​​តន្ត្រី​ករ​​ដែល​​មាន​​អាយុ​​៤៥​ឆ្នាំ​​ទៅ​​​៦៥​ឆ្នាំ​​មាន​​ការ​​ចង ​ចាំ​​និង​​អាច​​ស្តាប់​​ឮ​សម្លេង​​ល្អ​​និង​​ច្បាស់​​ជាង​​អ្នក​​ដែល​​មិន​ មែន​​ជា​​តន្ត្រី​ករ​។ ការ​​សិក្សា​​បាន​​រក​​ឃើញ​​ទៀត​​ថា​ កាហ្វឹក​​ហាត់​​លេង​​ឧបករណ៍​​តន្ត្រី​​ផ្តល់​​ឲ្យ​​សិស្ស​​នូវ​​អត្ថ​ប្រ​ យោជន៍​​ក្នុង​​ការ​​រៀន​​សូត្រ​​ក្នុង​​ថ្នាក់​ ហើយ​​វា​​ក៏​អាច​​លុប​​បំ​បាត់​​ចោល​​ផល​​ប៉ះ​​ពាល់​​អវិជ្ជ​​មាន​​នៃ​ភាព​​ ចាស់​​តាម​​អាយុ​​បាន​​ផង​ដែរ​។

យោង​​តាម​​ការ​​ស្រា​វ​​ជ្រាវ​ថ្មី​​​មួយ​​បាន​​បង្ហាញ​​ថា​​ ការ​រៀន​​លេង​​ឧបករណ៍​​តន្ត្រី​​ណា​​មួយ​​ជួយ​​ឲ្យ​​មនុស្ស​​នៅ​​រក្សា​​វ័យ​​ក្មេង​​បាន​។​
ក្រុម​​អ្នក​​ស្រាវ​​ជ្រាវ​​បាន​​រក​​ឃើញ​​ថា​ បណ្តា​​តន្ត្រី​ករ​​ដែល​​មាន​​អាយុ​​៤៥​ឆ្នាំ​​ទៅ​​​៦៥​ឆ្នាំ​​មាន​​ការ​​ចង​ចាំ​​និង​​អាច​​ស្តាប់​​ឮ​សម្លេង​​ល្អ​​និង​​ច្បាស់​​ជាង​​អ្នក​​ដែល​​មិន​មែន​​ជា​​តន្ត្រី​ករ​។ ការ​​សិក្សា​​បាន​​រក​​ឃើញ​​ទៀត​​ថា​ កាហ្វឹក​​ហាត់​​លេង​​ឧបករណ៍​​តន្ត្រី​​ផ្តល់​​ឲ្យ​​សិស្ស​​នូវ​​អត្ថ​ប្រ​យោជន៍​​ក្នុង​​ការ​​រៀន​​សូត្រ​​ក្នុង​​ថ្នាក់​ ហើយ​​វា​​ក៏​អាច​​លុប​​បំ​បាត់​​ចោល​​ផល​​ប៉ះ​​ពាល់​​អវិជ្ជ​​មាន​​នៃ​ភាព​​ចាស់​​តាម​​អាយុ​​បាន​​ផង​ដែរ​។

លោក​ស្រី​សាស្ត្រា​ចារ្យ​Nina Krausនាយក​មន្ទី​រ​ពិសោធន៍​Auditory Neuroscienceនៅ​សាកល​វិទ្យា​ល័យ​Northwestern Universityសហរដ្ឋ​អាមេរិក​បាន​មាន​ប្រ​សាសន៍​ថា​៖«ការ​ហ្វឹក​ហាត់​លេង​ឧបករណ៍​តន្ត្រី​អស់​មួយ​ជី​វិត​បាន​បង្ហាញ​ពីការ​ផ្តល់​នូវ​ផល​ប្រ​យោជន៍​ដែល​យ៉ាង​ហោច​ណាស់​ក៏​ទៅ​លើ​២ផ្នែក​ដែរ​ក្នុង​នោះ​មាន​ដូច​ជា​ជួយ​កែ​លំអ​ការ​ចង​ចាំ​និង​សមត្ថភាព​ស្តាប់​ឮសម្លេង​បាន​ច្បាស់​ខណៈ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ភាព​អ៊ូអរ​»។​ លោក​ស្រី​សាស្ត្រា​ចារ្យ​បាន​បន្ត​ថា​៖«ការ​ពិបាកទទួល​សម្លេងច្បាស់​​នៅ​ក្នុង​បរិយាកាស​អ៊ូអរ​គឺជា​រឿង​ធម្មតា​របស់​មនុស្ស​វ័យ​ចាស់​ ​ប៉ុន្តែ​ការ​បាត់​បង់​សោតវិញ្ញាណ​(ការស្តាប់​ឮ)​ដោយ​អាយុ​វា​ជា​ឧបសគ្គ​តែ​មួយ​​គត់​ដែល​នាំ​ឲ្យ​មាន​ភាព​ឯកកោនិង​ការ​ថប់​អារម្មណ៍​ក្នុង​ការរស់​នៅ​។ ទោះ​ជា​ដូច្នេះ​ក្តី គេ​ដឹង​យ៉ាង​ច្បាស់​ថា​មនុស្ស​ពេញ​វ័យ​ដែល​មាន​ប្រព័ន្ធ​សោតវិញ្ញាណ​ល្អ​ដូច​គ្នា​ ម្តង​ម្កាល​អាច​មាន​សមត្ថភាព​ទទួល​បាន​សម្លេង​ខុសគ្នា​ខណៈ​ដែល​ពួក​គេ​កំពុង​ស្ថិត​នៅ​ក្នុង​បរិយាកាស​អ៊ូអរ​ដូចគ្នា​»។

ដើម្បី​ស្វែង​រក​ឲ្យ​ឃើញ​ថា​បញ្ហា​ខាង​លើ​នេះ​មក​ពី​មូល​ហេតុ​អ្វី​ អ្នក​ស្រាវជ្រាវ​នៅ​មន្ទី​រ​ពិ​សោធន៍​Auditory Neuroscienceនៅ​សាកល​វិទ្យា​ល័យ​Northwestern Universityបាន​ធ្វើ​តេស្តលើ​តន្ត្រី​ករ​១៨​នាក់​និង​អ្នក​មិន​មែន​ជា​តន្ត្រី​ករ​១៩នាក់​។​ ភាគ​ច្រើន​នៃ​ពួក​គេ​ទាំង​នោះ​មាន​អាយុ​ពី​៤៥ឆ្នាំ​ទៅ​៦៥ឆ្នាំ​ ។​
បណ្តា​តន្រ្តី​ករ​ដែល​ចាប់​ផ្តើម​លេង​តន្ត្រី​នៅ​អាយុ​៩​ឆ្នាំ​ឬ​តិច​ជាង​នេះ​ ហើយ​នៅ​តែ​បន្ត​លេង​តន្ត្រី​មក​ដល់​ពេល​ឥឡូវនេះ​ឃើញ​ថា​មាន​ផល​ល្អ​ច្រើន​ផ្នែក​សតិ​ចងចាំ​ធៀប​ជា​មួយ​អ្នក​មិន​មែន​ជា​តន្ត្រី​ករ​។ លោក​ស្រី​Krausបានបន្ថែម​ថា​ការ​លេង​ឧបករណ៍​តន្ត្រី​ជួយសម្រួល​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ ៕