ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឃួ​ង ស្រេង ចូលរួម​កិច្ចប្រជុំតាមZOOM ជាមួយសមាជិក​សហ​គមន៍​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​(AIMF) ផ្តោតលើបញ្ហា​សំខាន់​២​ចំណុច​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង លោក នួន ផា​រ័​ត្ន

​រាជធានី​ភ្នំពេញ​ ៖ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង លោក នួន ផា​រ័​ត្ន អភិបាលរង​រាជធានី​ភ្នំពេញ កាលពី​រាត្រី​ថ្ងៃ​ទី ១១ កញ្ញា ២០២៣​នេះ នា​វេលា​ម៉ោង​១០​យប់ ត្រូវ​នឹង​ម៉ោង​៥​ល្ងាច​នៅ​ទី​ក្រុងប៉ារីស​ប្រទេស​បារាំង​បាន​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ តាម​ប្រព័ន្ធ ZOOM ជា​មួយ​សមាជិក​សហ​គម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​(AIMF) ដឹកនាំ​ដោយ លោកស្រី អាន អ៊ី​ដាល់​ហ្គោ (Anne HIDALGO) ជា​ប្រធាន​សមាគម ។

ក្នុង​កិច្ចប្រជុំ​នេះ បាន​ផ្តោត​សំខាន់​ចំនួន​២​ចំណុចដើម្បី​ជា​ប្រយោជន៍​សម្រាប់ សមាជិក​សហ​គម ទីក្រុង​ប្រើប្រាស់​ភាសា​បារាំង​(AIMF) ក្នុង​នោះ ទី​១ បានពិភាក្សា​លើ​ការ​ផ្តល់​ជំនួយ​ទៅ​ប្រទេស​ម៉ា​រ៉ុ​ក ស្ថិត​នៅ​ក្បែរ​ទីក្រុង អ៊ូ​កៃ​មេ​ឌិន (Oukaimeden) នៃ​តំបន់ ភ្នំ​អា​ត្លា​ស់ (Atlas) ក្នុង​ចម្ងាយ ៧៥​គីឡូ​ម៉ែត្រ​ពី​ទីក្រុង​ទីក្រុង​ម៉ា​រ៉ុ​ក ដែល​បាន​រង​គ្រោះ​ដោយសារ​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ កាលពី​យប់​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ ដោយ​សម្លា.ប់​ជាង​២០០០​នាក់ ។

សន្និ​បាត​នេះ ប្រធាន​សហ​គម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​(AIMF) បាន​សម្រេច​ផ្តល់​ជំនួយ​ទៅ​ប្រទេស​ម៉ា​រ៉ុ​ក​នេះ​ចំនួន​៥០​ម៉ឺន​អឺ​រ៉ូ ជាមួយ​និង​ការ​កៀងគរ​ទៅ​ប្រទេស​ដែល​ជា​សមា​ជិក​សហ​គម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​(AIMF) អោយ​ជួយ​ជ្រោមជ្រែង​បន្ថែម​ទៀត និង​ទី​២ ពិភាក្សា ដើម្បី​ជ្រើសរើស​រក​ទីតាំង​ប្រទេស ដើម្បី​រៀបចំ​អង្គ​សន្តិ​បាត សហ​គម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​(AIMF) បន្ត​ទៀត​។

គួរ​បញ្ជា​ថា​៖ សមាគម​អន្តរជាតិ​នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង ត្រូវ​បាន​បង្កើត​ឡើង នៅ​ឆ្នាំ​១៩៧៩ ក្រោម​គំនិត​ផ្តួចផ្តើម របស់​លោក ហ្សា​ក់ ហ្សី​រ៉ា​ក (Jacques CHIRAC) អតីត​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​បារាំង ដែល​កាលនោះ លោក​ជា​អភិបាល​ក្រុងប៉ារីស (Paris) ប្រទេស​បារាំង និង លោក ហ្ស​ង់ ប៉េ​លឺ​ធៀ (Jean – PELLETIER) អតីត​អភិបាលក្រុង​កេ​បក (Québec) ប្រទេស​កា​ណា​ដា​។​

សមាគម​នេះ​មាន​សមាជិក​ចំនួន ៣០៧ មក​ពី ៥២ ប្រទេស (​ស្មើនឹង​ប្រជាជន​សរុប​ប្រមាណ ១៣០ លាន​នាក់​) ប្រធាន​សមាគម​បច្ចុប្បន្ន​នេះ គឺ​លោកស្រី អាន អ៊ី​ដាល់​ហ្គោ (Anne HIDALGO) និង​ជា​អភិបាល​ទី​ក្រុងប៉ារីស​និង លោក ព្យែ​រ ប៊​យ៉ (Pierre BAILLET) ជា​លេខាធិការ​អចិន្ត្រៃយ៍​។

គួរ​រំលឹក​ថា នៅ​ក្នុង​ខែឧសភា ឆ្នាំ​២០២៣​ថ្មី​ៗ កន្លង​មកនេះ គណៈប្រតិភូ AIMF ខណៈ​មក​បំពេញ ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ បាន​សម្ពោធ​សមិទ្ធផល​នៃ​គម្រោង​នានា ដែល​សម្រេច​បាន​ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​រាជធានី​ភ្នំពេញ និង​សមាគម អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង ដែល​ក្នុង​នោះ មាន​ស្ថានីយ​ប្រព្រឹត្ត​កម្ម​សំណល់​ភក់​បង្គន់​ទី​១ នៅ​ក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ និង​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ នៃ​គម្រោង​ដែល​ជា​ហិរញ្ញប្បទាន​រួម​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​, សមាគម AIMF, រដ្ឋបាល​រដ្ឋធានី​ប៉ា​រី​ស និង​សហភាព​អឺរ៉ុប ដែល​មា​នទី​តាំងនៅ​តាម​ប្រឡាយ​ស្ទឹង​មាន​ជ័យខណ្ឌមានជ័យ​។ រៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​បណ្តាញ​ទីក្រុង​ប្រើប្រាស់​ភាសា​បារាំង នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​មាន​ទីស្នាក់ការ​នៅ សាលា​រាជធានី​ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ