ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៊ែ​ក​សឺ​ដេ​ស​បើក​បំពា.ន​ភ្លើងស្តុប ​ពន្លះ​ស្តា​រិច​ក្រឡា.ប់ផ្អើលស្តុប​ប្រសព្វ​ផ្លូវ​៥០​ម៉ែត្រ​និង​ផ្លូវ​៦០​ម៉ែត្រ

7 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​រថយន្ត​ម៊ែ​ក​សឺ​ដេ​ស​១​គ្រឿង​បើកបរ ​និង​ជិះ​ដោយ​ជនជាតិ​ចិន​១​ក្រុម​ក្នុង​ល្បឿន​

​រាជធានី​ភ្នំពេញ ​៖ ​រថយន្ត​ម៊ែ​ក​សឺ​ដេ​ស​១​គ្រឿង​បើកបរ ​និង​ជិះ​ដោយ​ជនជាតិ​ចិន​១​ក្រុម​ក្នុង​ល្បឿន​លឿន ហើយ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​៤ ឃើញ​ភ្លើងស្តុប​លោត​ព​ណ៍​ក្រហម​ហើយ​មិន​ព្រម​ឈប់​ទេ​ បាន​បន្តដំណើរ​ទៅ​មុខ​ទាំង​បំពា.ន ក៏​បាន​បាន​ជ្រុល​ទៅ​បុ.ក​ចំ​ទទឹង​ខ្លួន​រថយន្ត​ស្តា​រិច​១​គ្រឿង​ទៀត​ពេញទំហឹង ​​ជា​ហេតុ​បណ្ដាល​ឲ្យ​រថយន្ត​ស្តា​រិច​នោះ​ក្រឡា.ប់​រង​ការ​ខូចខាត​យ៉ាងដំណំ ហើយ​អ្នក​ជិះ​ក្នុង​នោះ​ចំនួន​៤​នាក់​រង​របួសស្រាល​ផង​ដែរ ចំណែក​រថយន្ត​ម៊ែ​ក​សឺ​ដេ​ស​នោះ​ក៏​បាន​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ផង​ដែរ បន្ទាប់​មក​ក្រុម​ជនជាតិ​ចិន​ទាំងនោះ​បាន​នាំ​គ្នា​គេចខ្លួន​បាត់​អស់​។

​ហេតុការណ៍​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១២ ខែ ត្រង់​ចំណុច​ផ្លូវបំបែក​ជា​៤​ភ្លើងស្តុប​ប្រសព្វ​ផ្លូវ​ផ្លូវ​៥០​ម៉ែត្រ​និង​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​នៅ​ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

អ្នក​ឃើញ​ហេតុការណ៍​និ​យ​យាយ​ថា នៅ​មុន​ពេល​កើតហេតុ​ មាន​រថយន្ត​ម៉ាក​ស្តា​រិច​ពណ៌​ទឹកប្រាក់​ពាក់​១​គ្រឿង​ពាក់​ស្ល​សក​លេខ​ស្លាក​លេខ​កណ្ដាល​2B-9631 បើកបរ​ដោយ​បុរស​ម្នាក់​និង​មាន​ដឹក​អ្ន​ល​ដំណើរ​ចំនួន​៤​នាក់​ក្នុង​នោះ​ផង បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​៥០​ម៉ែត្រ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ។​ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ភ្លើងស្តុប​បាន​លោត​ភ្លើងពណ៌​ខៀវ​រថយន្ត​នោះ​ក៏​បាន​បើក​បន្តដំណើរ​ឆ្លង​ភ្លើងស្តុប​ទៅ​មុខជា​ធម្មតា ប៉ុន្តែ​ខណៈនោះ​ក៏​ស្រាប់តែ​មាន​រថយន្ត​ម៉ាក Macerdes​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេ ភ្នំពេញ​2BW-3576 បើកបរ​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​តាម​ផ្លូវ​៦០​ម៉ែត្រ ហើយ​ឃើញ​ភ្លើងស្តុប​ក្រហម​អត់​ព្រម​ឈប់​ទៀត ។

ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ថា រថយន្ត​Macerdes នេះ​បាន​បើក​បំពាន​ភ្លើងស្តុប​ហើយ​ក៏​ជ្រុល​ទៅ​ដល់​បុ.ក​ចំ​ទទឹង​ខ្លួន​រថយន្ត​ស្តា​រិច​ពេញទំហឹង​ បណ្ដាល​ឲ្យ​ក្រឡា.ប់​រង​ការ​ខូចខាត​ហើយ​អ្នក​ជិះ​ក្នុង​រថយន្ត​ស្តា​រិច​នោះ​រង​របួសស្រាល​។​បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ជួយ​លើក​រថយន្ត​បញ្ឈរ​ឡើង​វិញ ដោយឡែក​រថយន្ត​ម៉ាក Macerdes​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ ក្រោយមក​អ្នកបើកបរ​និង​ជិះ​ដែល​ជា​ជនជាតិ​ចិន​១​ក្រុម បាន​នាំ​គ្នា​គេចខ្លួន​បាត់​អស់​។ ក្រោយ​ពេល​កើតហេតុ​នគរបាល​ខណ្ឌដង្កោ​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​និង​នាំ​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​រង់ចាំ​ដោះស្រាយ​នៅ​ពីក្រោយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ